​​រថយន្តបុក​និង​រថយន្ត​និង​ម៉ូតូ​និង​រទេះរុញ​បុក​បន្តកន្ទុយ​គ្នា​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​២​នាក់​

0

ខេត្តបន្ទាយមានជ័យ​​មា​នក​រណ​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ដ៏​គួ​ឲ្យ​រន្ធត់​មួយ​បាន​កើតឡើង​បង្កដោយ​អ្នកបើកបរ​ក្រោម​ឥទ្ធិពល​ជាតិ​ស្រវឹង​បើករថយន្ត​ម៉ាក​តូយ៉ូតា​កាមរី​ឆ្លាម​បាន​បើក​បុក​រះ​រទេះរុញ​១​គ្រឿង ម៉ូតូ​១​គ្រឿង​និង​រថយន្ត​តូច​៣​គ្រឿង​បង្ក​ឲ្យ​រងរបួស​មនុស្ស​២​នាក់​និង​ខូចខាត​ធ្ងន់​រថយន្ត​៣​គ្រឿង​។​លោក​សួន​នី​ប៉ូ​នាយរង​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នគរបាល​ខេត្តបន្ទាយមានជ័យ​អោយដឹងថា​:​គ្រោះថ្នាក់​នោះ​កើតឡើង​កាលពី​ម៉ោង​៥​និង​៤៥​imageនាទី​នៅ​ចំនុច​មុខ​ខ្លោងទ្វារវត្ត​សមាធិ​ផល​ភូមិ​៤​សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ខេត្ត បន្ទាយមានជ័យ​។​លោក​សួន​នី​ប៉ូ​នាយ​កា​រិ​យា​លៈយ​ចរាចរ​ផ្លូវគោក​បាន​និយាយថា​:​ដើមហេតុ​គ្រោះថ្នាក់​នេះ​ដំបូង​គឺ​រថយន្ត​តូច​តូយ៉ូតា​កាមរី​ឆ្លាម​១​គ្រឿង​ពណ៌​ស្ករ​អត់​ស្លាក​លេខ​(​ទើប​ទិញ​ថ្មី​)​បើកបរ​ក្រោម​ឥទ្ធិពល​ស្រវឹង​ល្បឿន​លឿន​ទិស​ត្បូង​ទៅ​ជើង​លុះ​បើក​មកដល់​ចំណុចកើតហេតុ​ក៏​ទៅ​បំ​បុក​ពេញទំហឹង​រទេះរុញ​១​គ្រឿង​បើ​ុ​ង​រួច​បន្ត​ទៅបុក​និង​រថយន្ត​តូច​ឆ្លាម​ពណ៍​ខ្មៅ​១​គ្រឿង​ហើយ​ទៅបុក​ម៉ូតូ​១​គ្រឿង​ទៀត​បណ្តាលអោយ​បើ​ុ​ង​។​image (4)បុក​មិនទាន់​ចប់​ទេ រថយន្ត​បង្ក​នេះ​ក៏​បន្ត​រុល​ទៅបុក​រថយន្ត​ម៉ាក​តូយ៉ូតា​ឡិច​សុ​ី​ស​១​គ្រឿង​និង​ទៅបុក​រថយន្ត​ម៉ាក​នីសា​ន់​ណា​វ៉ា​រ៉ា​១​គ្រឿង​ទៀត​ដែលជា​របស់​មេប៉ូលីស​កា​រិ​យា​ល័យ​ព្រហ្ម​ទ័​ណ្ឌ​កម្រិតធ្ងន់​ខេត្តហើយ​បន្តទៅ​បុ​ង​និង​របង​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ទើប​ទៅមុខ​លែងរួច​។ លោក សន​គិ​ម​សួ​គ៍​បាន​ឲ្យ​ដឹង​បន្តទៀត​ដែរ​ថា​:​ទោះបីជា​ជនបង្ក​បាន​ប្រព្រឹត្ត​ខុស​នាំអោយ​ខូចខាត​ទ្រព្យសម្បត្តិ​ជា​មធ្យោបាយ​អ្នកដទៃ​និង​បង្ក​របួស​មនុស្ស​ធ្ងន់​២​នាក់​ក្នុង​រូបភាព​ដ៏​អាក្រក់​ហើយៗ​អ្នកបើកបរ​នេះ​មិនទាន់​ស្វាង​ស្រវឹង​រួច​បញ្ចេញ​ចរិត​ច្រឡោងខាម​image (2)រករឿង​គេឯង​និង​ដល់​សមត្ថកិច្ច​នគ​បាល​ដែ​ទៅ​បំពេញការងារ​ថែម​ទៀតផង​ទង្វើ​នេះ​ជះឥទ្ធិពល​មិនល្អ​សោះ​ឬ​ជា​គំរូ​ដ៏​អាក្រក់​ដល់​សាធារណ​:​ជន ជាពិសេស​ការគោរព​ច្បាប់​ចរាចរ​និង​សីល​ធ​ម៍ គុណ​ធ​ម៍ មនុស្ស​ធ​ម៍​ថែម​ទៀតផង​។​លោក​សន​គីម​សួ​គ៍​បានបញ្ជាក់​ទៀតថា អ្នកបើកបរ​បង្ក​នេះ​ពុំ​ដឹង​ជា​របួសធ្ងន់​មែនឬ​អត់​ទេ តែ​ឃើញ​សន្លប់​ធំ​រួច​ពេល​ដឹក​យកមក​ដេកពេទ្យ​ក៏​រត់គេច​បាត់​បន្សល់ទុក​តែ​រថយន្ត​បង្ក​មួយគ្រឿង​និង​រថយន្ត​រងគ្រោះ​៣​គ្រឿង​ត្រូវបាន​នគ​បាល​អូស​យកទៅ​ទុក​នៅ​ស្នងការ​ដើម្បី​ដោះស្រាយ​នៅពេល​ក្រោយ​។​ចំណែក​ជនរងគ្រោះ​រង​របួសធ្ងន់​នោះ​ត្រូវបាន​ដឹកជញ្ជូន​ទៅ​មន្ទីរពេទ្យ​ដើម្បី​ស​ង្រោះ​ជីវិត​តែ​គេ​ពុំ​ដឹងថា​ស្លាប់​រឺរ​ស់​ព្រោះ​របួសធ្ងន់​ពេក​៕image (1)