ភ្នំពេញ៖ នៅក្នុងឳកាសសម្ភោធ ដាក់ឲ្យប្រើប្រាស់ សមិទ្ធិផលអប់រំ នៅវិទ្យាល័យដុនបូស្កូ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ២០១៤ លោកប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា ទោះបីមនុស្សមានពូជសាស ខុសគ្នា ពណ៌សម្បុរ ខុសគ្នាតែអាច រួមគ្នាកសាង ពិភពលោកមួយឲ្យមានសន្តិភាព ជាក់ស្តែងការកសាង សាលាដុនបូស្កូ នាពេលនេះ គឺជាការ រួមចំណែកពីសប្បុរសជន នៃបណ្តាប្រទេសនានា ដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស ក្នុងប្រទេសកម្ពុជា ស្របតាមនិយាមគោរព កុសល្យ របស់ក្រសួងអប់រំផងដែរ ។
ជាមួយនឹងការលើកឡើងបែបនេះ លោកក៏បានជម្រុញឲ្យប្អូនៗ សិស្សានុសិស្សទាំងអស់ដែល កំពុងសិក្សានៅសាលដុនបូស្កូ ទាំងអស់ត្រូវខិតខំរៀនសូត្រ គោរពវិន័យសាលា ដោយធ្វើយ៉ាងណាជៀស ឲ្យឆ្ងាយពីអំពើអប្បាយមុខផ្សេងៗដូចជាល្បែងស៊ីសង គ្រឿងញៀន ជាដើម ពោលគឺត្រូវធ្វើខ្លួនឲ្យក្លាយជា កូនល្អ សិស្សល្អ ពលរដ្ឋល្អ សម្រាប់អភិវឌ្ឍន៍ ប្រទេសជាតិនាពេលខាងមុខ ។
លោក Ser Ched នាយកប្រតិបត្តិសាលាដុបូស្កូ បានលើកឡើងថា៖ នៅឆ្នាំ១៩៩៧ ដោយមានសំ នូមពរ ពីអាណាព្យាបាលសិស្ស និងត្រូវការសិក្សារបស់សិស្ស ទើបមានការពង្រីកសាលាចំនេះដឹងទូទៅ ពីកម្រិតបឋម ដល់មធ្យមសិក្សា ដោយបន្ថែមនូវអាគាសិក្សាចំនួន ៣ ខ្នង មានកំពស់២ ជាន់ ក្នុងនោះមួយ ខ្នងជាអាគាពហុបំណង សម្រាប់ហ្វឹកហាត់កីឡា សិល្បៈ ប្រជុំ និងសកម្មភាពក្រៅថ្នាក់, មួយខ្នងទៀត ជាអាគាបំណិនជីវិត សម្រាប់ពិសោធន៍ជីវិទ្យាសាស្ត្រវិជ្ជាមេផ្ទះ និងអាហារដ្ឋាន ចំនែកខ្នងទី៣ ជាអាគាសិក្សា និងអន្តេវាសិកដ្ឋាន សម្រាប់ថ្នាក់រៀន និងបុគ្គលិក និងសិស្សស្នាក់នៅ។
លោកស្រីបន្តថា៖ សម្រាប់ថវិការដែលចំណាយលើការសាងសង់ និងទិញសម្ភារៈគឺបានមកពីសប្បុរសជននានាដូចជាមក ពីប្រទេសសឹង្ហបូរី អ៊ីតាលី ស្លូវ៉ានាជប៉ុន និងប្រទេសមួយចំនួនទៀត រួនទាំងអង្គការសមាគមន៍នានាផង ដែរ។
តាមរបាយការរបស់លោកជា ជាតិ ប្រធានមន្ទីអប់រំយុវជន និងកីឡា បានឲ្យដឹងថារាជធានីភ្នំពេញ មានសាលាមតេយ្យចំនួន ២៤ កន្លែង ថ្នាក់មតេត្យក្នុងសាលាបឋមសិក្សាចំនួន ១១៦ ក្នុងសហគមន៍ចំនួន ២៥ មណ្ឌល , វិទ្យាល័យ អនុវិទ្យាល័យ៦៦, មណ្ឌលអប់រំវិជ្ជាជីវៈ កម្មវិធីអក្ខរៈកម្ម និងអក្ខរកម្មវិជ្ជាជីវៈ មជ្ឈមណ្ឌលគរុកោសលភូមិភាគរាជធានី, សាលាគរុកោសល្យ និងវិក្រឹតការរាជធានីបណ្តុះបណ្តាលគ្រូបឋម ដែលបានបណ្តុះបណ្តាលធនធានមនុស្សយ៉ាងសកម្ម ដើម្បីរួមចំណែកអភិវឌ្ឍន៍ធនធានមនុស្សសម្រាប់ បម្រើប្រទេសជាតិនាពេលខាងមុខ ៕



































