កណ្តាលៈនៅរសៀលថ្ងៃទី12ខែធ្នូឆ្នាំ2014វេលាម៉ោង12និង40នាទីមានការភ្ញាក់ផ្អើលមួយបានកើតឡើងក្រោយពេលប្រជាពលរដ្ឋបានប្រទះឃើញសាកសបបុរស់ម្នាក់អណ្តែតទឹកក្នុងសភាពហើមហើយធំខ្លឹនទៅហើយក្នុងទឹកបុងលូទី1នៅតំបន់អ្នកលឿងត្រើយខាងលិចស្ថិតក្នុងភូមិអំពិលទឹកឃុំកំពង់ភ្នំស្រុកលើកដែកខេត្តកណ្តាល។ពាកពន្ធ័ករណីប្រទះឃើញសាកសបខាងលើប្រភពពត័មានពីប្រជាពលរដ្ឋដែលរស់នៅតំបន់កើតហេតុខាងលើបានឲ កម្ពុជាថ្មី ដឹងថា៖មុនពេលមានហេតុការនេះប្រមាណជ2ទៅ3
ថ្ងៃមុនពួកគាត់បានឃើញជនរងគ្រោះខាងលើតែងតែអង្គុយនៅមុខវត្តកំពង់ក្នុងតាមជញ្ចើមថ្នល់ជាតិលេខ1ហើយមិននិយាយស្តីអ្វីទាំងអស់ហើយពួកគាត់សន្និដ្ឋានថាជននោះជាជនអនាថាថែមទាំងវិកលចរិក។ពួកបានបន្តទៀតថាក្នុងរយះប្រហែលជា2ថ្ងៃហើយដែលពួកគាត់មិនឃើញជននោះអង្គុយនៅមុខវត្តកំពង់ភ្នំក្នុងដូចរាលដងហើយពួកគាត់គិតថាប្រហែលជាជននោះដើរអានាថាទៅឆ្ងាយបាត់ហើយតែដល់ពេលមានកាឆោឡោថាមានគេឃើញខ្មោចអណ្តែតទឹកពេលនោះពួកគាត់ទៅមើលទើបដឹងថានោះជាខ្មោចជនអនាថាដែលពួកគាត់ធ្លាបឃើញអង្គុយនៅមុខវត្តកំពង់ភ្នំនោះ។ក្រោយពីមានការផ្ញាក់ផ្អើលគេឃើញមានសមត្ថកិច្ចប៉ូលិស មន្ត្រីកងរាជអា
វុទហត្ថអាជ្ញាធភូមិឃុំចុះមកដល់កន្លែងកើតហេតុផងដែរដោយធ្វើការហ៊ុំពត្ត័កន្លែងកើតហេតុហើយរាយការទៅខេត្តដើម្បីឲជំនាញខេត្តចុះមកធ្វើកោសល់វិច្ចយ័លុះរហូតដល់ម៉ោងប្រមាណជា16រសៀលទើបសមត្ថកិច្ចជុំនាញរបស់ខេត្តកណ្តាលមកដល់នឹងធ្វើកោសលវិច្ចយ័។ក្រោយពេលធ្វើកោសលវិច្ចយ័សមត្ថកិច្ចបានឲដឹងថាជនរងគ្រោះមានកម្ពស់1ម៉ែត្រ58មានសំបុរខ្មៅស្រឯមសក់រួញក្បាលទំពែកអាយុប្រហែលជាជាង40ឆ្នាំហើយជនរងគ្រោះបានស្លាប់ដោយសារតែឈ្លួកទឹកមិនមែនជាអំពើរឃាតកម្មនោះទេ។បន្ទាបមកសបត្រូវបានសមត្ថកិច្ចបូរជានៅវត្តកំពង់ភ្នំក្នុងនោះតែម្តងហើយសមត្ថកិក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋណាដែលបានបាត់សមាជិកគ្រួសារដែលមានភិនភាគដូចខាងលើសូមមកទទួលយកធាតុនៅវត្តកំពង់ភ្នំក្នុង។




































