សៀមរាប៖ បទល្មើសជលផលកើតឡើងពេញបន្ទុកសមត្ថកិច្ចរដ្ឋបាលជលផល គ្មានវិធានការទប់ស្កាត់ បង្ក្រាបបទល្មើស ដែលត្រូវបានគេដឹងថា មានការឃុបឃិតគ្នា រវាងសហគមន៍ និងរដ្ឋបាលជលផលជាអ្នកបើកភ្លើងខៀវ ឲ្យមានការដាក់ឆ្នុកនិងបទល្មើសមិនតិចជាង ៤០០ឆ្នុកដែលនៅបណ្តែតកណ្តាលទន្លេលើផ្ទៃទឹក ភ្លើងភ្លឺអន្ទាលដូចបុណ្យបញ្ចុះខណ្ទស៊ីម៉ា។
បទល្មើសនេះបានកើតឡើងជារៀងរាល់ថ្ងៃ ស្ថិតនៅ មាត់ខ្លា និងភូមិស្ទឹងជ្រៅ ក្នុងឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប មានការបើកដៃឲ្យប្រជានេសាទដាក់ឆ្នុក ដាក់របាំងសាច់អួន និងការប្រើប្រាស់ស្បៃមុងលើផ្ទៃទឹកប្រមូលយកត្រីដោយប្រើប្រាស់ឧបករណ៍ខុសច្បាប់ ដែលជាហេតុកាមការសង្ស័យថា លោក ញឹម ស៊ីវ័ន្ត នាយសង្កាត់រដ្ឋបាលជលផល បណ្តែតបណ្តោយឲ្យមានការដាក់ឆ្នុក ភ្លឺអន្ទាលពេញផ្ទៃទឹកដោយមិនមានការខ្លាចញញើតពីច្បាប់ ក៏ដូចជាបទបញ្ជារបស់រាជរដ្ឋាភិបាល ផងដែរ។ យោងតាមប្រភពពត៌មាននៅក្នុងដែននេសាទ បានឲ្យដឹងថា ការដាក់ឆ្នុកដាក់សាច់ ចិញ្ចឹមកូនត្រីឆ្តោរ ដោយរលូននេះក៏ដោយសារតែមានការអនុញ្ញាតិ ពីលោក នាយសង្កាត់អន្លង់សំណរដែលជាថ្នូរនឹងថវិកាមួយចំនួនដើម្បីបិទមាត់ បិទភ្នែកនិងការចាប់ឃាត់ ទើបបានពួកគាត់បានខំនាំគ្នាដាក់ឆ្នុក ដាក់របាំងដើម្បីស្រង់ដើម្បីមកវិញ ពាក់ព័ន្ឋទៅនឹងការចោទប្រកាន់នេះ មិនអាចសុំការបំភ្លឺពីលោក ញឹម ស៊ីវ័ន្ត បានទេ។ សូមបញ្ជាក់ផងដែរថា បទល្មើសដែលបានកើតឡើង នៅក្នុងឃុំអន្លង់សំណរនេះ កំពុងតែកក្រើកពេញផ្ទៃទឹក ភ្លើងអំពូលត្រៀបត្រា ដើម្បីប្រមូលទាំងកូនត្រីរហូតដល់ ជីតាត្រី មកកិនធ្វើជាចំណីរត្រីឆ្តោរ ដែលមានរាប់ រយបែរត្រី ស្ថិតនៅក្នុងភូមិពេជចក្រី ស្ទឹងជ្រៅ និងមាត់ខ្លា និងបច្ចុប្បន្នបានក្លាយទៅជា ប្រពៃណីនៃការចិញ្ចឹមកូនត្រីឆ្តោរ ដោយសារតែការគ្រប់គ្រង់ដោយអសមត្ថភាពរបស់លោក នាយសង្កាត់។ មិនតែប៉ុណ្ណោះដែលជលផលអន្លង់សំណរ បន្ទាប់ពីបទល្មើសឆ្នុក ក៏មានបទល្មើសដាក់របាំងសាច់អួនក្រឡា ញឹក រាប់ពាន់ម៉ែត្រ ក្នុងមួយកន្លែងមានប្រវែងចាប់ពី ២ពាន់ ទៅ៣ពាន់ម៉ែត្រ បានដាក់កាត់បឹងកាត់ព្រែក កាត់ទន្លេ ដោយមិនខ្វល់ពីការអនុវត្តន៍ច្បាប់នោះឡើយ តែនៅពេលមានសមត្ថកិច្ចចុះទៅបង្ក្រាប បែរជានាំ គ្នាជ្រើសរើសទីតាំងបង្ក្រាប សម្រាប់គ្រាន់តែពិធីនៃការបង្ក្រាបរបស់សមត្ថកិច្ចជលផល ។ ដោយ ខេមរាដេលី