កំពង់ឆ្នាំង៖អាវចំណាំងផ្លាតចំនួន៣៥អាវត្រូវបានស្នងការនគរបាលខេត្តធ្វើពិធីប្រគល់អោយមន្ត្រីនគរបាលចរាចណ៍ផ្លូវគោគខេត្ត ក្រុង និងស្រុក សម្រាប់ចុះបំពេញការងារនៅតាមបណ្តាលមូលដ្ឋានស្រុក និងក្រុងរបស់ខ្លួន។ពិធីប្រគល់អាវចំណាំងផ្លាតដល់មន្ត្រីគរបាលចរាចណ៍ផ្លូវគោកនេះបានធ្វើឡើងនៅរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៤នៅក្នុងស្នងការដ្ឋាននគរបាលខេត្ត ក្រោមអធិបតីភាពលោកឧត្តម្ភសេនីយត្រី ប្រាក់ វុទ្ឍី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង ដែលមានការចូលរួមអស់ពីលោកប្រធានការិយាល័យកណ្តាលសណ្តាប់ធ្នាប់ ប្រធានការិយាលយ័ចរាចណ៍ផ្លូវគោកគ្រប់ ក្រុង និងស្រុកផងដែរ។
លោកឧត្តម្ភសេនីយ៍ត្រី ប្រាក់ វុឌ្ឍី ស្នងការនគរបាលខេត្តបានលើកឡើងថា៖មន្ត្រីក្នុងស្នងការនគរបាលខេត្ត ស្រុក និងក្រុង ទាំងអស់ដែលប្រើប្រាស់យាន្តយន្តរបស់ខ្លួន ត្រូវតែពាក់មួកការពារសុវត្ថិភាព ដាក់កញ្ចក់សម្រាប់មើលក្រោយ និងមានស្លាកលេខត្រឹមត្រូវ ធ្វើជាកម្រូដល់ប្រជាពលរដ្ឋ។ គ្រោះថ្នាក់ចរាចណ៍ក្នុងឆ្នាំ២០ ១៤នេះមានការកើនឡើង៥២លើក បង្កការខូចខាតយានយន្តគ្រប់ប្រភេទនិងបង្កអោយមនុស្សស្លាប់ និងរងរបួសធ្ងន់ស្រាលជាច្រើននាក់ ដែលអ្នកស្លាប់និងរបួសមួយចំនួនមិនពាក់មួកសុវត្តិភាព។
លោកស្នងការបានណែនាំដល់មន្ត្រីនគបាលចរាចណ៍ ធ្វើយ៉ាងណានៅក្នុងឆ្នាំ២០១៥កាត់បន្ថយករណីគ្រោះថ្នាក់ចរាចណ៍អោយបាន ដោយបង្កើនការចុះត្រួតពិនិត្យរឹតបន្តឹងច្បាប់ចរារណ៍ ផាកពិន័យអ្នកបើកបរមានជាតិស្រវឹង បើកបរពុំមានពាក់មួកការពារសុវត្ថិភាព បើកបរលឿននិងជែងក្នុងស្ថានភាពគ្រោះថ្នាក់និងពុំមានបំពាក់កញ្ចក់សម្រាប់មើលក្រោយ។ កន្លងមកការពាក់មួកសុវត្ថិភាពរបស់អ្នកបើកបរម៉ូតូមានប្រមាណជា១០%តែប៉ុណ្ណោះ ចំណែកដែលអ្នកមិនពាក់មួកការពារសុវត្ថិភាពមានរហូតដល់ប្រមាណជា៩០%។ក្នុងនោះចំពោះរថយន្តដែលផ្ទុកទំនិញលើសទម្ងន់កំណត់ ត្រូវធ្វើការផាកពិន័យអោយបានតឹងរឹង។
នៅចុងពេលបញ្ចប់ពីធីលោកឧត្តមសេនីយ៍ត្រី ប្រាក់ វុទ្ឍី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានប្រគល់អាវចំណាំងផ្លាតចំនួន៣៥អាវ ដល់មន្ត្រីនគរបាលខេត្ត ក្រុង និងស្រុកទាំងអស់ ដើម្បីយកទៅបំរើការងារនៅតាមមូលដ្ឋាន ស្រុក ក្រុងរបស់ខ្លួន៕ កំពង់ឆ្នាំង,




































