ខេត្តបន្ទាយមានជ័យ កម្លាំងនគរបាលចរាចរណ៍ស្រុកចំនួន ៦ នាក់ ដឹកនាំដោយលោក ហ៊ីង ហាន អធិការរង ផែនសណ្តាប់ធ្នាប់ បានសហការណ៍ជាមួយកម្លាំង នគរបាលចរាចរណ៍ខេត្ត ៣នាក់ បុគ្គលិកសាខា កាកបាទក្រហមខេត្ត ២នាក់ស្រី និងយុវជនកាកបាទក្រហម វិទ្យាល័យហ៊ុន សែន មង្គលបុរី ៥ នាក់ បានចុះផ្សព្វផ្សាយអប់រំដល់អ្នកបើកបរ ម៉ូតូមិនពាក់មួកសុវត្ថិភាព និងអ្នកបើកបរ ក្រោមឥទ្ធិពលជាតិស្រវឹងនៅចំណុចតាមដងផ្លូវជាតិលេខ៥នៅមុខអធិកាដ្ឋាននគបាលស្រុកមង្គលបូរីបាប់ពីម៉ោង៦ដល់ម៉ោង៧យប់នៅថ្ងៃទី១២ខែធ្នូឆ្នាំ២០១៤។
លោក សន គឹមសួគ៌ នាយការិយាល័យសណ្តាប់ធ្នាប់ និងចរាចរណ៍ផ្លូវគោក ខេត្តបន្ទាយមានជ័យបានថ្លែងថា មាន ករណីគ្រោះថ្នាក់ចរាចរណ៍នៅពេលយប់ ស្ទើរគ្រប់ស្រុក-ក្រុង ដោយសារអ្នកបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងក្មេងទំនើងបើកបរពុំគោរពច្បាប់ចរាចរជាដើម។នគបាលចរាចរខេត្តមួយក្រុមបានបើកយុទ្ធនាការចុះពិនិត្យនិងធ្វើការណែនាំ និងត្រួតពិត្យជាតិអាល់កុល អ្នកបើកបរយានយន្តគ្រប់ប្រភេទនៅពេលយប់ និង
យោងតាមបញ្ជារបស់លោកឧត្តមសេនីត្រី អាត់ ខែម ស្នងការខេត្តលោកបានដាក់បញ្ជាដ៏រឹងមាំដល់នគបានចរាចរធ្វើយ៉ាងបន្តយុទ្ធនាការបន្ថែមទៀតដល់អ្នកបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងនិងក្មេងបើកបរពុំគោរពច្បាប់ ដើម្បីជៀសវាង ករណីគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ អ្វីកើតឡើង ដោយសារតែបើកបរមិនគោរពច្បាប់ចរាចរណ៍ ។លោកបានបន្តថា សមត្ថកិច្ចបានត្រួតពិនិត្យ រួមមាន ម៉ូតូសរុប ១៥៩គ្រឿង មានពាក់មួក ៦៥គ្រឿង មិនពាក់មួក ៩៤ គ្រឿង និង ចែកខិតប័ណ្ណអស់ចំនួន ១១០ សន្លឹក រីឯរថយន្តសរុប១២៧គ្រឿង និងធ្វើតេស្តអ្នកបើកបររថយន្តសរុប ៤៨គ្រឿង មានជាតិស្រវឹងបានម្នាក់យកមកអប់រំដោយគ្មានធ្វើការផាកពិន័យឡើយ៕




































