ខេត្តបន្ទាយមានជ័យ៖ច្រករបៀងចំនួន២ នៅប៉ែកខាងជើងផ្លូវជាតិលេខ៥ ត្រូវបានទាហ៊ានឈុតខ្មៅថៃ ធ្វើសកម្មភាពបិទ ទាំងស្រុងទៅហើយដែលហេតុការខាងលើនោះត្រូវបានប្រជាពលរដ្ឋរស់នៅតាមខ្សែរបន្ទាត់ព្រំដែនកម្ពុជាថៃ រិះគន់ថា ការបិទច្រករបស់ទាហ៊ានថៃខាងលើនោះ គឺគេធ្វើតាមការនឹកឃើញ ដើម្បីផលប្រយោជន៏បុគ្គល៏មួយចំនួនតូចប៉ុណ្ណោះ មិនមែនជារឿងជម្លោះព្រំដែននៃប្រទេសទាំង២នោះទេ ។
សូមបញ្ជាក់ដែលថា រយះពេល៣ថ្ងៃហើយ ចាប់ពីថ្ងៃទី១១ មកដល់ថ្ងៃទី១៣ខែធ្នូ ឆ្នាំ២០១៤នេះ គេបានឃើញក្រុមតម្រួតទាហ៊ានឈុតខ្មៅជួរមុខ តឆដ ១២៦ ប្រឈមនិងប៉ូលិសអង្គភាព៩១១ និងទាហ៊ានខ្មែរ ជួរមុខស្ថិតក្នុងភូមិសាស្ត្រ អូបីជាន់ និងក្នុងភូមិសាស្ត្រ ច្រករបៀងណងចាន់ ដែលស្ថិតនៅក្នុងឃុំ អូបីជាន់ ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ ។
តាមប្រភពព័ត៏មាន មហាជនដែលនៅកន្លែងកើតហេតុនោះបានបញ្ជាក់ថា មុនពេលកើតហេតុ គឺទាហ៊ានឈុតខ្មៅថៃខាងលើ បានចុះមកហាមឃាត់ក្រុមហ៊ុនរបស់លោកសំផាន់ណារឹទ្ធ ដែលត្រៀមនិងកំពុងបោះបង្គោល លើដីស្រែក្នុងទឹកដីខ្មែរ ត្រង់ចំណុចបង្គល់ ល លេខ៤៣ ប្រភពដ៏ដែលបានបន្តទៀតថា ភ្លាមៗនោះ មានទាហ៊ានឈុតខ្មៅខាងលើបានមកហាមឃាត់មិនអនុញ្ញាតិអោយក្រុមហ៊ុន របស់លោកសំផាន់ណារឹទ្ធ បន្តការបោះបង្គោល លើចំណុចទីតាំងដែលកំពុងមានរឿងនោះទេ ដោយទាហ៊ានទាំងនោះអះអាងថា មិនទាន់អនុញ្ញាតិអោយជនណាម្នាក់ មិនថា ខ្មែរ ឬ ថៃ ទៅបោះបង្គោលរហេតរហូត នៅម្តុំចំណុចបង្គោល ល លេខ៤៣នោះទេ គឺគេសុំអោយរងចាំ ភាគីនៃប្រទេស
ទាំងពីរ ដោះស្រាយរឿងទំនាស់ដីធ្លី នៅបង្គោល ល លេខ៤៣នេះសិន ហើយបើភាគីណាឈ្នះអាចធ្វើសកម្មភាពបោះបង្គោលលើទៅតាំងខាងលើនោះបាន ប្រភពដ៏ដែលបានបញ្ជាក់ទៀតថា រឿងបង្គោល ល លេខ៤៣នេះ ព្រៀបដូចជាដំបៅមហារីកទៅហើយ បើទួសជាមានការសម្របសម្រួលពីភាគី ទាំង២ក៏ដោយ ក៏វាមិនងាយចប់នោះទេ គេបានបន្តទៀតថា ការពិតទៅដីនៅចំណូចបង្គោល ល លេខ៤៣នោះ គឺពលរដ្ឋខ្មែរយើងជាច្រើន ធ្លាប់ធ្វើការគ្រប់គ្រងលើដីនោះ រាប់ឆ្នាំមកហើយ ក្រោយមកក៏មានពលរដ្ឋថៃនាំគ្នាទៅធ្វើស្រែនៅទីនោះ រហូតដល់មានជម្លោះ ទៅមក រវាងភាគីទាំង២ តាំងពីពេលនោះមក មកដល់ពលេនេះ ហើយក៏មានពាក្យលើកឡើងពីសំណាក់ពលរដ្ឋថា ដីខ្មែរ ស្រែថៃ មកដល់ពេលនេះគឺមិនទាន់ស្ងប់នៅឡើយទេ ប្រជាពពលរដ្ឋបានបន្តទៀតថា ជាច្រើនលើកច្រើនសារមកហើយ អោយតែមានរឿងដីធ្លីនៅចំណុចបង្គោល ល លេខ៤៣ម្តងៗ គឺក្រុមទាហ៊ានថៃ នាំគ្នាដើរបិទច្រករបៀងក្នុងទឹកដីរបស់ខ្លួន ដែលប្រឈមជាមួយនិង ច្រករបៀងនៅកម្ពុជា ជារៀងរាល់លើកបែបនេះ ទាក់ទិននិងបញ្ហាខាងលើនោះដែរ អ្នកយកព័ត៏មានយើងព្យាយាម
ទាក់ទងទៅលោកសំផាន់ ណារឹទ្ធ តាមរយះប្រពន្ធ័ទូរស័ព្ទរបស់លោក៣ខ្សែរ ដែរតែទាក់ទងមិនបាន ដោយឡែកលោក សំចិត្រ ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ ទទួលបន្ទុកផ្នែកខ្សែរបន្ទាត់ព្រំដែនកម្ពុជាងថៃ បានអះអាងថា ការបិទច្រករបៀងលោកនេះ គឺមិនមែនមកពីជម្លោះ រវាងក្រុមហ៊ុនសំផាន់ ណារឹទ្ធនិងខាងភាគីថៃនោះទេ លោកបានបញ្ជាក់ទៀតថា ការបិទច្រករបៀងនេះ គឺក្រុមប្រតិភូរបស់ថៃ មកពិនិត្យតាមខ្សែរបន្ទាត់ព្រំដែន ទើបទាហ៊ានថៃបិទតែម្តង តែការបិទនោះ គឺគ្រាន់តែបិទមួយរយះខ្លីតែប៉ុណ្ណោះ សង្ឃឹមថា អាចនិងបើកវិញនាពេលដ៏ខ្លីខាងមុខនេះ ៕



































