ខេត្តរតនគិរីៈ អាជ្ញាធរ និងមន្ទីរពាក់ព័ន្ធមួយចំនួនអនុញ្ញាតិអោយលោកសេង សង់ស្ថានីយ៍លក់ប្រេងឥន្ទះកណ្តាលទីប្រជុំជនដោយមិនបានខ្វល់ពីគ្រោះអគ្គីភ័យឆាបឆេះទៅថ្ងៃខាងមុខ ស្ថិតនៅក្បែរភោជនីយដ្ឋានតាទ្រី ត្រង់ផ្លូវបំបែកជា៤ ក្នុងភូមិជ័យជំនៈ សង្កាត់ឡាបានសៀក ក្រុងបានលុង។
ប្រភពពត៌មានពីប្រជាពលរដ្ឋនៅម្តុំកន្លែងដែលោកសេង បានសុំអាជ្ញាធរស្ថានីយ៍ប្រេងឥន្ទះចំកណ្តាលទីប្រជុំជនដោយមិនបានគិតដល់គ្រោះអគ្គីភ័យមកដល់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋនៅជិតៗនោះនៅពេលខាងមុខ។
លោក ថន ដែលជាម្ចាស់ដីឡូដែលលោកសេង បានជួលរយៈពេល១០ឆ្នាំមានទំហំ៣៧៥ម៉ែត្រការ៉េអោយទៅលោកសេងនោះមិនដឹងយកធ្វើនោះទេ ប៉ុន្តែក្រោយមកទៀតទើបលេចឮថាលោកសេងបានរត់ការទៅអាជ្ញាធរ និងមន្ទីរជំនាញពាក់ព័ន្ធមួយចំនួននៅក្នុងខេត្តអស់ជាង៧០០០ដុល្លាជាថ្នូក្នុងការសាងសង់ស្ថានីយ៍ប្រេងឥន្ទះលក់កណ្តាលទីប្រជុំជន។
នៅរសៀលថ្ងៃសៅរ៍ ទី១៣ ខែធ្នូ បងប្រុសលោកសេង មានប្រសាសន៍ថាប្អូនប្រុសរបស់លោកឈ្មោះសេង បានសុំច្បាប់ដែលពាក់ព័ន្ធនៅក្នុងខេត្តរួចរាល់អស់ហើយ មុននឹងសាងសង់។
អាជ្ញាធរជុំវិញការភ័យខ្លាចអគ្គីភ័យរបស់ប្រជាពលរដ្ឋនៅក្បែរស្ថានីយ៍លក់ប្រេងរបស់លោកសេងនៅកណ្តាលទីប្រជុំជននោះនៅព្រឹកថ្ងៃទី១៥ ខែធ្នូ លោក អ៊ុក សំអុល អភិបាលក្រុងមានប្រសាសន៍តាមទូរស័ព្ទថាម្ចាស់ស្ថាននីយ៍ប្រេងរត់ការតាំងពីមូលដ្ឋានរហូតដល់ខេត្ត។
លោកកែ ម៉ឺនជ័រ អនុប្រធានមន្ទីររៀបចំដែនដីនគររូបនីយ៍កម្ម និងសំណង់ទទួលបន្ទុកសំណង់មានប្រសាន៍តាមទុរស័ព្ទថាលោកមិនទាន់បានដឹងទេក្នុងរឿងនេះ ចាំលោកសួរទៅមន្ត្រីជំនាញក្រោមឱវាទរបស់លោកសិន។
លោកញាណ តៃស៊ី ចៅសង្កាត់ឡាបានសៀក ក្រុងបានលុងមានប្រសាសន៍តាមទូរស័ព្ទព្រឹកថ្ងៃទី១៥ ខែធ្នូនេះចំពោះស្ថានីយ៍ប្រេងដែលម្ចាស់កំពុងសាងសង់ស្ថិតនៅភូមិ សង្កាត់ខាងលើ លោកអោយផ្អាកសកម្មភាពហើយ ប៉ុន្តែម្ចាស់ថា រត់ច្បាប់ដល់សាលាក្រុងហើយ។ លោកចៅសង្កាត់បន្តទៀតថាដរាបណាច្បាប់សាងសង់ស្ថានីយ៍ប្រេងចូលជាធរមានទើបលោកអោយសាងសង់បន្ត ក្រែងមានការតវ៉ាពីប្រជាពលរដ្ឋនៅកន្លែងនោះ៕
តាជួង




































