យោងទៅតាមប្រភពពីបណ្តាញសារព័ត៌មានក្យូដូជប៉ុន បានឱ្យដឹងថា គណបក្ស កាន់អំណាចរបស់នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe ទទួលបានសម្លេង គាំទ្រយ៉ាងផ្លូកទឹកផ្លូកដីនៅក្នុងការបោះឆ្នោតកាលពីថ្ងៃអាទិត្យសប្តាហ៍មុន ដែល នឹងត្រូវធ្វើឲ្យមេដឹកនាំអភិរក្សនិយមរូបនេះ បន្តកាន់អំណាចសម្រាប់អាណត្តិថ្មី ដើម្បីស្តារនូវសេដ្ឋកិច្ចដ៏ជឿនលឿនរបស់ប្រទេសជប៉ុនឡើងវិញ ។
សូមបញ្ជាក់ថា គណបក្សប្រជាធិបតេយ្យសេរីហៅកាត់ថា LDP របស់នាយករដ្ឋ មន្ត្រីអាបេបានយកឈ្នះដោយសម្លេងគាំទ្រលើចំនួន២ភាគ៣ នៅក្នុងសភាជាន់ ទាបដែលមានសមាជិកចំនួន៤៧៥រូប ដោយនេះគឺជាជោគជ័យដ៏ធំធេងមួយ ចាប់តាំងពីគណបក្សមួយនេះ បានបង្កើតឡើងជិត៦សតវត្សន៍កន្លងទៅ ៕