ក្រុមវេជ្ជសាស្ត្រSamdech Decho Medical Teamប្រទេសកម្ពុជានិងក្រុមវេជ្ជសាស្ត្រRotory Club of Damnsara-west (RCDW)ប្រទេសម៉ាឡេសីុសហការមឹងមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ជប៉ុនមង្គលបូរីកំពុងពិនិត្យ ព្យាបាលជម្ងឺ ៣មុខ ដោយឥតគិតថ្លៃជូនពលរដ្ឋនៅខេត្តបន្ទាយមានជ័យពីថ្ងៃទី ១២ដល់១៥ធ្នូ ២០១៤នៅក្នុងមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ជប៉ុនមង្គលបូរីស្រុកមង្គលបូរី។
វេជ្ជបណ្ឌិតក្នុងក្រុមការងារមនុស្សធម៎ទាំងនេះប្រាប់នៅថ្ងៃទី ១៣ ធ្នូថា: តាមការណែនាំរបស់លោកជំទាវហ៑ុន ម៉ាណា អគ្គនាយិកាវិទ្យុុនិងទូរទស្សន៍និងជាប្រធានមូលនិធិបាយ័នបានបញ្ជូនក្រុមគ្រូពេទ្យវេជ្ជសាស្ត្រសម្តេចតេជោចំនួន៣២នាក់សហការនឹងពេទ្យមូលដ្ឋានត្រូវពិនិត្យវះកាត់ព្យាបាលជម្ងឺក្លនលូននិងគីសក្នុងដៃស្បូន។ផ្នែកជម្ងឺនេះតាមប៉ាន់ស្មានប្រតិបត្តិការលើកនេះត្រូវអនុវត្តអោយបានពី ៥០ទៅ៦០នាក់។
ប្រភពដដែលបន្តថា:ឯក្រុមគ្រូពេទ្យម៉ាឡេសុី(RCDW)ក្នុងកម្មវិធីជំនួយគំហើញលើកទី២(2nd Rotary:Gift of Sight)សហការនឹងក្រុមវេជ្ជសាស្ត្រសម្តេចតេជោនិងពេទ្យមូលដ្ឋានទទួលពិនិត្យព្យាបាលអ្នកជម្ងឺភ្នែកឡើងបាយនិងសុខភាពគំហើញចំនួនរាប់រយនាក់។
លោកវេជ្ជបណ្ឌិត ចម្រើននិងតំណាងភាគីម៉ាឡេសុីនៃក្រុមមនុស្សធម៏ លោកកែវ សុភ័ក្ត្រា ប្រធានមន្ទីរសុខាភិបាលខេត្ត លោកឡុង ពុន អភិបាលស្តីទីស្រុកមង្គលបូរី លោកច័ន្ទវុឌ្ឍីណាវុធ ប្រធានមន្ទីរពេទ្យបង្អែកខេត្តមិត្តភាពកម្ពុជា-ជប៉ុនមង្គលបូរីនិងបុគ្គលិកពេទ្យព្ររមទាំងអ្នកជម្ងឺរាប់រយនាក់បានចូលរួមបើកដំណើរការផ្លូវការពិនិត្យ ព្យាបាលជម្ថឺជូនពលរដ្ឋ៕




































