ក្រចេះ៖ រថយន្តកែឆ្នៃដឹកឈើអារមួយគ្រឿងក្រឡាប់ធ្លាក់ផ្លូវ សង្កាត់ស្លាប់កម្មករ ចំនួន២នាក់និងរងរបួសធ្ងន់ស្រាល៣នាក់ កាលពីវេលាម៉ោង២និង៣០នាទីយប់ ថ្ងៃទី១២ ឈានចូលថ្ងៃទី១៣ខែធ្នូ ស្ថិតនៅចំណុចទំនប់ ក្រោយភូមិទួលព្រិច ឃុំ ជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ។
ប្រភពពីប្រជាពលរដ្ឋបានអោយដឹងថា រថយន្តកែឆ្នៃដឹកឈើខាងលើនេះ ដឹកឈើចេញពីក្នុងព្រៃជុបស្ថិតនៅក្នុង ទឹក ដីស្រុកសំបូរ ឆ្ពោះទៅស្រុកព្រែកប្រសព្វ លុះមក ដល់ចំណុចកើតហេតុក៍បានវាក់អើរ ជាមួយនិងរថយន្តដឹកជី មួយគ្រឿង ម៉ាកហីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ក.៥០៣៦ .ភព៣ ជារបស់ក្រុមហ៊ុន ឈុនហុង ដែលបែកប៉ុង ខូចនៅចំកណ្តាលផ្លូវ រថយន្តឈើនោះក៍បួងចង្កូតជ្រុលរេធ្លាក់ផ្លូវ បណ្តាលអោយសង្កាត់ស្លាប់កម្មករ ២នាក់ស្លាប់ ។
ជនរងគ្រោះម្នាក់បាននិយាយថា ពួកគេបានស៊ីឈ្នួលលើកឈើអោយ ថៅកែរ ម្នាក់ដែលគាត់មិនឈ្មោះពិតប្រាកដ ឮគេថាឈ្មោះ ពៅ ដឹកចេញពីព្រៃ យកទៅព្រែកប្រសព្វ ដោយបានធ្វើដំណើទៅទាំងយប់ លុះដល់ចំណុចកើតហេតុ មានរថយន្តមួយខូចនៅកណ្តាលផ្លូវ ក្បែរចំណុចផ្លូវកោងបន្តិចផងនោះ ស្រាប់តែ អ្នកបើកបរគាត់និយាយថាចាំងភ្នែកណាស់ ស្រាប់តែបន្តតិចេថយន្តមកកៀកគ្នាទៅ ហើយ មិនដឹងសម្រេចទៅខាងណា ដោយសារផ្លូវតូចចង្អៀតផង គេបានសម្រេច មកខាងឆ្វេងដៃជៀសគ្នាមិនរួចក៍ជ្រុលធ្លាក់ក្រឡាប់ តែម្តង ។
ជនរងគ្រោះបន្តរថា ខណះពេលដែលរថយន្តក្រឡាប់នោះពួកគាត់ ជាអ្នករងបានព្យាយាមលោតចុះ ដែរប៉ុន្តរដោយសាច្រាំងវារអិល ធ្លាក់ទៅវីញក៍ត្រូវរថយន្តសង្កាត់អ្នកខ្លះបាក់ចង្កេះខ្លះទៀតបាក់ជើង និងម្នាក់ទៀតត្រូវជើងដែរតែស្រាល ចំណែក២នាក់ដែលស្លាប់ពួកគាត់ដេក ហើយពេលរថយន្តក្រឡាប់នោះបានជះទៅហើយត្រូវរថយន្តសង្កាត់ពាក់កណ្តាលខ្លួនខាងក្បាល ស្លាប់នៅកន្លែងកើតហេតុ ។
ប្រភពពីសមត្ថកិច្ចមូលដ្ឋានបានអោយដឹងថា រថយន្តដឹកឈើខាងលើនេះ មានផ្ទុកឈើអារចំនួន ៦ម៉ែត្រគូបនិង៨ផ្លាន និងមានមនុស្សចំនួន៥នាក់ ក្នុងនោះមានអ្នកបើកបរម្នាក់ រួមនិងកម្មករ៤នាក់ជិះពីលើឈើ ។ ជនរងគ្រោះទាំងបីឈ្មោះ ម៉ៅ នុត ភេទប្រុស អាយុ៣៧ឆ្នាំ ទី២ឈ្មោះ ឈៀវ ជ្រូក ភេទប្រុស អាយុ១៩ឆ្នាំ អ្នកទាំងរស់នៅចំណុចឧបសម្ពន័ ភូមិបុកទឹក ស្ថិតក្នុងឃុំ/ស្រុកព្រែកប្រសព្វ ខេត្តក្រចេះនិងទី៣ឈ្មោះ ហ៊ន ម៉ាលី ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិ/ឃុំបុលាវ ស្រុកចិត្របុរី ខេត្តក្រចេះ ជនរងគ្រោះត្រូវបានអ្នកភូមិរួមនិងសមត្ថកិច្ចនាំទៅព្យាបាលនៅមន្ទីពេទ្យស្រុក ។
ចំណែកជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតមានឈ្មោះ ហ៊ុំ លឿន ភេទប្រុស អាយុ៣៧ឆ្នាំ និងទី២ឈ្មោះផុន ឃ្នី ភេទប្រុស អាយុ២២ឆ្នាំអ្នកទាំងពីរស់នៅចំណុចឧបសម្ពន័ភូមិបុកទឹក ស្ថិតក្នុងឃុំ/ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ចំណែកសាកសព្វ សមត្ថកិច្ចប្រគល់អោយក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ។
រីឯរថយន្តដឹកឈើត្រូវបានសមត្ថកិច្ចប្រគល់ឈើអោយទៅជំនាញរដ្ឋបាល ព្រឈើហើយចំពោះរថយន្តប៉ូលិសបានយកទៅរក្សាទុកនៅអធិការរដ្ឋាននគរបាលស្រុកព្រែកប្រសព្វ ដើម្បីរងចាំដោះស្រាយគ្នាពេលក្រោយ ។
គួរបញ្ជាក់ថា នៅក្នុងភូមិសាស្ត្រខាងលើនេះមានឈ្មួញជាច្រើនដែលកំពង់ ប្រកបរបរកស៊ីដឹកជញ្ចូនឈើ និងសត្វព្រៃដែលក្នុងត្រូវបានអ្នកភូមិខ្សឹបថាសុទ្ឋសឹង ជាសមត្ថកិច្ច ក្នុងនោះមាន ប៉េអឹម ប៉ូលិស ប្រចាំនៅតំបន់នោះដែលភាគច្រើន ។ ពលរដ្ឋបន្តរថា ភាគច្រើននៅស្រុកនោះគេរកស៊ី ដឹកជញ្ជូនមកព្រៃយកទៅលក់អោយពួកទូកដឹកអំបិល ប្រហុក ពួកបន្តរថា ចំពោះស្រុកអ្នកតូចតាចអត់ មានអ្នក ខ្សែរបណ្តាញមិនអាចរកស៊ីបានទេ តែបើសិនជា សមត្ថកិច្ចដូចគ្នាអត់បញ្ហារទេ ដោយសារគេត្រូវរ៉ូវគ្នាជាមួយមេព្រៃ និងអាជ្ញាធរមូលដ្ឋាន គេរកស៊ីដឹកជញ្ជូន គ្មាន អ្នកណាហ៊ានចាប់ទេ ។




































