​ម្ចាស់​ម៉ាស៊ីនកិនស្រូវ សង់​កន្លែង​ជញ្ជីង​ថ្លឹង​រថយន្ត​រំលោភ​មកលើ​ចិញ្ចើមផ្លូវ​សាធារណៈ​ ត្រូវ​សមត្ថកិច្ច និង​មន្ទីរជំនាញ​អោយ​ឈូសឆាយ​ចោល​វិញ​

0


​កំពង់ឆ្នាំង​៖​ ​ចិញ្ចើមផ្លូវ​កៅស៊ូ​លេខ​៥៣​មួយកន្លែង ស្ថិតនៅ​ក្នុងភូមិ​ចំការ​តា​ម៉ៅ ឃុំ​ស្រែ ថ្មី ស្រុក​រលាប្អៀរ ត្រូវបាន​ម្ចាស់​ម៉ាស៊ីនកិនស្រូវ​ម្នាក់​ចាក់ដី​រំលោភ​យក​ធ្វើជា​ផ្លូវ​ខ្ពស់ជាង​ផ្លូវ ជាតិ ដើម្បី​សាងសង់​កន្លែង​ជញ្ជីង​ថ្លឹង​រថយន្ត​ដឹកស្រូវ​ជា​ផលប្រយោជន៍​របស់ខ្លួន ជាហេតុ អាចធ្វើអោយ​ស្ទះ​ចរន្តទឹក​ហូរ​។ នៅ​ព្រឹក​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០១៤ ចិញ្ចើមផ្លូវ​ដែល​គេ​រំ លោភ​យក​ធ្វើជា​ផ្លូវ​ខ្ពស់​ចូលទៅ​កន្លែង​ជញ្ជីង​ថ្លឹង​ស្រូវ​របស់គេ​ត្រូវបាន​សមត្ថកិច្ច និង​មន្ទីរ​ជំ នា​ញ​អោយ​ឈូសឆាយ​ការធ្វើ​ផ្លូវ​ខ្ពស់​នោះ​ចោល​វិញ​។​DSC09368
​ ​លោក នូ ខៀន មេឃុំ​ស្រែ​ថ្មី​បានអោយដឹង​នៅ​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០១៤​នេះ​ថា​៖​លោក ង៉ោ ទ្រី ជា​ម្ចាស់​ម៉ាស៊ីន​ស្រូវ​ចាក់ដី​ធ្វើ​ផ្លូវ​ខ្ពស់​ឡើងទៅ​កាន់​ជញ្ជីង​ថ្លឹង​រថយន្ត​របស់ខ្លួន​នោះ​គ្មាន​ការអនុញាត​ពី​ស្ថ​ប័ន​ណា​ឡើយ​។ មិនតែប៉ុណ្ណោះ​គេ​បានគាស់​លូ​បង្ហូរ ទឹក​នៅតាម​ចិញ្ចើមផ្លូវ​សាធារណៈ​នោះ​មួយចំនួន​នៅ​ចំណុច​នោះ​ទៀតផង​។​ករណីនេះ​ប្រជាពលរដ្ឋ​មានការ​ព្រួយបារម្ភ ចំពោះ​ការហូរ​ច្រោះ​បាក់​ផ្លូវជាតិ​លេខ​៥៣​នៅក្នុង​រដូវវស្សា និង​អាច​បង្ក​អោយ​គ្រោះថ្នាក់​ចរាចរណ៍​នៅពេល​ខាងមុខ​ជាមិនខាន​ឡើយ​។​DSC09367
​ ​ក្រោយពី​អាជ្ញាធរ​និង​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​និង​មន្ទីរជំនាញ​មានប្រតិកម្ម​មក នៅ ១២ ខែធ្នូ ឆ្នាំ​២០១៤ លោក កែវ ពៅ ប្រធាន​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​ខេត្ត បាន​ចាត់តាំង​អោយ​ក្រុមការងារ​ជំនាញ​របស់​មន្ទីរ សហការ​ជាមួយ​អាជ្ញាធរ និង​សមត្ថកិច្ច ចុះ​ត្រួតពិនិត្យ និង​ធ្វើ​កំណត់ហេតុ​អោយ លោក ង៉ោ ទ្រី ឈូសឆាយ​ផ្លូវថ្នល់​ខ្ពស់​ដែល លោក​បាន​ចាក់ដី​ធ្វើ​ផ្លូវ​ចូលទៅ​កាន់​កន្លែង​ថ្លឹង​រថយន្ត​ដឹកស្រូវ​របស់លោក​នោះ ត្រូវតែ​ធ្វើ ការ​ឈូសឆាយ​ចោល​វិញ​។​DSC09329
​ ​បន្ទាប់មក​នៅ​ព្រឹក​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០១៤ គេ​បានឃើញ​លោក ង៉ោ ទ្រី បាន ជួល​គ្រឿងចក្រ​មួយគ្រឿង​មក​ឈូសឆាយ​ផ្លូវ​ផ្ន​ល់​ខ្ពស់​ដែល​លោក​ធ្វើ​នៅលើ​ចិញ្ចើមផ្លូវ​សាធារណៈ​របស់រ​ដ្ឋ​នោះ​ចោល​វិញ​អស់ហើយ​។​
​ប្រជាពលរដ្ឋ​រស់នៅក្នុង​ភូមិ​ចំការ​តា​ម៉ៅ​និង​អាជ្ញាធរ​មូលដ្ឋាន​សូម​ថ្លែងអំណរគុណ ផងដែរ​ដល់ មន្ទីរ​សាធារណៈការ​និង​ដឹកជញ្ជូន​ខេត្ត ដែល​បាន​ចាត់ការ​បាន​ទាន់ពេលវេលា​
​ទប់ស្កាត់​ករណី​រំលោភ​ដី​ចិញ្ចើមផ្លូវ​សាធារណៈ​នៅក្នុង​ចំណុច​ខាងលើ​ដោយ​ប្រសិទ្ធិភាព​។​
​ដែល​បញ្ហា​នេះ ប្រជាពលរដ្ឋ​ទាំងឡាយ​ត្រូវតែ​យល់ដឹង ថា​នៅ​លើដី​កម្ម​សិទ្ធ​របស់​យើង​
​គឺ​យើង​មាន​សិទ្ធ​ចាត់ចែង តែ​នៅ​លើដី​សាធារណៈ​របស់​រដ្ឋ​យើង​មិន​អាចធ្វើ​អ្វី​តាម​ទំនើង​
​ចិត្ត​នោះឡើយ ហេតុនេះ​សូម​បងប្អូន​កុំ​យក​គំរូ​តាម​នាំអោយ​ខាតបង់​ពេលវេលា និង​លុយ​
​ចោល​ទទេៗ​អត់​អំពើ​៕