កំពង់ធំ=គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង រវាងអ្នកជិះម៉ូតូ វែវ ត្រូវបានរថយន្ដ សាំយ៉ុងកិនស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ ដែលបង្កអោយមានការភ្ញាក់ផ្អើលពីសំណាក់ប្រជាពលរដ្ន ដែលកំពុងធ្វើសារាចរណ៍តាមដងផ្លូវនិង អ្នករស់នៅក្នុងភូមិ ទាំងព្រឹកកាលពីម៉ោង៨,១០ ថ្ងៃ ទី ១៤ ខែ ធ្នូ ឆ្នាំ ២០១៤នៅចំនុចផ្លូវលំក្នុងភូមិ ប្រាសាទ ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។
តាមប្រភពពត៍មាន ពីប្រជាពលរដ្នបានអោយដឹងថា រថយន្ដសាំយ៉ុងពណ៍លឿងពាក់ផ្លាកលេខ ភ្នំពេញ 2X1380 បានបើកបរស្របទិសគ្នា ពីកើតទៅលិច មកដល់កន្លែងកើត ហេតុ រថយន្ដសាំយ៉ុងនេះបានវ៉ារថយន្ដមួយគ្រឿងទៀតដែលនៅខាងមុខ ក៏ជ្រុលចង្កូត ទៅកិនមនុស្សដែលកំពុងជិះម៉ូតូម៉ាវេវ ពណ៍ខ្មៅអត់ផ្លាកលេខ ស្លាប់នៅនិងកន្លែងកើតហេតុ ភ្លាមៗ ចំណែកអ្នកបើកបររថយន្ដ សាំយ៉ុង មានឈ្មោះ ថៃ សុខ ភាន់ ភេទប្រុស រស់នៅ ភូមិ រការជរ ឃុំ ខ្លែង ស្រុកប្រាសាទសំបូរ ក្រោយពីកើតហេតុជនល្មើស បានរត់កិចខ្លួនបាត់ ឯជនរងគ្រោះបានស្លាប់ មានឈ្មោះ ជួប យ៉ុន អាយុ៤៦ ឆ្នាំ រស់នៅ ភូមិ ខ្លែង ឃុំខ្លែង ស្រុក ប្រាសាទសំបូរ។
ក្រោយពីសមត្ថកិច្ច វាស់វែងរួច ត្រូវបាន បញ្ចូន ទាំងម៉ូតូ និងរថយន្ដ ទៅរក្សាទុកនៅ អធិការដ្ឋាននគរបាលស្រុកប្រាសាទសំបូរ រង់ចំភាគី ទាំងសង់ខាងចូលខ្លួនមកដោះស្រាយទៅតាមផ្លូវច្បាប់ ចំណែក សាសពជនរងគ្រោះ ត្រូវបាន សាច់ញាតិក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណីពុទ្ធសាសនា។
ក្នុងនោះដែល អាជ្ញាធ័រ ខេត្តក៏បានអំពាវនាវ អោយបងប្អូនប្រជាពលរដ្ន ទាំងអស់ បើស្រលាញខ្លួន ស្រលាញក្រុមគ្រួសារ ត្រូវរៀនបើកបរ ត្រូវគោរពច្បាប់ច្បាប់ចរាចរណ៍ ចេះអត់អោន អាធ្យាស្រ័យគ្នាក្នុងការបើកបរ និងពាក់មួកសុវត្ថិភាពអោយបានគ្រប់គ្នា៕ប៊ុនរិទ្ធី 




































