ស្ត្រី​ខ្មែរ​វ​យ័​ចំណាស់​ម្នាក់​ត្រូវបាន​ទា​ហ៊ាន​ថៃ​ឈុតខ្មៅ​បាញ់សម្លាប់​ខ​ណះ​ពេល​ចូល​ជីក​ដំឡូង​ក្នុង​ដី​ថៃ​ជាមួយ​កូនស្រី​

0

(​ឧ​ត្ត​រ​មានជ័យ​)ស្ត្រី​ម្នាក់​ត្រូវបាន​ទា​ហ៊ាន​ឈុតខ្មៅ​ថៃ​បាញ់សម្លាប់​ខ​ណះ​ពេល​ចូល​ព្រៃ​ដើររក​ជីក​ដំឡូង​ជាមួយ​កូនស្រី​និង​ស្ត្រី​ម្នាក់ទៀត​ដែលមាន​ផ្ទះ​នៅជាប់​គ្នា តែ​សំណាងអាក្រក់​ត្រូ​ង​បាន​ក្រុម​ទា​ហ៊ាន​ឈុតខ្មៅ​ថៃ​ដើរល្បាត​ឃើញ​ក៏​បាញ់រះ​តែម្តង​៕​ហេតុ​ការ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០១​រសៀល​ថ្ងៃទី​០៩​ខែធ្នូ​ឆ្នាំ​២០១៤ លុះដល់​ថ្ងៃទី​១២​ខែធ្នូ​ឆ្នាំ​២០១៤​វេលា​ម៉ោង​១១​យប់​ក្រុម​ទា​ហ៊ាន​ថៃ​បាន​យក​សាកសព​មក​ប្រគល់អោយ​ក្រុមគ្រួសា​តាម​ព្រៃ យកមក​ធ្វើបុណ្យ​តាម​ប្រពៃណី​។​IMG_3726
បើតាម​សំដី​កូនស្រី​សាកសព​ដែល​បាន​ចូលក្នុង​ព្រៃ​ដើររក​ជីំ​ដំឡូង​ជាមួយ​ម្តាយ​បាន​និយាយ​អោយដឹងថា នាង​មានឈ្មោះ​ចក់សុ​ភៀត​អា​ុ​១៦​ឆ្នាំមាន​ឪពុក​ឈ្មោះ​ជិន​ចក់​ភេទ​ប្រុស​អាយុ​៦៣​ឆ្នាំ​និង​ម្តាយ​ដែល​ត្រូវ​ទា​ហ៊ាន​ថៃ​បាញ់​ស្លាប់​មានឈ្មោះ​ចេ​ម​ផន​អាយុ​៥៥​ឆ្នាំ​មានកូន​៨​នាក់​ស្រី​៣​ប្រុស​៥​ដោយឡែក​នាង​ជា​កូន​ទី​៦​រស់នៅ​ភូមិ​អភិវឌ្ឍ​ន៏​សង្កាត់​អូរ​ស្មាច់​ក្រុង​សំរោង​៕​មុនពេល​កើតហេតុ​នាង​រួមជាមួយ​ម្តាយ​និង​ស្ត្រី​អ្នក​ក្បែរ​ខាង​ម្នាក់ទៀត​បាន​ចូលទៅក្នុង​ព្រៃ​ដើររក​ជីក​ដំឡូង ការដើរ​ក្នុងព្រៃ​មិនដឹងថា​ខាង​ណា​ដី​ខ្មែរ​ខាង​ណា​ដី​ថៃ​នោះទេ ចេះតែ​ដើរ​ជីក​ទៅ គាប់​ជួន​ពេលនោះ​ក៏បាន​ឮ​សំលេង​គ្រាប់កាំភ្លើង​ប្រាវ ធ្វើអោយ​ពួកគេ​ទាំងអស់គ្នា​៣​នាក់​រត់​ចែកផ្លូវ​ចែក​ជើង​គ្នា​យកតែ ប្រាស​អាយុ​តែ​រៀងៗ​ខ្លួន ស្រាប់តែ​មកដល់​ផ្ទះ​មិនឃើញ​ម្តាយ​សោះ ក៏បាន​នាំគ្នា​ចូល​ដើររក​ម្តងទៀត​នៅតែ​មិនឃើញ ស្រាប់តែ​ចៃដន្យ​បានឃើញ​សក់ និង​ខួរក្បាល​ក្នុងព្រៃ ទើប​សង្ស័យថា​ម្តាយ​របស់ខ្លួន​ត្រូវ​ទា​ហ៊ាន​ថៃ​បាញ់សម្លាប់​ហើយក៏​នាំគ្នា​មក​ផ្ទះ​ធ្វើ​រោងបុណ្យ​ដើម្បី​ធ្វើបុណ្យ​ជូន​គាត់​។​IMG_3727ស្រាប់តែ​នៅ​យប់​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៤​វ​លា​ម៉ោង​១១​យប់​ក្រុម​ទា​ហ៊ាន​ឈុតខ្មៅ​ថៃ​ដែល​ឈរជើង​ចំណុច​អូរ​ថ្មដា​ប្រឈម​និង​ចំណុច​ឈរជើង​កម្ពុជា​២៧៨​ចំងាយ​ប្រហែល​៥០០​ម៉ែត្រ​បាន​បញ្ជូន​សាកសព​មកអោយ​ក្រុមគ្រួសារ​តាម​ព្រៃ​ដើម្បី​យកមក​ធ្វើបុណ្យ​។​បើតាម​សំដី​ប្រជាពលរដ្ឋ​ម្នាក់​ដែល​បាន​ឈរ​ពិនិត្យមើល​សាកសព​បាន​និយាយ​អោយដឹងថា សាកសព​ស្ត្រី​ដែល​ត្រូវ​ទា​ហ៊ាន​ថៃ​បាញ់​ស្លាប់​នោះ​គឺ​បាញ់​ត្រូវ​ក្បាល ហើយ​សព​ត្រូវបាន​យក​ខ្សែរ​វ​ល្លិ៏​យកមក​ចង​រុំ​និង​នៅលើ​ខ្លួន​សាកសព​ឃើញ​ប្រឡាក់​សុទ្ធតែ​ដី​ដែល​ត្រូវគេ​ស​ង្ស​យ័​ថា​សាកសព​អាច​ត្រូវគេ​កប់​ម្តង​រួចមកហើយៗ​ពេលនេះ​ទើបតែ​កា​យកមក​ប្រគល់អោយ​ក្រុមគ្រួសារ​៕​ហើយ​ចំពោះ​ការប្រគល់​សាកសព​មកអោយ​ក្រុមគ្រួសារ​តាម​ព្រៃ​ដោយ​មិន​ប្រគល់​តាម​ច្រក​គឺ​ខាង​ភាគី​ថៃ​ខ្លាច​ខាង​ខ្មែរ​យើង​ថ្កោលទោស​ទើប​គ​មា​បំណង​លាក់លៀម​បែបនេះ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ប្រជាពលរដ្ឋ​ខ្មែរ​បាន​សំដែង​នូវ​ការខឹង​សំបារ​ចំពោះ​ក្រុម​ទា​ហ៊ាន​ថៃ​ដែល​សូម្បីតែ​មនុស្ស​ស្រី​ក៏​មិន​អត់អោន​អោយ​ដែរ ដែល​ទង្វើរ​នេះ​គួរតែ​នាយករដ្ឋមន្ត្រី​ថៃ​ពិនិត្យមើល​ផង​កុំ​ចាប់ដៃ​បន្លំ​ជាន់​ជើង​វា​អាក្រក់​មើល​ណាស់​៕​ដោយឡែក អជ្ញាធរ​ខេត្ត​ឧ​ត្ត​រ​មាន​ជ​យ័​កាលពី​ព្រឹក​ថ្ងៃទី​១៣-១២-២០១៤​បាន​ចុះទៅ​ធ្វើការ​សួរសុខទុក្ខ​ក្ក្រុមគ្រួសារ​សព​និង​បាន​ឧបត្ថម្ភ​ថវិការ​ជួយ​រំលែក​ទុក្ខ​ផងដែរ​៕