កំពង់ស្ពឺ=ក្រោយពីមានការផ្សាយរបស់សារពត៏មានកម្ពុជាថ្មីដែលបានរិះគន់ចំពោះអាជ្ញាធរយ៉ាងខ្លាំងទាក់ទងនិងមេកន្ទុយលេខក្នុងផ្សាកំពង់ស្ពឺបើកលេងយ៉ាងចំហមក ឯឧត្តម អ៊ូ សំអួន អភិបាលខេត្តកំពង់ស្ពឺបានបញ្ជាគ្រប់ជំនាញចុះ ពិនិត្យស្រាវជ្រាវរហូតចាប់បានមេកន្ទុយលេខធំជាងគេក្នុងផ្សាបញ្ជូនទៅកាន់តុលាការនៅព្រឹក ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៤ នេះ។ហើយក៏មានប្រភពមួយបានឲ្យ ដឹងថាកំពង់មានមន្ត្រីខិលខូចធ្លាប់កាងចង់ចេញមុខរត់ការដោះតែខាងតុលាការមិនឯកភាព ។
លោកវិរសេនីយ៏ទោ ជា វណ្ណា នាយការិយាលយ័ព្រហ្មទណ្ឌកំរិតស្រាលនៃស្នង ការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានប្រាប់ថាជនសង្សយ័ដែលត្រូវបានដឹងថាជាមេកន្ទុយលេខមានឈ្មោះ សុខ ទៀង ហៅង៉ែត ភេទស្រីអាយុ៣៥ឆ្នាំ រស់នៅភូមិទួលគក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។
នាយការិយាលយ័ព្រហ្មទណ្ឌកំរិតស្រាលបានបន្តថា ការចាប់ឃាត់ជនសង្សយ័ ខាងលើបានរឹបអូសវត្ថុតាងជាច្រើនសម្រាប់ប្រព្រឹត្តបទល្មើសជាមេកន្ទុយលេខខុសច្បាប់ ដែលបានប្រពឹត្តជាចំហ ហាក់គ្មានញញើតដល់អាជ្ញាធរមានសមត្ថកិច្ច បន្តិចឡើយ ។
សុខ ទៀង ហៅង៉ែត មេឆ្នោតឬហៅថាជាមេកន្ទុយលេខដែលកំពង់ប្រព្រឹត្តយ៉ាង សកម្មនិងដុះស្លែរក្នុងផ្សាកំពង់ស្ពឺក្បែរភ្នែកអស់លោកសមត្ថកិច្ច ថែមទាំងក្បែរ សាលា ខេត្តកំពង់ស្ពឺផងនោះ ពេលនេះមេឆ្នោតទាំងនេះត្រូវបានបង្ក្រាប និង បានបញ្ជូនទៅកាន់តុលាការហើយ។
ការបង្ក្រាបមេកន្ទុយលេខដ៏ធំនេះគឺជាជោគជយ័សម្រាប់ការអនុវត្តនិងផ្តល់ជំនឿទៅលើ គោលនយោបាយ ៩ចំណុច នៃភូមិ ឃុំមានសុវត្ថិភាព របស់រាជរដ្ឋាភិបាលខណះដែលអាជ្ញាខេត្តកំពង់ស្ពឺក៏ជាអ្នកចូលរួមអនុវត្តយ៉ាង សកម្ម ផងដែរ។
ក្រុមអាជីវករលក់ក្នុងផ្សាបានលើកឡើង ថាតូបលក់សាច់ជ្រូកដែលជាកន្លែង កត់កន្ទុយលេខដ៏ធំក្នុងផ្សាកំពង់ស្ពឺតាមច្រកចូលពីខាងមុខផ្សាដែលមានឈ្មោះ សុខ ទៀង ហៅង៉ែត បើកលេងយ៉ាងចំហនោះពេលត្រូវបានបង្ក្រាបពីសំណាក់ សមត្ថកិច្ចដែលធ្វើឲ្យពួកគាត់បានសារទរយ៉ាងខ្លាំង។
នាយការិយាលយ័ព្រហ្មទណ្ឌកំរិតស្រាលបានបញ្ជាក់ចុងក្រោយថា រឿងថាមាន សមត្ថកិច្ចពាក់ពន្ធ័ទទួលសំណូកពីមេកន្ទុយលេខលោកកំពង់ស្រាវជ្រាវហើយតែចំពោះក្រុមការងារនៃការិយាលយ័ព្រហ្មទណ្ឌកំរិតស្រាល របស់លោកមិន មាន ពាក់ពន្ធ័និងករណីនេះទេ៕




































