បុណ្យ​សមុទ្រ​៣​ថ្ងៃ សមត្ថកិច្ច​ចាប់បាន​ចោរលួច ចោរឆក់ ២៣​នាក់​

0

ខេត្តកោះកុង ៖ ក្នុង​រយៈពេល​៣​ថ្ងៃ នៃ​ពិធីបុណ្យ​សមុទ្រ ពោលគឺ​ចាប់ពី​ថ្ងៃទី​១២ រហូតដល់​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៤ សមត្ថកិច្ច​ខេត្តកោះកុង បង្ក្រាប និង​ចាប់ខ្លួន​ជនសង្ស័យ​ជា​ចោរលួច ចោរប្លន់ បាន​រហូត​ទៅដល់​២៣​នាក់ ក្នុងនោះ​មាន​ស្រី​៩​នាក់ និង​រឹបអូស​រថយន្ត​

ចំនួន​២​គ្រឿង​។​IMG-20141214-WA0045

​យោងតាម​មន្ត្រីជាន់ខ្ពស់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកោះកុង​បាន​ឲ្យ​ដឹងថា ដោយមាន​កិច្ចសហការ​ណ៍​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក លឹម ចាន់​តា​ណា អនុប្រធាននាយកដ្ឋាន​ព្រហ្មទណ្ឌ នៃ​ក្រសួងមហាផ្ទៃ សមត្ថកិច្ច​ក៏​ក្របួច​ចាប់បាន​ក្រុមចោរឆក់ លូក​ហោប៉ៅ និង​កាត់​ខ្សែ​.​ក ទាំង​សំបុក មាន​គ្នា​ចំនួន​១៧​នាក់ ជិះ​រថយន្ត​ទួរីស​ស៊ាំ​យ៉ុង​មួយគ្រឿង មក​ធ្វើ​សកម្មភាព​នៅក្នុង​ពិធីបុណ្យ​សមុទ្រ​នេះ​។ បន្ទាប់​សមត្ថកិច្ច​ក៏​ឈានទៅ​ចាប់ខ្លួន​មេក្លោង​ចំនួន​២​នាក់​ទៀត ដែលមាន​ឈ្មោះ ចាន់ សី ភេទ​ស្រី អាយុ​៣១​ឆ្នាំ , ឈ្មោះ ឃុន រ៉ា​ឌី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ព្រមទាំង​រឹបអូស​បាន​រថយន្ត​ឡិច​ស៊ី​RX 300 មួយគ្រឿង​ទៀត​។ ក្រៅពី​ក្រុម​ចោរលួច ចោរឆក់ ទាំង​សំបុក​នោះ សមត្ថកិច្ច​ចាប់បាន​ក្រុម​មុខសញ្ញា​ចោរប្លន់​ចំនួន​៤​នាក់​ផ្សេងទៀត​ផងដែរ​។​10849783_310002799198644_1038589844205442223_n

​ជាមួយគ្នានេះ សមត្ថកិច្ច​ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ដែល​បាន​បាត់បង់​ទ្រព្យសម្បត្តិ​ដោយ​អំពើចោរកម្ម​នៅពេល​មកលេង​បុណ្យ​សមុទ្រ សូម​មក​ដាក់​ពាក្យបណ្តឹង និង​មក​ផ្ទៀងផ្ទាត់​វត្ថុតាង ដែល​សមត្ថកិច្ច​ដកហូត​បាន​៕10414566_310002845865306_3231495336437842148_n IMG-20141214-WA0040
10437603_310002885865302_1921079894843758000_n 1558489_310002835865307_21804464718563376_n