​ឯកឧត្តម​អភិបាលខេត្ត​បញ្ជារ​អោយ​សមត្ថកិច្ច​ទៅ​បញ្ឈប់​ការធ្វើ​អាជីវកម្ម​រ៉ែ​មាស​នៅ​ស្រុក​អូ​រយ៉ា​ដាវ​

0


​ខេត្តរតនគិរីៈ សមត្ថកិច្ច​ចម្រុះ​សហការ​ជាមួយ​អាជ្ញាធរ​ស្រុក​ចុះទៅ​បញ្ឈប់​ការធ្វើ​អាជីវកម្ម​រ៉ែ​មាស​ខុសច្បាប់​ដោយ​អាណា​ធិ​តេ​យ្យ​នៅ​តំបន់​ព្រៃ​មាស​។​​ ​ការចុះ​ប្រតិបត្តិការ​ទប់ស្កាត់​នេះ​បានធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៤ នៅ​ចំណុច​ជើងភ្នំ​ប៉ាង ភូមិ​តា​កុក​ព្នង ឃុំ​បរខាំ និង​ភូមិ​ខ្វែង ឃុំ​យ៉ាង​ទុង ស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី​។​05
​ ​សកម្ម​ភាពចុះ​ទប់ស្កាត់​នេះ​គេ សង្កេតឃើញ​សមត្ថកិច្ច​មិនទាន់​ធ្វើការ​បង្ក្រាប​នោះទេ គ្រាន់តែ​ចុះ​ហាមឃាត់​មិនអោយ​ក្រុម​ប្រជាពលរដ្ឋ​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ទាំងនោះ​ទៀតឡើយ​។ ហើ​បាន​ប្រមូល​ប្រជាពលរដ្ឋ​ក្នុងភូមិ​ទាំងអស់​មក​ប្រជុំ​ដើម្បី​ពន្យល់​ណែនាំ​អំពី​ផ្លូវច្បាប់ និង​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​១០០​នាក់​ក្នុងចំណោម​៧២​គ្រូ​សារ​ដែល​រស់នៅ​តំបន់​នោះបាន​ចូលរួម​ស្តាប់​ការពន្យល់​ណែនាំ​របស់​មន្ទីរជំនាញ និង​សមត្ថកិច្ច​បញ្ជាក់​តំបន់​ដែល​ប្រជាពលរដ្ឋ​រស់នៅ​បច្ចុប្បន្ន គេ​អោយ​ឈ្មោះថា​ភូមិ​ថ្មី​ដែលជា​ភូមិ​មិនទាន់​ចុះ​ក្នុង​បញ្ជីរ​ស្របច្បាប់​នៅឡើយ​នោះទេ ហើយ​អ្នកភូមិ​ថ្មី​នោះ​ភាគច្រើន​ជា​អ្នក​ចំណាកស្រុក​ចម្រុះ​មកពី​ខេត្ត មកពី​ខេត្ត​ដទៃ​ផ្សេងៗ​គ្នា មក​លួច​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​នោ​ទីនោះ​។​04
​ ​ការដាក់​បទបញ្ជា​ររ​បស់​ឯកឧត្តម​អភិបាលខេត្ត ដំបូង​អោយ​សមត្ថកិច្ច​ចុះទៅ​បង្ក្រាប​តែម្តង​ក៏ប៉ុន្តែ​បន្ទាប់ពី​មានការ​អញ្ជើញ​ក្រុម​អ្នកភូមិ​មក​ប្រជុំ​រួច​ក៏មាន​ការប្រែប្រួល​វិញ ព្រោះថា​ប្រជាពលរដ្ឋ​បាន​អង្វរ​ស្នើ​សុំអោយ​ពន្យា​ពេល​បន្តិច​ដោយសារ​គ្រឿងចក្រ​ទាំងនោះ​ធ្ងន់ៗ​មិនអាច​យកចេញ​នៅពេល​ភ្លាមៗ​បានទេ​។​បន្ទាប់ពី​បាន​ស្តាប់​ការរៀបរាប់​ពី​ការលំបាក​របស់​ប្រជាពលរដ្ឋ និង​មាន​សភាព​ការតានតឹង​ដោយមាន​ការដាក់​ដែកគោល​មួក​តាមផ្លូវ​ដើម្បី​បំបែក​កងឡាន ឫ​អាចមាន​អំពើ​ហឹ​ង្សា​អ្វី​ផ្សេងទៀត​។​02
​ ​សមត្ថកិច្ច​ជំនាញ​បាន​សុំ​យោ​លប​ល់​ថ្មី​តាម​ទូរស័ព្ទ​ខណៈនោះ​ឯកឧត្តម​អភិបាលខេត្ត​បាន​យល់ព្រម​តាម​សំណូមពរ ក៏ប៉ុន្តែ​ដាក់បទបញ្ជារ​ថ្មី​ទុកពេល​អោយ​ក្រុម​ធ្វើ​អាជីវកម្ម​ទាំងនោះ​ត្រឹមតែ​រយៈពេល​៣​ថ្ងៃ​ប៉ុណ្ណោះ បើសិន​មិន​ព្រម​រុះរើ​សម្ភារៈ ឫ​គ្រឿងចក្រ​ចេញពី​កន្លែង​នោះ​ត្រូវ​ចាប់​ទាំង​មនុស្ស និង​រឹបអូស​សម្ភារៈ​ដោយ​មិន​អនុញ្ញាតិ​អោយធ្វើ​តទៅទៀត​ជាដាច់ខាត​៕06