​កុមារី ហ៊ឹម ពិសី អាយុ​១២​ឆ្នាំ កូនកំព្រា តស៊ូ លក់​លៀស​ផង រៀន​ផង

0

​ខេត្តសៀមរាប​៖ កុមារី ម្នាក់ ឈ្មោះ ហ៊ឹម ពិសី អាយុ​១២ ឆ្នាំ​រៀន ថ្នាក់​ទី ៤(​ខ​) នៅ​សាលា បឋម សិក្សា សម្ដេច តេ​ជោ ហ៊ុនសែន គ្រួស ដោយ នាង កំព្រា គ្មាន ឪពុក ម្ដាយ រស់នៅ ជាមួយ យាយ​តា បាន​តស៊ូ ខិតខំ រៀន បណ្ដើ លក់​លៀស បណ្ដើ​។

លោកយាយ ឈ្មោះ គង់ វណ្ណា អាយុ ៥៥​ឆ្នាំ ដែល​រស់ នៅលើ ដី​ចំណី ផ្លូវ​សា ធារ​ណៈ ក្នុងភូមិ ទក្សិណ ខាងត្បូង សង្កាត់ គោកចក ក្រុង​សៀមរាប បាន​រៀបរាប់ថា គាត់​បាន យក​ចៅ មក​ចិញ្ចឹម តាំងពីរ​ចៅ ទើបតែ​មាន​អាយុ ជាង​១​ឆ្នាំ មក​ម្លេះ ។​1418550420767

​លោកយាយ បន្ថែមថា គាត់​មាន​មុខរបរ ហាល​លៀស លក់ ដោយមាន ជីវភាព ជួប​ទៅ​និង ការ លំបាក​ច្រើន ។​លោកយាយ​ថា ការប្រកប មុខរបរ ហាល​លៀស​លក់ នោះ ជីវភាព របស់ ពួកគាត់ រក​ព្រឹក ខ្វះ​ល្ងាច ពេល ឈឺ​ម្ដង​២ រកលុយ​ទិញ ថ្នាំពេទ្យ មិន​បានទេ​។​

កុមារី ហ៊ឹម​ពិសី បាន បាន ឲ្យ​ដឹងថា នាង ទៅ​រៀន ១​ថ្ងៃ ២​ដង គឺ​រៀន ម៉ោង សាលា​រដ្ឋ ម្ដង រៀន ម៉ោង គួ​ម្ដង ។ កុមារី រូបនោះ បន្ថែមថា ការ រៀន​សាលា​រដ្ឋ ត្រូវ​ចំណាយលុយ ក្នុង​១​ដង ៥​រយ​រៀល ចំណែក​រៀន​គួរ រៀន​មួយដង​១​ពាន់​រៀល​។​1418550418639

​យុវ​សិស្ស ហ៊ឹម​ពិសី បន្ថែមថា ដោយ សារ​តែ គ្រួសារ របស់​យាយ ក្រីក្រ ពេក នាង បាន ខិតខំ​រៀន បណ្ដើ លក់​លៀស បណ្ដើ​។ ជាមួយគ្នារ នេះ កុមារី បន្ថែមថា ការរៀន សព្វថ្ងៃ នាង មិនមាន កង់​ជិះ ទៅ​រៀន​នោះទេ ហើយ​ថែមទាំង ខ្វះ​នូវ សម្ភា​រះ សិក្សា ទៀតផង​។​

​បន្ថែម​លើស ពីរ​នេះ លោកយាយ ដែល រាប់​រង ចិញ្ចឹម កុមារី ហ៊ឹម​ពិសី បាន លើកដៃ សំពះ ដល់ សប្បុរស ជន នាៗ ដែល តែងតែ មានចិត្ត សប្បុរស​ធ៌​ម មេត្តា ជួយ ឧបត្ថម ដល់ ក្រុម គ្រួសា រ​របស់​គាត ផង ទៅតាម សទ្ធា​។​1418550416094

​អ្វីដែល ធ្វើ ឲ្យ​មានការ ចាប់អារម្មណ៍ នោះ គឺមាន បណ្ដាញ សង្គម​ហ្វេ​បុក បាន បង្ហោះ រូបភាព របស់ កុមារី ពិសី អង្គុយ ក្រោម រទេះ លក់​លៀស ខិតខំ​រៀន បណ្ដើ លក់​លៀស​បណ្ដើ​៕111