កំពង់ឆ្នាំង៖ ទិវាស្រែស្តីពីប្រព័ន្ធប្រពលវប្បកម្មដំណាំស្រូវ ក្នុងគោលបំណងធ្វើអោយមានសន្តិសុខស្បៀង មានប្រាក់ចំណូល និងមានសុខភាពល្អដល់ប្រជាពលរដ្ឋ ត្រូវបានអង្គកាFIDR ប្រារព្វឡើងនៅក្នុង ភូមិប៉ាតឡាង ឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៤ ដែលមានការចូលរួមពីតំណាងស្ថានទូតជប៉ុនប្រចាំកម្ពុជា,លោកប្រធានមន្ទីរកសិកម្មខេត្ត, លោកអភិបាលស្រុករលាប្អៀរ,មេឃុំ,មេភូមិ,និងប្រជាកសិករបង្គោលនិងគំរូចំនួន៥៥០នាក់ផងដែរ។
នៅក្នុងកិច្ចបើកកម្មវិធីនេះ លោក សោម វឺន អភិបាលស្រុករលាប្អៀរបានថ្លែងថា៖ក្នុងនាមថ្នាក់ដឹកនាំស្រុក លោកបានសុំកោតសសើរ និងថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅ ចំពោះការខិតខំប្រឹងប្រែងទាំងកំលាំងកាយ និងកំលាំងចិត្ត ក្នុងការអនុវត្តន៍រាល់សកម្មភាពការងាររបស់អង្គការFIDR និងប្រជាកសិករបង្គោលក្នុងតំបន់គោលដៅស្រុកទាំង២ពិសេសចំពោះការងារកសិកម្ម។តាមរយៈការខិតខំប្រឹងប្រែងដោយការទទួលខុសត្រូវខ្ពស់ បានបង្ហាញ
អោយឃើញកាន់តែច្បាស់ ពីការចូលរួមចំណែករបស់អង្គការFIDRដែលជាអង្គការដៃគូ ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ និងឈានទៅរកការ លើកស្ទួយខឿនសេដ្ឋកិច្ចជាតិ ឆ្លើយតបនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងកាត់បន្ថយភាពក្រីក្រនៅជនបទ និងជំរុញការនាំចេញអង្កទៅក្រៅប្រទេស និងការត្រៀមខ្លួនធ្វើសមាហរ័ណកម្មនៅក្នុងសហគមន៍អាស៊ាន២០១៥ ដែលនឹងខិតមកដល់នាពេលដ៍ខ្លីខាងមុខ។
កញ្ញា អាគិមិ តំណាងអង្គការFIDRបានថ្លែងអោយដឹងពីគោលបំណងរបស់អង្គការថា៖អង្គការបានព្យាយាមបញ្ជៀបចំណេះដឹងនេះតាមរយៈគម្រោងសន្តិសុខស្បៀង និងអាហាររូបត្ថម្ភឆ្នាំ២០១៤ដល់ប្រជាកសិករបង្គោលទាំងអស់ ដើម្បីសិក្សានូវលទ្ធផលដែលផ្តោតទៅលើប្រសិទ្ធិភាព ផលប៉ះពាល់ និងនិរន្តរភាពនៃការអនុវត្តន៍ប្រព័ន្ធប្រពលវប្បកម្មដំណាំស្រូវតាមគោលការណ៍ធម្មជាតិជាមួយនិងទស្សនៈវិស័យផ្សេងៗដូចជា សុវត្ថិភាពស្បៀង សេដ្ឋកិច្ចក្នុងគ្រួសារ បរិស្ថាន និងយេនឌ័រ ជាពិសេសចែករំលែកមេរៀនដែលទទួលបានពីការសិក្សានេះ និងការបង្ហាញអនុសាសន៍សំរាប់ការអភិវឌ្ឍន៍ប្រព័ន្ធប្រពលវប្បកម្មដំណាំស្រូវនាពេលអនាគតដល់ប្រជាកសិករ។ 
ដោយឡែកលោក អ៊ុហ្សាវ៉ា តំណាងស្ថានទូតជប៉ុនប្រចាំនៅកម្ពុជាបានមានចំណាប់អារម្មណ៍ថា៖រដ្ឋាភិបាល ជប៉ុនបាននឹងកំពុងផ្តោតទៅលើវិស័យកសិកម្មក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ១៩៩២ ដោយសារតែកសិកម្មជាឧស្សា ហកម្មដ៍ចំបងដែលមានកំលាំងពលកម្មជាង៦០%ក្នុងប្រទេសកម្ពុជា។ក្នុងគំរោងនេះFIDRបានកំពុងធ្វើការលើចំណុ ចគោលដៅផ្សេងៗគ្នាជាច្រើនដូចជា ការផ្ទេរបច្ចេកទេស ប.វ.ស ដល់ប្រជាកសិករ ផ្សព្វផ្សាយអំពីសុខភាពនិងអនា ម័យ ការបង្កើតបណ្តាញរវាងកសិករនិងកសិករ។រដ្ឋាភិបាលជប៉ុននឹងបន្តជួយកម្ពុជាក្នុងការអភិវឌ្ឍន៍វិស័យកសិកម្ម ក៍ដូចជាការកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ។គំរោងនេះដែលមានការគាំទ្រពីអង្គការFIDR នឹងអាចរួមចំ ណែកក្នុងការបង្កើនប្រសិទ្ធិភាពនៃការផលិតនៃផលិតផលតាមកសិដ្ឋាន និងការគ្រប់គ្រងកសិដ្ឋាននានា។
លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្តបានថ្លែងទៅកាន់អង្គពីធីថា៖ស្ថិតក្នុងកាលៈទេសៈដ៍សំខាន់នេះ មន្ទីរកសិកម្មបានទទួលនូវកិច្ចសហការណ៍យ៉ាងល្អប្រសើរលើគ្រប់វិស័យពាក់ព័ន្ធពី១ឆ្នាំទៅ១ឆ្នាំ ពោលគឺFIDRក្រៅ ពីបានជួយដោយផ្ទាល់ដល់កសិករក្នុងស្រុកជាគោលដៅ ថែមទាំងបានជួយពង្រឹងសមត្ថភាពមន្ត្រីមន្ទីរកសិកម្ម តាមរយៈការបើកវគ្គបណ្តុះបណ្តាលនានាដល់កសិករ និងត្រួតពិនិត្យការវាយតម្លៃសកម្មភាពការងារនៅតាមមូលដ្ឋាន។ស្តែងចេញពីទង្វើដ៍ប្រពៃនេះ។ មន្ទីរកសិកម្មខេត្តកំពង់ឆ្នាំងសូមធ្វើការគាំទ្រគ្រប់ពេលវេលា និងបើកទូលាយនូវកិច្ចសហការណ៍ទាំងឡាយដោយឥតលក្ខខ័ណ្ឌ ដើម្បីទទួលបានជោគជ័យថែមទៀត ទី១.សូមពង្រីកតំបន់ គោលដៅ និងសកម្មភាពទៅតាមបណ្តាស្រុកផ្សេងៗទៀត,ទី២.សូមអោយកសិករនិងអាជ្ញាធរពាក់ព័ន្ធចូលរួមសហ ការអោយបានល្អជាមួយអង្គការFIDR,និងទី៣.សូមអោយសមិទ្ធិផលទាំងអស់ប្រកបដោយបរិមាណ គុណភាព និង និរន្តរភាពបានយូរអង្វែងតទៅ៕ កំពង់ឆ្នាំង,ថ្ងៃទី១៣.១២.២០១៤




































