ខេត្តព្រះសីហនុ កាលពីថ្ងៃទី១៤ ខែធ្នូឆ្នាំ២០១៤ នៅគ្រឹស្តសាគរអូជ្រៅ ស្ថិតក្នុងឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានរៀបចំចែកអំណោយសង្គ្រោះរបស់ព្រះសង្ឃ រួមនឹងសប្បុរសជនក្នុងស្រុកព្រៃនប់ ជូនប្រជាពលរដ្ឋទីទ័លក្រខ្វះខាតស្បៀងអាហារប្រចាំថ្ងៃ ចំនួន ៤៤គ្រួសារ
ដោយមានការអញ្ចើញចូលរួមពីលោកយន់ ឆេង មេឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
អំណោយដែលព្រះសង្ឃ និងសប្បុរសជនបាននាំយមមកចែកជូនប្រជាពលរដ្ឋក្រីក្រចំនួន៤៤គ្រួសារក្នុងពេលនេះ ក្នុងមួយគ្រួសារទទួលបានមុង០១ ភួយ០១ កន្ទេល០១ មី១២កញ្ចប់ សំភារះផ្ទះបាយមួយចំនួន និងថវិការចំនួន ២០០០០រៀលផងដែរ ៕
លោក យន់ ឆេង មេឃុំអូរជ្រៅ បានប្រសាសន៌ថាថ្លែងអំណរគុណព្រះសង្ឃ និងសប្បុរសធម៌ក្នុងស្រុកព្រៃនប់ ដែលបាននាំយកអំណោយទាំងអស់នេះ គឺកើតចេញមកពីសទ្ធាជ្រះថ្លារបស់ព្រះសង្ឃ និងសប្បុរសជន ដើម្បីយកមកចែករំលែកជូនប្រជាពលរដ្ឋក្រីក្រដែលខ្វះខាត ហើយនេះជាសិល្បៈនៃការចែករំលែកនូវសេចក្តីសុខជូនប្រជាពលរដ្ឋដែលជួបប្រទះនូវជីវភាពខ្វះខាតប្រចាំថ្ងៃ ។
លោកមេឃុំ ក៌បានពាំនាំនូវការសាកសួរសុខទុកផ្តាំផ្ញើពីសំណាក់សម្តេចទាំង៣ ក៌ដូចជាអាជ្ញាធរខេត្តគ្រប់លំដាប់ថ្នាក់ ដែលជានិច្ចកាលសម្តេចតែងតែយកចិត្តទុកដាក់ចំពោះជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្រីក្រ ខ្វះខាត ដោយមិនប្រកាន់និន្នាការនយោបាយ ជាតិសាសន៌ ឬពណ៌សម្បុរអ្វីឡើយ ។ លោកក៌បានបន្តទៀតថា អំណោយដែលបានយកមកចែកជូនប្រជាពលរដ្ឋទីទ័លក្រនាពេលនេះ គឺបានមកពីព្រះសង្ឃព្រះគ្រូចៅអធិការវត្តចំនួន៣ ក្នុងនោះគឺវត្តសាគរអូរជ្រៅ វត្តព្រហ្មកេរ៌្ត និងវត្តព្រៃនប់ រួមនឹងសប្បុរសជនដែលមានទឹកព្រះទ័យ និង
ទឹកចិត្តជ្រះថ្លាបានចូលរួម ចែករំលែកនូវសំភារះ និងធនធានផ្ទាល់ខ្លួន ដើម្បីចូលរួមចំណែកដោះស្រាយក្នុងជីវភាពរស់នៅ របស់បងប្អូនប្រជាពលរដ្ឋទីទ័លក្រ ដែលជួបប្រទះការលំបាកខ្វះខាតជីវភាព ថ្វីត្បិតតែអំណោយទាំងអស់នេះ មានចំនួនតិចតួចក្តី ប៉ុន្តែជំនួយទាំងអស់នេះ អាចជួយសម្រួលជីវភាពក្នុងគ្រួសារបានខ្លះ ហើយសូមឲ្យបងប្អូនខិតខំប្រឹងប្រែងបន្តទៀត ព្រោះការតស៊ូអាចឈានទៅរកជ័យជម្នះ ក្នុងសង្គមគ្រួសារ ក៏ដូចជាក្នុងសង្គមជាតិផងដែរ ៕




































