​រថយន្ត​ហាំ​មឺ​បើក​កៀរ​រថយន្ត​កាមរី​ឆ្លាម​ខូចខាត តិចតួច​ធ្វើ​ឲ្យ​ស្ទះ​ចរាចរ​ណ៏​ជិត​១​ម៉ោង​

0

​ភ្នំពេញ ៖ រថយន្ត​ហាំ​មឺ​មួយគ្រឿង​បាន​ប៉ះ​កៀរ​រថយន្ត​កាមរី​ឆ្លាម​បណ្តាល​ឲ្យ​រង​កា​ខូចខាត​បន្តិចបន្តួច​ហើយ​រថយន្ត​ទាំងពីរ​នេះ​បាន​ឈប់​នៅ​កណ្តាលផ្លូវ បង្ក​ឲ្យ​មានការ​ស្ទះ​ចរាចរ​ណ៏​ជិត​១​ម៉ោង កាលពី​វេលា​ម៉ោង ៩​និង​៥០​នាទី​យប់ ថ្ងៃទី​១៣ មីនា ២០១៤​នៅ​ចំណុច​ស្តុ​ប​អាងទឹក​តាម​បណ្តោយ​ផ្លូវ​លេខ​២១៥​កែង​ផ្លូវ​លេខ ២៣០ ក្នុង​សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក ។​ ​

តាម​ប្រភពព័ត៌មាន​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​នៅ​មុនពេល​កើតហេតុ គេ​បានឃើញ រថយន្ត​ហាំ​មឺ​មួយគ្រឿង ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2Y-0330 បើក​តាម​បណ្តោយ​ផ្លូវ​២១៥​ក្នុងទិសដៅ​ពី​ជើង​មក​ត្បូង មកដល់​កែង​ផ្លូវ លេខ​២៣០ ក៏បាន​គៀរ​រថយន្ត​កាមរី​ឆ្លាម ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ 20-1105 ជិះ​ក្នុងទិសដៅ​ពី​លិច ទៅ​កើត បត់​ស្តាំ​ពេលនោះ​កង់​រថយន្ត​ហាំ​មឺ បាន​ប៉ះ​និង​ចំហៀង​ខាងឆ្វេង​រថយន្ត​កាមរី​ឆ្លាម​ឆ្កួត​ថ្នាំ​រថយន្ត​កាមរី​ឆ្លាម​តិចតួច បង្កអោយមាន​ការស្ទះ​ចរាចរ​យ៉ាងខ្លាំង​ព្រោះតែ​រថយន្ត​២​គ្រឿង​នេះ​ឈប់​នៅ​ទទឹងផ្លូវ​តែម្ដង​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​អន្តរាគមន៍​សំរួល​ចរាចរ​ហើយក៏​ធ្វើការ​សម្របសម្រួល​អោយ​ម្ចាស់​រថយន្ត​ទាំងពីរ​បញ្ចប់រឿង​ដោយ​គ្មាន​អ្នកណា​ចេញថ្លៃ​សង​អ្នកណា​ឡើយ​៕​01 02