ខេត្តស្វាយរៀង សាកសពស្ត្រីជនជាតិវៀតណាមម្នាក់ត្រូវបានប្រទះឃើញអណ្តែតទឹកធ្វើឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹកប្រលឹមខណៈដែលក្រុមកម្មការិនីរោងចក្រកាត់ដេរជិះរថយន្តឆ្លងកាត់ស្ពានកាលពីថ្ងៃទី១៣ខែធ្នូឆ្នាំ២០១៤វេលាម៉ោង៦ព្រឹកលើកំណាត់ផ្លូវជាតិលេខ១៣ស្ថិតនៅក្នុងភូមិ ព្រះទន្លេ សង្កាត់ សង្ឃ័រ ក្រុង ស្វាយរៀង ខេត្ត ស្វាយរៀង។បើយោងតាមសមត្ថកិច្ចនគនរបាលក្រុងស្វាយរៀងបានឲ្យដឹងថា៖សពស្ត្រីរងគ្រោះមានឈ្មោះ ថាម ធ្វីលេ អាយុ ៤៤ឆ្នាំ មានមុខរបរដឹកបន្លែដាក់តាមផ្សារក្នុងខេត្តស្វាយរៀងមានស្រុកកំណើតនៅ ភូមិទី៣ សង្កាត់ ចូវថាន់ ខេត្ត តៃនិញ ប្រទេសវៀតណាម។
ប្រភពបានបន្តទៀតថា៖ក្រោយពីសមត្ថកិច្ចស្រង់សាកសពដាក់លើគោកបានពិនិត្យមើលសាកសពឃើញមាន ជញ្ជៀនផ្លាកទីន៥វង់ ខ្សែរដៃផ្លាកទីន១ខ្សែរ កងដៃ១វង់ ខ្សែរករ១ខ្សែ ក្រវឹល១គូរ ជាប់នៅក្នុងខ្លួនព្រមទាំងធ្វើកោសល្យវិច័យជំហានដំបូងសង្ស័យថាគ្រោះថ្នាក់ចរាចរណ៍ខណះស្ត្រីរងគ្រោះជិះម៉ូតូបុកបង្កាន់ដៃស្ពានធ្លកធ្លាក់ចូលទៅក្នុងទឹកប្រភពបន្តទៀតថាបើតាមពិនិត្យសាកសពគឺបានស្លាប់រយះពេល៣ថ្ងៃមកហើយដោយមានសភាពធុំក្លិនដែរ។បើតាមកូនប្រុសរបស់ជនរងគ្រោះបានឲ្យដឹងថាម្តាយរបស់គាត់បានបាត់ខ្លួនពីផ្ទះអស់រយះ៣ថ្ងៃមកហើយចាប់តាំងពីថ្ងៃទី១១ខែធ្នូឆ្នាំ២០១៤ដោយដឹងថាម្តាយរបស់មករកស៊ីដឹកបន្លែមកដាក់ម៉ូយនៅផ្សារវាលយន្តខេត្តស្វាយរៀង។
កូនប្រុសរបស់ជនរងគ្រោះបានបន្តឲ្យដឹងថាម្តាយរបស់គាត់សំភារះជាប់ខ្លួនមានម៉ូតូមួយគ្រឿងម៉ាក.ស៊ីរ៉ូស ពណ៌ខ្មៅ គ្មានស្លាកលេខ និង ទូរស័ព្ទ២គ្រឿង កាបូបលុយនិងគ្រឿងអលង្ការមួយចំនួនរហូតមកដល់វេលាម៉ោង១០ព្រឹកថ្ងៃដដែលសពស្ត្រីរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យទៅក្រុមគ្រួសារមកទទួលមកទៅធ្វើបុណ្យនៅស្រុកកំណើតនៅប្រទេសវៀតណាមតាមប្រពៃណី។ចំណែកឯម៉ូតូនិងកាបូបលុយសមត្ថកិច្ចរកពុំទាន់ឃើញនៅឡើយទេ។ប្រជាពលរដ្ឋនៅក្នុងខេត្តស្វាយរៀងរងចាំមើលថាតើជនរងគ្រោះខាងលើស្លាប់ដោយសារតែគ្រោះថ្នាក់ចរាចរណ៍ឬមួយជាករណីអ្វីផ្សេង៕




































