បុក​បង្គោល​ភ្លើង​ស្លាប់​ភា្ល​មៗ​នៅ​កន្លែងកើតហេតុ​ព្រោះតែ​បើក​ម៉ូតូ​លឿន​នៅ​ផ្លូវបត់​កោង

0

កំពង់ឆ្នាំង​៖​ ​បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ ដោយសារតែ​បើក​ម៉ូតូ​លឿន​នៅក្នុង​ផ្លូវបត់​កោង ជ្រុល​ចង្កូត​បុក​បង្គោល​ភ្លើង​នៅ​ខាងឆ្វេង​ដៃ​ពេញទំហឹង​។​ហេតុ ការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​៤​និង​១៥​នាទី​ល្ងាច​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្លូវបត់​កោង ស្ថិតក្នុង​ភូមិ​ទី​២ សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង​។​
​ ​លោក ហង្ស ប៊ុន​ហាក់ អធិការរង​ទទួលបន្ទុក​ផ្នែក​ចារ​ចរណ៍​និង​សណ្តាប់ធ្នាប់​ក្រុង​កំ ពង់​ឆ្នាំង​បានអោយដឹងថា​៖​ជនរងគ្រោះ​នេះ​ឈ្មោះ ចាន់ សារិទ្ធ អាយុ​៤៧​ឆ្នាំ រស់នៅ​ភូមិ​ស្វាយជ្រុំ​ថ្មី ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។​DSC06159
​មុនពេល​កើតហេតុ គេ​ឃើញ​បុរសរងគ្រោះ​ខាងលើ​បើកបរ​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ឆ្នាំង 1B-9123 ពី​កើ​តទៅ​លិច​លុះ​មកដល់​ចំណុច​ផ្លូវបត់ កោង​ដោយ​ល្បឿន​ម៉ូតូ​លឿន​ផង​នោះ ក៍​ជ្រុល​ទៅបុក​ចំ​បង្គោល​ភ្លើង​នៅ​ខាងឆ្វេង​ដៃ​ពេញ ទំហឹង បណ្តាលអោយ​ជនរងគ្រោះ​ផ្លោង​បោក​ក្បាល​ផ្ទប់​នឹង​បង្គោល​ភ្លើង​ថ្ម​បែកក្បាល ខ្ទេច​ស្លាប់​តែម្តង​។​DSC06160
​ ​នៅ​កន្លែងកើតហេតុ​គេ​ឃើញ មួកសុវត្ថិភាព​របស់​ជនរងគ្រោះ​បាន​បែក​ខ្ទេចខ្ទី​អស់ ចំណែក​ម៉ូតូ​វិញ​បាន​ខ្ទេច​អស់​មួយ​កំណាត់​មុខ​។​នៅវេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ដដែល ក្រុមគ្រួសារ​ជនរងគ្រោះ​បានមក​ដឹកយក​សព​យកទៅ​លំនៅដ្ឋាន​ដើម្បី​ធ្វើបុណ្យ​តាម ប្រពៃណី​។​ករណី​គ្រោះថ្នាក់​នេះ​សមត្ថកិច្ច​បាន​និយាយថា មក​ការបើកបរ​លឿន​ពេក​នៅ​
​ចំណុច​ផ្លូវបត់​កោង ទោះបី​គេ​ពាក់មួក​សុ​វត្តិភាព​ហើយ​នៅតែ​បែកក្បាល​ស្លាប់​ទៀត​៕