​ក្រុម​វេជ្ជសាស្ត្រ​សម្តេច​តេ​ជោ កម្ពុជា និង​ក្រុម​វេជ្ជសាស្ត្រ RCDW ម៉ាឡេស៊ី ពិនិត្យ​ព្យាបាល​ជំងឺ​ភ្នែក ក្លន​លូន និង​គីស​ដៃ​ស្បូន ឥតគិតថ្លៃ នៅ​ពេទ្យ​មង្គល​បូរី​

0


​ខេត្តបន្ទាយមានជ័យ​​ក្រុម​វេជ្ជសាស្ត្រ Samdech Decho Medical Team ប្រទេស​កម្ពុជា និង​ក្រុម​វេជ្ជសាស្ត្រ Rotory Club of Damnsara-west (RCDW) ប្រទេស​ម៉ាឡេស៊ី សហការ​នឹង​មន្ទីរ​សុខាភិបាល ខេត្តបន្ទាយមានជ័យ មន្ទីរពេទ្យបង្អែក​មិត្តភាព​កម្ពុជា​-​ជប៉ុន​ស្រុក មង្គល​បូរី បាន​ចុះមក​ពិនិត្យ​ព្យាបាល​ជំងឺ ៣​មុខ ដោយ​ឥតគិតថ្លៃ​ជូន​ពលរដ្ឋ នៅ​imageខេត្តបន្ទាយមានជ័យ ពីថ្ងៃ​ទី​១២ ដល់​ថ្ងៃទី​១៥ ធ្នូ ឆ្នាំ​២០១៤ នៅក្នុង​មន្ទីរពេទ្យបង្អែក​មិត្តភាព​កម្ពុជា​-​ជប៉ុន​ស្រុក​មង្គល​បូរី ។​វេជ្ជបណ្ឌិត​ក្នុង​ក្រុមការងារ​មនុស្សធម៌​ទាំងនេះ បាន​ប្រាប់​ឲ្យ​ដឹងថា​នៅ​ថ្ងៃទី​១៣​ខែធ្នូ​តាម​ការណែនាំ​របស់លោក​ស្រី ហ៊ុន ម៉ា​ណា អគ្គនាយិកា​វិទ្យុ និង​ទូរទស្សន៍ និង​ជា​ប្រធាន​មូលនិធិ​បាយ័ន លោកស្រី​បាន​បញ្ជូន​ក្រុមគ្រូពេទ្យ​វេជ្ជសាស្ត្រ​សម្តេច​តេ​ជោ​ចំនួន​៣២​នាក់​សហការ​នឹង​ពេទ្យ​មូលដ្ឋាន ដើម្បី​ចុះមក​ពិនិត្យ​និង​វះកាត់​ព្យាបាល​ជំងឺ​ក្លន​លូន និង​គីស​ក្នុង​ដៃ​ស្បូន​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​។ image (3)ផ្នែក​ជំងឺ​នេះ តាម​ប៉ាន់ស្មាន ប្រតិបត្តិ​ការលើក​នេះ ត្រូវអនុវត្ត​អោយបាន​ពី ៥០​ទៅ ៦០​នាក់​ចែក​វ៉ែនតា​មាន​ចំនួន​១៥០០​វ៉ែនតា​។​ប្រភព​ដដែល​បន្តថា ឯ​ក្រុមគ្រូពេទ្យ​ម៉ាឡេស៊ី​(RCDW) ក្នុង​កម្មវិធី​ជំនួយ​គំហើញ លើក​ទី​២ (2nd Rotary:Gift of Sight) សហការ​នឹង​ក្រុម​វេជ្ជសាស្ត្រ​សម្តេច​តេ​ជោ និង​ពេទ្យ​មូលដ្ឋាន ទទួល​ពិនិត្យ​ព្យាបាល​អ្នក​ជំងឺភ្នែកឡើងបាយ និង​សុខភាព​គំហើញ ចំនួន​រាប់រយ​នាក់​។​លោក​វេជ្ជបណ្ឌិត ចម្រើន និង​តំណាង​ភាគី​ម៉​ឡេ​ស៊ី នៃ​ក្រុម​image (2)មនុស្សធម៌ លោក កែវ សុ​ភ័​ក្ត្រា ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត លោក ឡុង ពុន អភិបាល​ស្តីទី​ស្រុក​មង្គល​បូរី លោក​ច័ន្ទ​វុ​ឌ្ឍី​ណា​វុ​ធ ប្រធាន​មន្ទីរពេទ្យបង្អែក​ខេត្ត​មិត្តភាព​កម្ពុជា​-​ជប៉ុន មង្គល​បូរី និង​បុគ្គលិក​ពេទ្យ ព្រមទាំង​អ្នកជំងឺ​រាប់រយ​នាក់ បាន​ចូលរួម​បើក​ដំណើរការ​ផ្លូវការ​ពិនិត្យ​ព្យាបាល​ជំងឺ​ជូន​ពលរដ្ឋ​ឥតគិតថ្លៃ នៅ​ថ្ងៃទី​១៣ ធ្នូ ឆ្នាំ​២០១៤៕image (1)