ភ្នំពេញ ៖ រថយន្តហ៊ីយ៉ានដាយមួយគ្រឿង បើកបរដោយរបុរសម្នាក់ ក្នុងល្បឿនលឿនចុះចំណោតពីលើស្ពាន អាកាសក្បាលថ្នល់ ហើយបានបួងចង្កូតបត់ឡើងទៅវិញ បណ្តាលឲ្យរេចង្កូតក្រឡាប់ផ្ងារជើងច្រងាង រងការខូច ខាតទាំងស្រុង កាលពីវេលាម៉ោង ៣នឹង ៤០នាទីទៀបភ្លឺថ្ងៃទី ១៤ ខែមីនាឆ្នាំ ២០១៤ ស្ថិតនៅជាប់គល់ស្ពាន អាកាសក្បាលថ្នល់ពីខាងត្បូង នៅតាមបណ្តោយផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុរថយន្តបង្កម៉ាក ហ៊ីយ៉ាន គ្មានស្លាកលេខ បើកបរដោយបុរសម្នាក់វ័យជាង ៣០ឆ្នាំធ្វើដំណើរតាមបណ្តោយផ្លូវព្រះនរោត្តម ទិសដៅពី ជើងទៅត្បូង ដោយបានបើកបរឆ្លងការស្ពានអាកាសក្បាលថ្មល់ចូលផ្លូវជាតិ
លេខ ២ ប៉ុន្តែពេលបើកឆ្លងផុតស្ពាន ហើយនោះ រថយន្តបង្កបានទាញចង្កុតរថយន្តបត់ត្រង់គំនូសទ្រូងផ្លូវ ពីខាងត្បូងស្ពានបំណងត្រឡប់ឡើងទៅ ស្ពានព្រះមុនីវង្សថ្មីឆ្លងចូលទៅច្បារអំពៅផ្លូវជាតិលេខ ១ តែខណៈបួងចង្កូតបត់មិនបន្ថយល្បឿនលឿនទើប បណ្តាលឲ្យរថយន្តមួយគ្រឿងនេះក្រឡាប់ផ្ងារជើងច្រងាងរងការខូចខាតស្ទើរទាំងស្រុង នឹងសម្ភារដែលដឹក លលើរថយន្តក៏ត្រូវខូចខាតផងដែរ។
សមត្ថកិច្ចបានបញ្ជក់ថាក្រោយកើតហេតុដោយសង្កេតឃើញថាក្នុងហេតុការណ៍ក្រឡាប់រថយន្តខាង លើនេះមិនបណ្តាលឲ្យប៉ះពាល់ដល់ទ្រព្យសម្បត្តិសាធារណៈនឹងទ្រព្យសម្បត្តិឯកជននោះ សមត្ថកិច្ចបាន សម្រេចប្រគល់ឲ្យថៅកែរថយន្តមកស្ទូចយកទៅជួសជុលដោយខ្លួនឯង វិញ៕