អាជ្ញាធរ​ក្រុង​កំពង់ឆ្នាំង​ដឹកនាំ​សមត្ថកិច្ច​ចំរុះ​រឹបអូស​យក​សម្ភា​រៈលក់​ដូរ​មួយចំនួន ដែល​ដាក់​ ​លាន​លយ​នៅតាម​ចិញ្ចើមផ្លូវ​សាធារណៈ​ណែនាំ​ច្រើនលើក​មិន​ស្តាប់​

0

​កំពង់ឆ្នាំង​៖​ ​អាជ្ញាធរ​ក្រុង​កំពង់ឆ្នាំង​បាន​ប្រើ​វិធានការ​រដ្ឋបាល ដឹកនាំ​សមត្ថកិច្ច​ចំរុះ​ដក ហូត​សម្ភារៈ​លក់ដូរ​មួយចំនួន​របស់​អាជីវ​ករ ក្រោយពី​បានធ្វើ​ការអប់រំ​ណែនាំ​ជាច្រើន លើក រួចមក​តែ​បងប្អូន​អាជីវករ​មួយចំនួន​នៅតែ​រឹងរូស​លក់ដូរ​ឥត​សណ្តាប់ធ្នាប់​តាម​ចិញ្ចើម ថ្នល់ ណែនាំ​មិន​ស្តាប់​។

ការរៀបចំ​ពង្រឹង​សណ្តាប់ធ្នាប់​លក់ដូរ​នេះ​បានធ្វើ​ឡើង នៅ​ព្រឹក​ថ្ងៃ​១៥ ខែធ្នូ ឆ្នាំ​២០១៤ នៅ​ជុំវិញ​បរិវេណ​ផ្សារលើ និង​តាម​បណ្តោយ​ផ្លូវ​ពី​ផ្សារលើ​ទៅ​ផ្សារឆ្នាំង រហូតដល់​ចុង​កោះ ក្រុង​កំពង់ឆ្នាំង​។​DSC09485
​ ​លោក ហង្ស ប៊ុន​ហាក់ អធិការរង​ទទួល​ផ្នែក​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​នៃ​អធិការ ដ្ឋា​ន​នគរបាល​ក្រុង​កំពង់ឆ្នាំង​បាន​និយាយ​អោយដឹងថា​៖ សមត្ថកិច្ច​ដែល​ចូលរួម​ក្នុងការ រៀបចំ​សណ្តាប់ធ្នាប់​ខាងលើនេះ​រួមមាន​៖​នគរបាល​ក្រុង​កំពង់ឆ្នាំង នគរបាល​សណ្តាប់​ខេត្ត កងរាជអាវុធហត្ថ​ក្រុង និង​អាជ្ញាធរ​ក្រុង​កំពង់ឆ្នាំង​សរុប​ប្រមាណ​២០​នាក់​។​នៅក្នុង​ការពង្រឹង​សណ្តាប់ធ្នាប់​លក់ដូរ​នេះ សមត្ថកិច្ច​បាន​ដកហូត​សម្ភារៈ​ដែល​ដាក់​លាន​លយ​មួយ ចំនួន​ដូចជា​៖​ឆ័​ត្រ គ្រែ រាន​លក់ដូរ និង​សម្ភារៈ​មួយចំនួនទៀត​។​សម្ភារៈ​ទាំងអស់​ខាងលើនេះ ត្រូវបាន​សមត្ថកិច្ច​ដឹកយក​ទៅ​ទុក​នៅ​សាលាក្រុង​កំពង់ឆ្នាំង ដើម្បី​ធ្វើការ​ផាកពិន័យ​តាមច្បាប់ នៅពេល​ម្ចាស់​សម្ភារៈ​ទាំងអស់​ចូលខ្លួន​មក​ដោះស្រាយ​យកទៅ​វិញ​។​DSC06199
​ ​គួរ​បញ្ជាក់ថា​៖​នៅក្នុង​ការរៀបចំ​សណ្តាប់ធ្នាប់​នេះ អាជ្ញាធរ​ក្រុង និង​សមត្ថកិច្ច​បាន ណែនាំ​អប់រំ​ជាមួយ​អាជីវករ​លក់ដូរ​ជាច្រើនលើក​ច្រើនសារ​រួចមកហើយ និង​ធ្លាប់បាន​ប្រកាសថា ចាប់ពី​ថ្ងៃទី​១៥ ខែធ្នូ​នេះ​តទៅ សមត្ថកិច្ច​និង​អាជ្ញាធរ​នឹងត្រូវ​ប្រើ​ធម៌​ក្តៅ​រឹបអូស និង ផាកពិន័យ​ចំពោះ​អាជីវករ​រឹងរូស​មិន​លើកលែង​ឡើយ​។​

DSC06198
​ ​នៅក្នុង​ការដកហូត​សម្ភារៈ​លក់ដូរ​ឥត​សណ្តាប់ធ្នាប់​ខាងលើនេះ ក៍​លេចចេញ​បា​តុ ភាព​គួរអោយ​អាម៉ាស់​មួយ​ផងដែរ ដែល​សមត្ថកិច្ច​ចំរុះ​បានអោយដឹងថា​៖​មន្ត្រីនគរបាល ម្នាក់​ឈ្មោះ អ៊ុ​ល ចន្ថា ជា​នាយរង​ការិយាល័យ​អាវុធជាតិផ្ទុះ​ខេត្ត បានមក​លើកយក​ឆ័​ត្រ ១​ពី​រថយន្ត​របស់​សម​ត្ថ​កិច្ច​តាម​ទំនើងចិត្ត​គ្មាន​សុំ​អ្នកណា​ឡើយ ក្រោយពី​សមត្ថកិច្ច​ចំរុះ បាន​ដកហូត​ឆ័​ត្រ​នោះ​ពី​អាជីវករ​ម្នាក់​ជា​ប្រពន្ធ​គេ​។​DSC09486
​ ​ទង្វើ​ខាងលើនេះ​របស់​មន្ត្រីនគរបាល​រូបនេះ ត្រូវបាន​មហាជន​ធ្វើការ​រិះគន់​យ៉ាងខ្លាំង ដល់​សមត្ថកិច្ច​ដែលជា​អ្នករៀបចំ​សណ្តាប់ធ្នាប់​ថា​៖ សមត្ថកិច្ច​ចាប់ដក​ហូត​សម្ភារៈ​បានតែ ប្រជាពលរដ្ឋ​ស្លូតត្រង់ ចំណែក​មន្ត្រីនគរបាល​ដូចគ្នា​វិញ​គេ​ដើរមក​យក​ឆ័​ត្រ​ទៅអោយ​ប្រ ពន្ធ​គេ​វិញ​ធ្វើ​ព្រងើយ​។​ប៉ុន្តែ​ករណីនេះ​សមត្ថកិច្ច​មិន​នៅ​ស្ងៀម​ឡើយ ហើយ​បានអោយ មន្ត្រីនគរបាល​ទំនើង​រូបនោះ ដឹក​ឆ័​ត្រ​នោះ​ពី​ប្រពន្ធ​មក​ដាក់​លើ​រថយន្ត​វិញ ធ្វើអោយ​មន្ត្រី រូបនោះ​ខ្មាស់​ប្រជាពលរដ្ឋ​ក៍​មិនតិច​វិញ​ដែរ​៕