បទល្មើស​នេសាទ​ណែន​ក្នុង​បឹង​អភិរក្ស​(​បឹង​រៀល​) រដ្ឋបាល​ជល​សង្កាត់​ ​ឆ្លើយថា ខណ្ឌ​និង​អាជ្ញាធរ​ឲ្យ​ធ្វើ​

0

​ ​ខេត្តកំពង់ធំ​: បទល្មើស​នេសាទ​ណែន នៅក្នុង​បឹង​រៀល ជា​បឹង​អភិរក្ស ស្ថិតនៅ ឃុំ​កំពង់​គោ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ​នោះ ពុំ​ត្រូវបាន​សមត្ថកិច្ច​អាជ្ញាធរ និង​សមត្ថកិច្ច​រដ្ឋបាល​ជល​ផល ចុះបង្ក្រាប​នោះទេ ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រិះគន់ថា បទល្មើស​នេសាទ​នេះ គឺមាន​ការឃុបឃិត​គ្នា ជាមួយ​សមត្ថកិច្ច​រដ្ឋ​បាល​ជលផល​។​
​ ​បទល្មើស​នេសាទ​នេះ គឺរ​បាំងសាច់​ស្បៃ​មុង​និង​របាំង​ព្រួល ញ៉ឹក​ស្កេះ នៅក្នុង​បឹង​ធំ​និង​បិទ ភ្ជិត​ផ្លូវ​ចរាចរ​ត្រី​នៅ​ចំណុច​អូរ​ធំ ទាំងស្រុង​តែម្ដង ហើយ​ម្យ៉ាងទៀត​បទល្មើស​របាំង​ស្បៃ​មុង​នេះ ជា​ឧបករណ៍​នេសាទ ដែល​ច្បាប់ ហាមឃាត់ ប៉ុន្តែ​បែរជា សមត្ថកិច្ច​រដ្ឋ​បាលជ​ល​ផល ឆ្លើយថា គឺជា​គោល​ការ​អាជ្ញាធរ​និង​ខណ្ឌ​ឲ្យ​ធ្វើ ទៅវិញ​។​2
​ ​ប្រជាពលរដ្ឋ​និយាយថា បឹង​រៀល​នេះ មាន​ទំហំ​៧១​ហិតា ដែល​សមត្ថកិច្ច​រដ្ឋបាល​ជល ផល​កំណត់​ក្នុង​គោល​ការ​ច្បាប់​ថា ជា​បឹង​អភិរក្ស ហើយ​មានការ​ឧបត្ថម្ភ​មូលនិធិ​ពី​អង្គការ​ក្រៅ​រដ្ឋា​ភិ បាល​នានា ដូចជា អង្គការ​ហោម​ជាដើម​។​
​ ​មន្ត្រីជលផល​ម្នាក់​(​សុំ​មិន​បញ្ចេញ​ឈ្មោះ​)​បាន​និយាយថា ចំពោះ​អង្គការ​ហោម គឺ​ផ្ដល់​មូល​និ ធិ អភិរក្ស​បឹង​រៀល​នេះ ក្នុង​១​ឆ្នាំៗ​ពី​៤០០០​ទៅ​៥០០០$ សហរដ្ឋអាមេរិក​។​
​ ​ទាក់ទិន​នឹង​បទល្មើស​នេសាទ​នៅ​បឹង​អភិរក្ស​នេះ លោក សៅ សេរី​វុ​ឌ្ឍ នាយ​សង្កាត់រដ្ឋបាល ជលផល​កំពង់ស្វាយ ដែលមាន​ដែន​សមត្ថកិច្ច​នៅ​បឹង​រៀល ជា​បឹង​អភិរក្ស​ដ៏​ធំ​នេះ បាន​ប្រាប់​អ្នក សារព័ត៌មាន​ថា របាំង​ទាំងនោះ គឺ​សហគម​នេសាទ​នៅ​តំបន់​នោះ ជា​អ្នកធ្វើ ព្រោះថា ខណ្ឌ​និង​អាជ្ញា ធរ បាន​អនុញ្ញាតិ​ឲ្យ​សហគម​នេសាទ នៅ​តំបន់​នោះ​ធ្វើ ដើម្បី​យក​ថវិការ​ផ្គត់ផ្គង់​សហគម ជា​ប្រ យោជន៍​ឲ្យ​សហគម​មាន​ថវិការ​ដំណើរការបាន​។​ប៉ុន្តែ​ទោះជា​យ៉ាងណាក្ដី ប្រជាពលរដ្ឋ​បាន​និយាយ ថា ជា​លេស​កន្ទេល​ធំ​ប្រ​លំ​ដេក របស់​សមត្ថកិច្ច​រដ្ឋ​បាល​ជល​តែប៉ុណ្ណោះ ព្រោះថា​ថវិការ​ពុំបាន​ចាយ​1
​ចំ​គោលដៅ​និង​ពុំបាន​ឆ្លងកាត់ ការឯកភាព​ពី​សមាជិក​សហគម ជាពិសេស​គឺ​ឧបករណ៍​ស្បៃ​មុង ដែល​ច្បាប់ ជលផល ប​ញ្ញ​តិ​ថា ជា​បទល្មើស​ថ្នាក់​១ ដែល​ហាមឃាត់​ដាច់ខាត​និង​ការដាក់​ភ្ជិត​ផ្លូវ​ច​រា ចរ​ត្រី​នោះ ព្រោះ​ច្បាប់​បាន​កំណត់ថា ទោះជា​ឧបករណ៍​របាំង​មាន​ក្រឡា​ស្របច្បាប់​ក៏ត្រូវ​ដាក់​១​ភាគ ២​នៃ​មុខទឹក​ដែរ មិនអាច​ដាក់​ភ្ជិត​បាន​នោះទេ​។
​ ​លោក ប៉ែន វណ្ណ​រិ​ទ្ធ នាយ​ខណ្ឌ​ជលផល​កំពង់ធំ បាន​បញ្ចាក់​ច្បាស់​ប្រាប់​អ្នកសារព័ត៌មាន​ថា គឺ​លោក​មាន​អនុញ្ញាតិ​ឲ្យ​សហគម​នេសាទ ធ្វើ​នៅ​បឹង​រៀល​នោះ ដើម្បី​យក​ថវិការ​ទប់ស្កាត់​ទឹក​នៅ បឹង​រៀល​នេះ កំ​ឲ្យ​រីង​និង​ទិញ​បង្គោល​បោះ​ព័ទ្ធ​កន្លែង​អភិរក្ស ប៉ុន្តែ​គឺ​ប្រើ​ឧបករណ៍​នេសាទ​(​របាំង​) ស្របច្បាប់ ចំណែក​ឧបករណ៍​ស្បៃ​មុង​នោះ គឺ​ហាម​ដាច់ខាត បើ​មាន​មែន គឺ​លោក បញ្ជា​ឲ្យ​កំលាំង ឲ្យ​ចេញ​បង្ក្រាប​ក្នុងពេល​ឥឡូវ​។​
​ ​ប្រជាពលរដ្ឋ​និយាយថា​បទ​ល្មើ​ល​នេសាទ​ស្បៃ​មុង​នៅ​បឹង​រៀល ជា​បឹង​អភិរក្ស​នេះ គឺមាន​ជា រៀងរាល់ឆ្នាំ ក្រោមរូបភាព​ល្បែង​ថ្ពិន​ភ្នែក របស់​សមត្ថកិច្ច​រដ្ឋ​បាល​ជលផល សង្កាត់ ដោយ​យក លេស​បង្កើត ការងារ​នេះ ការងារ​នោះ ពុំ​ចេះ​ចប់ ប៉ុន្តែ​ការអនុវត្តន៍​នៅតែ​គ្មាន​ប្រសិទ្ធភាព​និង​តម្លា ភាព​ដដែល​៕​