​ចំនួន​អ្នកស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ឆ្នាំ​២០២០​អាច​កើន​ឡើងដល់​៣២០០​នាក់​ក្នុង​មួយឆ្នាំ​បើ​គ្មាន​វិធានការ​ទប់​ស្តា​ត់​

0

​កំពង់ស្ពឺ ៖ នៅ​ប្រទេស​កម្ពុជា​នាពេល​បច្ចុប្បន្ន​នេះ មាន​អ្នកស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ជា​មធ្យម ប្រមាណ​៥​ទៅ​៦​នាក់​ក្នុង​មួយថ្ងៃៗ ដែលជា​បញ្ហា​មួយ​ធ្វើ​ឲ្យ​មានការ​ព្រួយ​បារ​ម្មណ៍​យ៉ាងខ្លាំង ប្រសិនបើ​គ្មាន​វិធានការ​ទប់ស្កាត់​ទាន់ពេលវេលា​ទេនោះ តាម​ការព្យាករណ៍ នៃ​គ្រោះថ្នាក់​ចរាចរណ៍​

ឆ្នាំ ២០២០ អាចមាន​ចំនួន​អ្នក​សា្ល​ប់​កើនឡើង​រហូតដល់​៣២០០​នាក់​ជាក់​ជាមិនខាន ។​10849845_646266578815749_4007926322399863682_n (1)
​រាល់​គ្រោះថ្នាក់​ចរាច​ណ៍ ដែល​បាន​កើតមាន​ឡើងជា​រៀងរាល់​ថ្ងៃនេះ បណ្តាលមកពី​អ្នកបើកបរ​ទោច​ក្រ​ក្រ​យានយន្ត និង​យានយន្ត​គ្រប់​ប្រភេទ​មិនសូវ​គោរព​ច្បាប់​ជាពិសេស​បើកបរ​លើស​ល្បឿន​កំណត់ ៤៦​ភាគរយ បើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង​១៥​ភាគរយ និង​មិន​ពាក់មួក​សុវត្ថិភាព ក្នុងចំណោម​អ្នក​គ្រោះថ្នាក់ នៃ​អ្នកជិះ​ម៉ូតូ​មានតែ​២០​ភាគរយ​ប៉ុណ្ណោះ​បាន​ពាក់មួក​ការពារ​ពេល​ជួប​គ្រោះថ្នាក់ ។ ដែល​ដូច្នេះហើយ​ទើប​សង្គម​ស៊ីវិល ក៍​ដូច​រាជរដ្ឋាភិបាល បាន​ជំរុញ​ដល់​រដ្ឋសភាជាតិ​ធ្វើ​វិសោធណៈកម្ម​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី ដើម្បី​រឹតបណ្តឹង​កា​អនុវត្តន៍​ច្បាប់ ។​
​លោក​ឈាង វ៉ន់ អគ្គ​លរ​ខា​ធិ​ការរង នៃ​គណៈកម្មាធិការ​ជាតិ សុវត្ថិភាព​ចារ​ច​ណ៍​ផ្លូវ​បាន​ប្រាប់​ឲ្យ​ដឹង​កាលពីពេល​ថ្មីៗ​នេះ​ថា តាម​ការសិក្សា​របស់​គ​ណៈ​ក​ម្មា​ធិ​ការ​ជាតិ​សុវត្ថិភាព​ចរច​ណ៍​បានបង្ហាញ​ពី​អ្នកស្លាប់​ក្នុង​ឆ្នាំ ២០១៤ មាន​ចំនួន​ជាង​២០០០​នាក់ បើ​ប្រៀបធៀប​ឆ្នាំ ២០១៣​មានការ​កើនឡើង ។ លោក​បន្តថា ស្ថានភាព​គ្រោះថ្នាក់​ចរាច​រណ៍ ក្នុងប្រទេស​កម្ពុជា​គឺ​៖ បណ្តាលមកពី​យើងទាំងអស់គ្នា​មិន​គោរព​ច្បាប់ ដូចជា​បើកបរ​លឿន​លើ​ល្បឿន​កំណត់ បើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង មិនបាន​ពាក់មួក​សុវត្ថិភាព មិន​ពាក់​ខ្សែរ​ក្រវាត់​ការពារ​តែម្តង ។​10848005_646267208815686_1508591852698766592_n
​លោក​ឈាង វន់​បាន​បន្តថា ប​ច្ច​ប្បន្ន​នេះ​នៅ​ប្រទេស​កម្ពុជា ក្នុង​មួយថ្ងៃ​មាន​អ្នកស្លាប់​ដោយ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ប្រមាណ ៥​នាក់ និង​អ្នករងរបួស​ជាច្រើន​នាក់​ផ្សេងទៀត ហើយ​បើ​ក្នុងពេល​មានបុណ្យ​ជាតិ​ធំៗ​ដូចជា​អុំទូក ភ្ជុំបិណ្ឌ ចូលឆ្នាំ មាន​អ្នកស្លាប់​រហូតដល់ ៨​នាក់​ក្នុង​មួយថ្ងៃ ។ លោក​បន្តថា ក្នុង​មួយឆ្នាំៗ​មានការ​ខាតបង់​ថវិការ​ជាតិប្រមាណ​ជាង ៣០០​លាន​ដុល្លា​អា​មេ​រិច ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​លើ​សេដ្ឋកិច្ច​គ្រួសារ សង្គមជាតិ និង​បាត់បង់​ធនធានមនុស្ស​តែម្តង ។​
​លោក​វេជ្ជបណ្ឌិត​សៅ សុវណ្ណ​រតនៈ មន្ត្រី​បង្ការ​អំពើ​ហឹ​ង្សា​ការរង​របួស និង​សុវត្ថិភាព​ចរាច​ណ៍ អង្គការ​សុខភាព​ពិភពលោក​បាន​បាន​ថ្លែងថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​ជាក​កត្តា​មួយ​ដែល​ធ្វើ​ឲ្យ​យើងទាំងអស់គ្នា​មានការ​ព្រួយ​បារ​ម្មណ៍​យ៉ាងខ្លាំង ហើយ​ក្នុងចំណោម​អ្នក​គ្រោះថ្នាក់​ចរាចរណ៍​ភាគច្រើន​ប៉ះពាល់​ផ្នែក​ក្បាល ព្រោះ​ជនរងគ្រោះ​មិនបាន​ពាក់មួក​សុវត្ថិភាព ដូច្នេះ​បួ​ក​សុវត្ថិភាព​មាន​សារៈសំខាន់​ណាស់​ជួយ​ការពារ​អាយុជីវិត​យើង​ពេល​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍ ។ លោក​បន្តថា អ្នករបួស​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ កាលពី​អំឡុង​ឆ្នាំ ២០១៣​កន្លងមកនេះ មាន​អ្នករបួស​ចំនួន ៥៦៧១​នាក់​ក្នុងនោះ​ប៉ះពាល់​ក្បាល ៤៤​ភាគរយ និង​បាក់ឆ្អឹង ២១​ភាគរយ​ថែមទាំង​បន្សល់ទុក​ជនពិការ​១០​ភាគរយ​ផងដែរ ។​1928395_646267502148990_275331253258326754_n
​លោក​វេជ្ជបណ្ឌិត​សៅ សុវណ្ណ​រតនៈ តំណាង​អង្គការ​សុខភាព​ពិភពលោក បាន​បញ្ជាក់ថា ក្នុងចំណោម​អ្នកស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​រាប់ពាន់នាក់ ក្នុង​មួយឆ្នាំៗ​នោះ​ភាគច្រើន​ពួកគាត់​មាន​អាយុ​ចាប់ពី ១៥​ឆ្នាំទៅ​២៩​ឆ្នាំ ដែល​ធ្វើ​ឲ្យ​ខាត់​បង់​សេដ្ឋកិច្ច​គ្រួសារ សេដ្ឋកិច្ចជាតិ បាត់បង់​ពលកម្ម ។​
​លោក​មឿង ឈាន​វិ​ទ្ធ នាយក​វិទ្យាស្ថាន​កម្ពុជា​សម្រាប់​សិក្សា​ផ្នែក​ព័ត៌មាន​បាន​និយាយថា ក្នុងស្ថានភាព​គ្រោះថ្នាក់​ច​រា​ចរណ៍​នាពេល​បច្ចុប្បន្ននេះ​វា​ធ្ងន់ធ្ងរ​ខ្លាំងណាស់​ហើយ​យើង​ម្នាក់ៗ​គួរ​ចាប់ផ្តើម​ទាំងអស់គ្នា ក្នុង​ការគោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោគ ។ លោក​បន្តថា អ្នកសារព័ត៌មាន​ត្រូវតែ​សរសេ​អំពី​រឿង​សុវត្ថិភាព​ចរាចរណ៍​ឲ្យ​បាន​ស៊ី​ជំរៅ​បញ្ចូល​សារ​អប់រំ​ដល់់​ប្រជ​ពលរដ្ឋ​ពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី ដែល​ត្រូវ​ដាក់ទោស និង​ផាកពិន័យ​ធ្ងន់ធ្ងរ​ចំពោះ​អ្នក​ដែល​ល្មើស ។​
​លោករ​វៈ​សេនីយ៍​ត្រី កេ​ត សុភ​ក្ត្រ័ នាយរង​ការិយាល័យ ចរាចរណ៍​ផ្លូវគោក ស្នងការដ្ឋាន​នគរបាល ខេត្ត​ព្រះសីហនុ បាន​និយាយថា នគរបាល​ចរាចរណ៍​កំពុងតែ​ទន្ទឹង​រងចាំ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី ដែល​បាន​រដ្ឋ​សភាព​ជាតិ​បានអនុម័ត​នាពេល​ថ្មី​ចូល​ជា​ធរមាន ដើម្បី​យកមក​អនុវត្តន៍ ក្នុង​គោលបំណង​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់គ្នា​គោរព ដើម្បី​កាត់បន្ថយ​ករណី​គ្រោះថ្នាក់​ចរ​ចរណ៍ ដែល​សព្វថ្ងៃនេះ​មាន​អ្នកស្លាប់ និង​រងរបួស​យ៉ាងច្រើន​ដោយសារតែ​មិន​គោរព​ច្បាប់ ។​
​យោងតាម​ការព្យាករណ៍​ទុក នៃ​គ្រោះថ្នាក់​ចរាចរណ៍​ឆ្នាំ ២០២០ របស់​អគ្គលេខាធិការ​ដ្ឋា​ន នៃ​គណៈកម្មាធិកា​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បើសិនជា​គ្មាន​វិធានការ​ទប់​ស្តា​ត់​ទាន់ពេល​ទេនោះ អាចមាន​អ្នកស្លាប់​ប្រមាណ ៣២០០​ក្នុង​ឆ្នាំ​២០២០ និង​រងរបួស​រាប់ម៉ឺន​នាក់ ហើយ​ខាតបង់​ថវិការ​ជាតិ​ប្រហែល​ជិត​៤០០​លាន​ដុល្លា​ផងដែរ ៕