​រឿងអាស្រូវ​ពាក់ព័ន្ធ​នឹង​លុយកាក់​បាន​ធ្លាយ​ចេញពី​វត្ត​ប​វេ​ល​

0


​បាត់ដំបង​: មាន​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​500​នាក់​ហើយ​ដែល​កំពុង​ធ្វើ​ញត្តិ​ផ្តិតមេដៃ​សុំអោយ​​គ្រូសូត្រឆ្វេង និង​គ្រូសូត្រស្តាំ​ដែល​ត្រូវបាន​ធម្មការ​ប្រកាស​អោយ​ចេញពី​វត្ត​ប​វេ​ល ក្នុងស្រុក​ប​វេ​ល​​ខេត្តបាត់ដំបង​ទៅ​នៅ​វត្ត​ផ្សេងទៀត​កាលពី​ថ្ងៃទី 14-12-14 នោះ​ត្រូវបាន​ប្រជាពលរដ្ឋ​ធ្វើការ​ប្រឆាំង​​តវ៉ា​ដោយ​ទាមទា​អោយ​ព្រះសង្ឃ​ទាំងពីរ​អង្គ​នោះ​វិល​ចូលមក​គង់​ក្នុង​វត្ត​នេះ​វិញ​. ។​
គួរ​បញ្ជាក់ថា​កន្លងមក​មានរឿង​អាស្រូវ​ជាច្រើន​ដែល​ពាក់​ព័​ន្អ​នឹង​លុយកាក់​បាន​ផ្ទុះ​ចេញ​
​ពី​ក្នុង​វត្ត​ប​វេ​ល ស្ថិតក្នុង​ភូមិប​វេ​ល​1 ឃុំ​ប​វេ​ល ដោយសារតែ​មានការ​កេងកិប​ទៅលើ​ជំនួយ​ដែល​​ពុទ្ធបរិស័ទ​ទាំង​ក្នុង និង​ក្រៅប្រទេស​បាន​ឧបត្ថម្ភ​ក្នុង​ការកសាង​សាលាឆាន់ ដ៏​ធំ​មួយ​ធ្វើ​អំពី​ថ្ម​​រហូតដល់​ម្ចាស់ជំនួយ​ដឹង​ទើប​ធ្លាយ​រឿងអាស្រូវ​នេះ​តែម្តង​. ។​image
បើតាម​ការអះអាង​ពី​អុំ​ស្រី កាន់ នៅ អាយុ​66​ឆ្នាំ បាន​រៀបរាប់ថា កន្លងមក​អុំ​ស្រី​ក៏​ធ្លាប់​
​បាន​ជួយឧបត្ថម្ភ​ក្នុង​ការកសាង​សាលាឆាន់​នេះ​អស់​រាប់លាន​រៀល​ដែរ​ប៉ុន្តែ​វា​មិនឃើញ​សម្មិទ្ធិផល​នេះ​​ចេញ​ជា​ផ្លែផ្កា​ទាល់តែសោះ​ហើយពី​មួយថ្ងៃ​ទៅមួយថ្ងៃ​ការ​រៃអង្គាស​លុយ​ដើម្បី​សាងសង់​សាលាឆាន់​​បង្ហើយ​នៅតែ​បន្តសកម្មភាព ប៉ុន្តែ​ឯ​ការកសាង​គឺ​ត្រូវបាន​អសកម្ម​ទាំងអស់ ទើប​ធ្វើអោយ​មានការ​​តវ៉ា ទាមទា​អោយ​គណ​:​កម្ម​ការ​វត្ត​ដែលមាន​នាទី​ជា​ប្រធាន​គណ​:​កម្ម​ការ​វត្ត​ប​វេ​ល​ផង និង​ជា​ប្រធាន​​គណ​:​កម្ម​ការ អាចារ្យ​នៅ​ទូទាំង​ស្រុក​ប​វេ​ល​ផង អោយចេញ​មុខមក​ដោះស្រាយ និង​បំភ្លឺ​ឡើងវិញ​​អំពី​បញ្ហា​លុយកាក់ ដែល​សរុប​ទាំងអស់​ប្រមាណ​ជា​10.000 ដុល្លារ​នោះ​វា​បាត់​ទៅណា​? ហើយ​​ហេតុអ្វី​បានជា​មិន​ព្រម​សាងសង់​សាលាឆាន់​បន្ត​ព្រោះ​បញ្ហា​នេះ​អាចមាន​ការពាក់ព័ន្ធ​ជាមួយនឹង​​ព្រះចៅអធិការ​វត្ត​ផង​. ។​image (1)
ប្រភព​ជាច្រើន​បាន​ទំលាយ​រឿងនេះ​អោយ​កម្ពុ​ជាថ្មី​ដឹងថា ដោយ​មានការ​ឆ្កឹះឆ្កៀល​
​ពី​សំណាក់​គ្រូសូត្រឆ្វេង និង​គ្រូសូត្រស្តាំ​ខ្លាំងពេក​ទើប​ធ្វើអោយ​មានការ​ថ្នាំងថ្នាក់​ចិត្ត​រវាង​ព្រះចៅអធិការ​​និង​ព្រះសង្ឃ​ទាំងពីរ​អង្គ​នេះ ហើយក៏​មិនដឹងថា​ប្រធាន​គណ​:​កម្ម​ការ​រូបនេះ​ទៅ​ញុះញង់​យ៉ាងម៉េច​​ទើបបានជា​ខាង​ធម្មការ​ទៅ​ប្រកាស​អោយ​ព្រះសង្ឃ​ទាំងពីរ​អង្គ​នេះ​ត្រូវ​ផ្លាស់ប្តូរ​ទៅ​គង់នៅ​វត្តភ្នំ​សំពៅ​​ក្នុង​ទឹកដី​ស្រុក​បាណន់​វិញ​. ។​
នៅក្នុង​ខណ​:​នោះដែរ​ក៏មាន​ប្រជាពលរដ្ឋ​ជាច្រើន​បាន​ប្រមូល​ផ្តុំគ្នា​នៅក្នុង​ទី​អារាម​នេះ​ដើម្បី​
​ទាមទា ព្រមទាំង​បាន​ផ្តិតមេដៃ​ធ្វើ​ញត្តិ​សុំអោយ​សង្ឃ​ទាំងពីរ​អង្គ​នេះ​វិល​ចូលមក​គង់នៅ​ក្នុង​ទី​អារាម​​នេះ​វិញ ប៉ុន្តែ​រហូតមក​ដល់ពេលនេះ​កម្ពុ​ជាថ្មី​បានទទួល​ដំណឹង​ថា​លោក​គ្រូសូត្រឆ្វេង​ព្រះនាម ជូ យ៉ុង​​ដែលមាន​ព្រះជន្ម 34​វស្សា​ត្រូវបាន​និមន្ត​ដល់ទី​ក្រុងភ្នំពេញ​ហើយ​ដើម្បី​ស្វែងរក​ការអន្តរាគមន៍ ចំណែក​​លោក​គ្រូសូត្រស្តាំ​ព្រះនាម គ្រុយ សុខា ព្រះជន្ម 40​វស្សា​គឺ​ស្ថិតនៅក្នុង​ខេត្តបាត់ដំបង​នៅឡើយ​។​រហូតមក​ទល់នឹង​ពេលនេះ​ការប្រឆាំង​តវ៉ា​របស់​ប្រជាពលរដ្ឋ​នៅតែ​បន្តធ្វើ​នៅក្នុង​ទី​អារាម​នោះ​នៅឡើយ​ទេ ឯ​ការរក​ដំណោះស្រាយ​របស់​មន្ទីរ​ធ​ម្មការ​យើង​មិនទាន់​បានទទួល​នៅឡើយ​ទេ​. ៕