ខេត្តឧត្តរមានជយ័ះកាលពីព្រឹកថ្ងៃទី១៤ខែធ្នូឆ្នាំ២០១៤កន្លងទៅថ្មីៗនេះលោកសថាវីអភិបាលនៃគណះអភិបាលខេត្តឧត្តរមានជយ័រួមជាមួយមន្ត្រីរាជការមន្ទីរជុំវិញខេត្តបានអញ្ជើញចុះពិនិត្យដោះស្រាយដីធ្លីជូនប្រជាពលរដ្ឋចំនួន១០២គ្រួសារស្ថិតក្នុងភូមិកន្ទុយជួន ឃុំបេង ស្រុកបន្ទាយអំពិល
ដែលមានការប៉ះពាល់ជាមួយនិងដីសហគមន៏និដីបស់ទាហ៊ាន៕
ក្រោយការចុះពិនិត្យជាក់ស្តែងឃើញថាដីដែលមានបញ្ហានេះគឺបងប្អូនបានអាស្រយ័ផលជាច្រើនឆ្នាំមកហើយដោយធ្វើការកាប់គាស់បានយ៉ាងស្អាតល្អ ហើយពេលនេះកំពុងតែប្រមូលផលទៀត ដោយឃើញបញ្ហាជាក់ស្តែងបែបនេះលោកអភិបាលខេត្តបានធ្វើការពិភាក្សាជាមូយនិងសហគមន៏ព្រមទាំងទាហ៊ាន ក៏សំរេចប្រគល់ដីនេះជូនប្រជាពលរដ្ឋទៅតាមសំណូមពរ៕
ប្រជាពលរដ្ឋទាំង១០២គ្រួសារក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកអភិបាលខេត្តដែលបានយកចិត្តទុកដាក់ជួយដោះស្រាយជូនពួកគាត់ដោយភាពយុត្តិធម៏៕
នៅក្នុងឱកាសនោះលោកសថាវីក៏បានពាំនៅការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងសម្តចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន៉ានី
ហ៊ុនសែនដែលជានិច្ជាកាលសម្តេចទាំងពីរតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់បងប្អូន្រជាពលរដ្ឋយើង ហើយលោកអភិបាលខេត្តក៏បានធ្វើការផ្តាំផ្ញើរនិងដាស់តឿនកុំអោយបងប្អូនប្រជាពលរដ្ឋយើងធ្វើការកា់រុករានព្រៃតទៅទៀត ហើយត្រូវខិតខំបង្ករបង្កើនផលដាំដំណាំរួមផ្សំផ្សេងៗដើម្បីដោះស្រាយជីភាពក្រុមគ្រួសារ៕