លោកជំទាវ សេង វណ្ណ​សាយ រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក និង​ឧតុនិយម ចុះ​ពិនិត្យមើល​ប្រព័ន្ធធារាសាស្ត្រ​ក្នុងស្រុក​ព្រៃនប់​

0

​ខេត្ត​ព្រះសីហនុ​
​ក្រសួង​ធនធានទឹក និង​ឧតុនិយម​ដឹកនាំ​ដោយ​លោកជំទាវ សេង វណ្ណ​សាយ រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក និង​ឧតុនិយម​ទទួលបន្ទុក​អន្តរាគមន៍ និង​រួម​ដំណើ​ដោយ ឯកឧត្តម លោកជំទាវ​ជា​អនុរដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក និង​ឧតុនិយម ២​រូប បាន​អញ្ជើញ​ចុះ​ពិនិត្យមើល​ប្រព័ន្ធធារាសាស្ត្រ​នៅតាម​ប៉ុល​ឌែ​ក្នុងស្រុក​ព្រៃនប់ កាលពី​ថ្ងៃទី ១២ ខែធ្នូ ឆ្នាំ​២០១៤ ។​
​លោកជំទាវ សេង វណ្ណ​សាយ រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក និង​ឧតុនិយម​ទទួលបន្ទុក​អន្តរាគមន៍​មានមតិ​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ និង​បាន​ថ្លែង​នូវ​ការកោតសរសើរ​ចំពោះ​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​នៃ​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត​ព្រះសីហនុ ដែល​ចូលរួម​ក្នុង​ការងារ​ធនធានទឹក បំរើ​ដល់​ការងារ​បង្កបង្កើនផល​ស្រូវ​របស់​ប្រជាពលរដ្ឋ​ក្នុង​វិស័យ​កសិកម្ម អោយមាន​ភាព​រីកចំរើន​ទៅ​ថ្ងៃ​អនាគត ស្របតាម​គោលនយោបាយ​យុទ្ធសាស្ត្រ​ដំណាក់កាល​ទី​៣ របស់​រាជរដ្ឋាភិបាល​ក្រោម​ការដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏​ដូច​ក្រោម​ការដឹកនាំ​របស់​ឯក​ឧ​ត្ត​ម លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម​នៅក្នុង​ផែនការអភិវឌ្ឍន៍​ជាតិ ឆ្នាំ​២០១៥​ខាងមុខ ធ្វើយ៉ាងណា​ជួយសង្គ្រោះ​ស្រូវ​ប្រជាពលរដ្ឋ​ឪ្យ​បាន​ទាន់ពេលវេលា មិនត្រូវ​ទុក​ឪ្យ​ស្រែ​ស្រូវ​ប្រជាពលរដ្ឋ​ខ្វះខាត​ទឹក​ដោយ​មិនមាន​ការជួយ​អន្តរា​គម​ន៌​បូមទឹក​ជួយសង្គ្រោះ​ស្រូវ​បាន​ទាន់ពេលវេលា ។ លោកជំទាវ បាន​ផ្តាំផ្ញើ​ឪ្យ​ប្រធាន​មន្ទីរ ក៌​ដូចជា​អាជ្ញាធរ​ដែនដី​ត្រូវ​សហការគ្នា​ឪ្យ​បានល្អ ក្នុងការ​ជួ​យស​ម្រូ​ល​ការងារ​បង្កបង្កើនផល​ស្រូវ​របស់​ប្រជាកសិករ​ឪ្យ​ទទួលបាន​ជោគជ័យ និង​ទទួលបាន​ទិន្នផល​ខ្ពស់​បន្ថែមទៀត ។​
​ ខេត្ត​ព្រះសីហនុ លោក អាំង ចាន់ណា​រ៉ា ប្រធាន​មន្ទីរ​បានបញ្ជាក់​អោយដឹងថា ស្រុក​ព្រៃនប់ មាន​ទំនប់​ការពារ​ទឹកប្រៃ​(​ប៉ុល​ឌែ​រ​) ចំនួន ៦​កន្លែង មាន​ទំនប់​ប្រវែង ៩០​គីឡូម៉ែត្រ ទំ​បន់​ប៉ុល​ឌែ​រ​អាច​ការពារ​ទឹកប្រៃ​មិន​ឪ្យ​ហូរ​ចូល​ផ្ទៃដី​បង្ករ​បង្កើន​ផល​របស់​ប្រជាកសិករ​បាន​ចំនួន ១០៥០០ ហិច​តា ទំនប់​ប៉ុល​ឌែ​រ​និ​មួយៗ​មាន​ទ្វារ​រំដោះ​ទឹក​ចំនួន ៣៦​កន្លែង និង មាន​ប្រជាពលរដ្ឋ​រស់នៅ​ចំនួន ៨០០០​គ្រួសារ ស្មើនឹង ៤៣​ភូមិ នៅក្នុង​ឃុំ​ចំនួន ១១​ឃុំ ក្នុងស្រុក​ព្រៃនប់ ដោយ​ពិនិត្យឃើញ​មាន​កន្លែង​មួយចំនួន​ត្រូវ​ទទួលរង​ការខូចខាត ដែល​អាចធ្វើអោយ​មានកា​រ​ប៉ះពាល់​ដល់​ការងារ​បង្ករ​បង្កើន​ផល​របស់​ប្រជាពលរដ្ឋ មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត បានធ្វើ​សំណើរ​ទៅ​ក្រសួង​ចំនួន​ធនធានទឹក និង​ឧតុនិយម​ចំនួន ៤​គម្រោង ដើម្បី​សុំ​ការជួសជុល​ថែទាំ​ជាប្រចាំ​លើ​ទំនប់​ទាំង ៦​កន្លែង ក្នុងស្រុក​ព្រៃនប់ ដើម្បី​ការពារ​កំ​ឪ្យ​ទឹកប្រៃ​ហូរ​ចូល​ផ្ទៃដី​បង្ករ​បង្កើន​ផល​របស់​ប្រជាពលរដ្ឋ ។
​ ​បន្ទាប់មក គណៈកម្មការ​ត្រួតពិនិត្យ​ក៏បាន​ចុះ​ពិនិត្យ​ជាក់ស្តែង​ដល់ទី​តាំង​ប៉ុល​ឌែ​រ​ចំនួន​៣ គឺ​ប៉ុល​ឌែ​រ​ទី​២ ប៉ុល​ឌែ​រ​ទី​៣ និង ប៉ូល​ឌែ​រ​ទី​៤ ដើម្បី​ធ្វើ​របាយការណ៍​ដាក់ជូន​ឯកឧត្តម​រដ្ឋមន្ត្រី​ពិនិត្យ​សំរេច នៅពេល​ខាងមុខ ៕ ​ ​ ​ ​ ​ ​ ​