​សហព័ន្ធ​សហជីព​សម្លេង​យុវជន​ខ្មែរ​ដង្ហែ​បុណ្យផ្ការ​រស្មី​សាមគ្គី​យកទៅ​កសាង​សមិទ្ធផល​នានា​នៅក្នុង​វត្ត​ជ្រៃ​ធំ​ស្រុក​

0

​រមាសហែក​÷​ស្វាយរៀង​÷​សហព័ន្ធ​សហជីព​សម្លេង​យុវជន​ខ្មែរ​កាលពី​ព្រឹក​ថ្ងៃអាទិត្យ​ទី​១៤​ខែធ្នូ​ឆ្នាំ​២០១៤​បាន​ដង្ហែ​បុណ្យផ្ការ​រស្មី​សាមគ្គី​ទៅ​កសាង​សមិទ្ធិផល​នានា​នៅ​វត្ត​ជ្រៃ​ធំ​ដែល​ស្ថិត​ក្នុងភូមិ​ដងក្ដា​ឃុំ​ជ្រៃ​ធំ​ស្រុក​រមាសហែក​ខេត្តស្វាយរៀង​។​លោក ឡុង សុផាត ប្រធាន​សហព័ន្ធ​សហជីព​សម្លេង​យុវជន​ខ្មែរ​បាន​ឲ្យ​ដឹងថា បុណ្យផ្ការ​រស្មី​សាមគ្គី​នេះ​ដើម្បី​ប្រមូល​បច្ច័យ​យកទៅ​កសាង​សមិទ្ធិផល​នានា​នៅក្នុង​វត្ត​ជ្រៃ​ធំ​និង​ធ្វើ​ផ្លូវ​ក្នុង​បរិវេន​ទីធ្លា​20141214_130807សាលាបឋមសិក្សា​ជ្រៃ​ធំ​ដែល​ជួប​ការលំបាក​ខែ​ភ្លៀង​សិស្សានុសិស្ស​ដើរទៅ​រៀន​កាត់​ភួ​ក​ល្បាប់​។​ដោយ​ឃើញ​សភាព​លំបាក​បែបនេះ ទើប​សហព័ន្ធ​សហជីព​សម្លេង​យុវជន​ខ្មែរ​និង​ថ្នាក់​ដឹក​គ​ណះ​ក​ម្មា​ធិ​ការ សមាជិក សមាជិកា លោក​មេឃុំ​ក្រុមប្រឹក្សាឃុំ​ជ្រៃ​ធំ​ព្រះចៅអធិការ​និង​គ​ណះ​ក​ម្មា​ការ​អាចារ​វត្ត​ព្រមទាំង​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​ជ្រៃ​ធំ​ទាំងអស់​បាន​មូល​ម​តី​គ្នា​ជា​ឯក​ឆ័​ន្ទ​ប្រារព្ធ​ធ្វើ​ពិធីបុណ្យ​ផ្កា​រស្មី​សាមគ្គី​ដើម្បី​ប្រមូល​បច្ច័យ​យកទៅ​20141214_130708កសាង​សមិទ្ធិផល​នានា​នៅក្នុង​វត្ត​ជ្រៃ​ធំ​ដែល​ស្ថិត​ក្នង​ភូមិ​ដងក្ដា​ឃុំ​ជ្រៃ​ធំ​ស្រុក​រមាសហែក​ខេត្តស្វាយរៀង​។​លោក ឡុង សុផាត​បាន​ឲ្យ​ទៀតថា បច្ច័យ​ដែល​ប្រមូលបាន​ពី​បុណ្យផ្ការ​រស្មី​សាមគ្គី​នេះ​សរុប​ចំនួន​៤០.០០០.០០០​រៀល​(​សែសិប​លាន​រៀល​)​ក្នុង​នោះបាន​បែក​ចែកជា​ពី​ក្នុងការ​កសាង​គឺ​កសាង​សមិទ្ធិផល​នានា​ក្នុង​វត្ត​ជ្រៃ​ធំ​ទឹកប្រាក់​ចំនួន​៣១.០០០.០០០​រៀល​នៅ​ប្រាក់​ចំនួន​ទៀត​យកទៅ​ចាក់ដី​ធ្វើ​ផ្លូវ​ក្នុង​ទីធ្លា​សាលាបឋមសិក្សា​ជ្រៃ​ធុំ​៕20141214_11495320141214_115358