អាជីវក​ផ្សារ​រាត្រី​ឃ្យុ​ង​យូ​៖​បទបញ្ជារ​របស់​អាជ្ញា​ធរ​ខេត្តសៀមរាប​អោយមាន​ការរុះរើ​តូប​លក់ដូរ​ធ្វើអោយ​ពួកគេ​មានការ​អាក់អន់ចិត្ត​

0

​ខេត្តសៀមរាប ក្រោយពី​ការដាក់​កំរិត​របស់​អាជ្ញាធរខេត្ត​សៀមរាប អោយ​រុះរើ​តូប​លក់ដូរ​ចេញ​អោយ​អស់ពី​ទីតាំង​ចាស់​ត្រឹម​ថ្ងៃទី​១៧ ខែធ្នូ​នេះ ក្រុម​អ្នកលក់ដូរ​នៅ​ផ្សារ​រាត្រី ឃ្យុ​ង​យូ​បាន​សម្តែង​នូវ​ការមិនសប្បាយចិត្ត​ជាខ្លាំង ដោយនិយាយ​ថា​ការ​នោះ​នឹង​ធ្វើអោយ​ពួកគេ​មានការ​ខាតបង់​ប្រយោជន៍​។​DSCN9212

គួរ​បញ្ជាក់ថា​នៅក្នុង​សេចក្តីជូនដំណឹង​ចុះ​ថ្ងៃទី​៩ ខែធ្នូ​នេះ ដែល​បាន​ចុះហត្ថលេខា​ដោយ​អភិបាលក្រុង​ទើប​ចូលកាន់​ដំណែង​លោក​ស៊ូ ប្លា​តុង ដែលមាន​បួន​ចំណុច​នោះបាន​ដាក់​ឱសានវាទ​អោយ​អាជីវក​ទាំងអស់​ត្រឹម​ថ្ងៃទី​១៧​ខែធ្នូ ត្រូវ​រុះរើ​ចេញ​អោយ​អស់ពី​ទីតាំង​នេះ​នូវ​សំណង់​នានា​ដូចជា​តូប​រោង​គ្រែ​តុ​កៅអី​រនាប​បង្គោល​។​ល​។ រួមទាំង​ឧបករណ៍​ល្បែងក្មេងលេង​គ្រប់​ប្រភេទ​។ ត្រូវបាន​អនុញ្ញាតិ​អោយ​ដាក់​លក់ដូរ​ចាប់ពី​ម៉ោង​៤​ល្ងាច​រហូតដល់​ម៉ោង​១២​យប់​។

នៅពេល​បញ្ចប់​ការលក់ដូរ​អាជីវ​កទាំ​ង​អស់​ត្រូវ​រុះរើ​ទីតាំង និង​សម្ភារៈ​ឧបករណ៍​លក់ដូរ​ចេញ អោយ​អស់ពី​ចំណុច​ផ្សារ​រាត្រី​។ ត្រូវបាន​រក្សាទុក​ផ្លូវធំ​កណ្តាល​សំរាប់​សំរួលការ​ធ្វើ​ដល់​ចរាចរ​ជាទូទៅ និង​រៀបចំ​ចំណែក​សំរាប់​ជា​ចំណត​។ រាល់​ការលក់ដូ​ទាំងអស់​ត្រូវ​ទៅ​តាំង​លក់​នៅតាម​បណ្តោយ​ផ្លូវ​អម​សងខាង​ប្រឡាយ​វិញ​តាម​ផលរបរ​និង​ទីតាំង​ដែល​ក្រុមការងារ​កំណត់អោយ​ដោយ​ផ្អែក​តាម​ស្តិ​តិ​ដែល​បាន​ស្រង់​កាលពី​ខែឧសភា​ឆ្នាំ​២០១៤​។​
​ក្រុម​អាជ្ញាធរ​បាន​និយាយ​នៅក្នុង​ជំនួប​ជាមួយ​ក្រុម​អា​ជីក​ទាំងនោះ កាលពី​ថ្ងៃទី​១៣​ខែធ្នូ ថា​ពួកគេ​បានរៀបចំ​រួចហើយ​នៅ​ទីតាំង​ថ្មី​សំរាប់​ដោះដូរ​ជូន​អ្នកលក់ដូរ​ទាំងនោះ ប៉ុន្តែ​ទោះជា​យ៉ាងនោះ​ក្តី​ក៏​ក្រុម​អ្នកលក់ដូរ​ទាំងនោះ​បាន​និយាយថា​វា​មិនមែនជា​រឿង​ងាយស្រួល​សំរាប់​ពួកគេ​ទេ ចំពោះ​ការ​រើ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយទៀត​នោះ ដោយហេតុថា​វា​នឹងត្រូវ​ចំណាយ​សោហ៊ុយ​ថែមទៀត​ចំពេល​ដែល​មុខរបរ​របស់​ពួកគេ​សព្វថ្ងៃ​មិនសូវ​រក​ផលចំណេញ​បាន​ច្រើន​ផង​នោះ​។​
​ពួកគេ​បាន​សំណូមពរ​ថា គួរតែមាន​ការរៀបចំ​សណ្តាប់ធ្នាប់​នៅនឹងកន្លែង​ចាស់​វិញ​ល្អ​ជាង​កុំអោយ​ពួកគេ​ត្រូវ​ចំណាយ​ថវិការ​ច្រើន​សំរាប់​ការរុះរើ ព្រោះថា​លុយកាក់​ដែល​ពួកគេ​យកមក​រកស៊ី​នៅទីនេះ​គឺ​បានមកពី​កម្ចីរ​ពី​ធនាគារ រឺ​អង្គការ ផ្សេងៗ​ដែល​ពួកគេ​ចាំបាច់​ទូទាត់​បង់​ទៅវិញ​នៅ​រៀងរាល់ខែ​។​
​ក្រុមអាជីវក​ទាំងនោះ​បាន​និយាយថា ការរុះរើ​ចំពោះ​តូប​តូចតាច​នោះ​វា​មិន​អី​ទេ​តែ​តូប​ខ្លះ​ធំ ពិសេស​ទៀត​នោះ​គឺ​ទីតាំង​ល្បែងក្មេងលេង​ដូចជា​ទោង​យោលរ​ទះ ភ្លើងអគ្គិសនី ដែល​ភាគច្រើន​ប្រើ​សុទ្ធតែ​គ្រឿង​ដែក​ធំៗ​និង​ធ្ងន់​ប្រើពេល​តម្លើង​យូរថ្ងៃ​នោះ​តើ​នឹងមាន​ការលំបាក​យ៉ាងណា​សំរាប់​ពួកគេ​។​
​ក្រុមអាជីវក​ទាំងនោះ​បាន​និយាយថា ពួកគេ​មិន​ប្រឆាំង​ជំទាស់​ទៅនឹង​គោលការណ៍​របស់​អាជ្ញាធ​រ​ខេត្ត​ទេ តែ​អាជ្ញាធរខេត្ត​ក៏ត្រូវ​មានការ​គិត​អោយបាន​ច្រើន​ពី​ប្រយោជន៍​របស់​DSCN9192ប្រជាពលរដ្ឋ​ក្រីក្រ​ផងដែរ​។​​ផ្សារ​រាត្រី​អង្គរ​ឃ្យុ​ង​យូ​បាន​បើក​ដំណើរការ​លក់ដូ​ជាច្រើន​ឆ្នាំ​មកហើយ ដែល​គិត​មកដល់ពេលនេះ​គឺមាន​ប្រមាណ​ជាង​៥០០​តូប​។ ផ្សារ​មួយ​នេះ​បច្ចុប្បន្ន​ជាទី​កន្លែង​កំសាន្ត​ដ៏​មាន​ប្រជាប្រិយ​មួយ​សំរាប់​គ្រួសារ​ប្រជាពលរដ្ឋ​ក្នុង​ខេត្តសៀមរាប​
​ក្នុងចំណោម​កន្លែង​សំរាក​កំសាន្ត​ជាច្រើន​ទៀត​៕​  ដោយ​ខេង​ឧ​ត្ត​ម​