ជន​មិន​ស្គាល់មុខ​ចំនូ​ន​២​នាក់​ជិះ​ម៉ូតូ​ឆក់​ថង់​ដាក់​លុយ​របស់​ស្ត្រី​អាជីវក​ដូរ​លុយ ម្នាក់​ទាំង​ព្រឹក​អស់​ជិត​២​ម៉ឺន​ដុល្លា​

0

​ខេត្ត​ព្រះសីហនុៈ​មនុស្សម្នា​ស្ទើរ​ទូទាំង​ក្រុង​បាន​បង្ករ​ភាព​ភ្ញាក់ផ្អើល​ទាំង​ព្រឹក​ខណៈពេល​មាន​ជន​មិន​ស្គាល់មុខ​ចំនួន​២​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ឌុប​គ្នា​បើ​កបំ​បុក​ម៉ូតូ​ស្ត្រី​ចំណាស់​ម្នាក់​ជា​អ្នក​ស៊ី​ដូរ​លុយ​នៅ​ផ្សារលើ បណ្តាលអោយ​ដួល​រួច​ដណ្តើមយក​ថង់​ខ្មៅ​ដាក់​លុយ​ប្រមាណ​ជិត​២​ម៉ឺន​ដុល្លារ​បស់​ស្ត្រី​រងគ្រោះ​បានសម្រេច​រូ​ច​ហើយ​ជិះ​ម៉ូតូ​រត់គេច​ខ្លូន​ដោយ​សុ​វត្ថ​ភាព​រូ​ចមក​។​
.​ករណីនេះ​បានកើត​ឡើង​វេលា​ម៉ោង​០៦​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១៤​ខែធ្នូ​ឆ្នាំ​២០១៤​នៅត្រង់ចំណុច​ខាងក្រោយ​(​កា​រ៉ា​សាំង​កា​តិច​)​ស្ថិតក្នុង​ក្រុមទី​៨​ភូមិ​២​សង្កាត់​លេខ​២​ក្រុងព្រះសីហនុ​នៅ​ចង្ងាយ​ពីរ​ផ្ទះ​ស្ត្រី​រងគ្រោះ​ប្រមាណ​៥០​ម៉ែត្រ​ប៉ុ​ណ្ណុះ​។​unnamed (1)
​ ​.​សមត្ថកិច្ច​ប៉ូលីស​សង្កាត់​លេខ​២​បាន​ប្រាប់​ឲ្យ​ដឹងថា​ស្រី្ត​រងគ្រោះ​មានឈ្មោះ​សៀក​ហេង​អាយុ​៥៤​ឆ្នាំមាន​មុខរបរ​ជារ​ក​ស៊ី​ដូរ​លុយ​នៅ​ផ្សារលើ​ក្រុងព្រះសីហនុ​មាន​ទីលំនៅ​ក្បែ​រក​ន្លែ​កើតហេតុ​។​ពាក់​ព​ន្ធ័​ករណី​ខាងលើនេះ​បើតាម​ការរៀប​រាប់រប​ស់​ស្ត្រី​រងគ្រោះ​ប្រាប់​ឲ្យ​ដឹងថា​នៅវេលា​ព្រឹក​មុនពេល​កើតហេតុ​រូបគាត់​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ចេញពីរ​ផ្ទះ​ជាមួយនិង​ថង់​ខ្មៅ​ដាក់​លុយ​ចំនូ​ន​ជាង​មួយ​ម៉ឺន​ដុល្លា​(​សហរដ្ឋអាមេរិក​)​ក្នុង​គោលដៅ​ឆ្ពោះទៅ​ការ​ន់​ផ្សារលើ​ដូច​សព្វដង​ប៉ុន្តែរ​សំណាងអាក្រក់​រូបគាត់​ជិះ​ម៉ូតូ​ចេញពីរ​ផ្ទះ​ទើបតែ​បាន​ចំង្ងាយ​ប្រមាណ​៥០​ម៉ែត្រ​ប៉ុ​ណ្ណុះ​ក៍​ស្រាប់​តែមាន​ជន​មិន​ស្គាល់មុខ​ចំនូ​ន​២​នាក់​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ព​ណ៏​ខ្មៅ​មួយគ្រឿង​គ្មាន​ស្លាក​លេខ​ជិះ​ឌុប​គ្នា​បើក​មក​បំ​បុក​ម៉ូតូ​របស់​ទាំង​កំរោល​តែម្តង​បណ្តាល​ឲ្យ​ម៉ូតូ​របស់គាត់​ដូ​លហើយ​ជន​មិន​ស្គាល់មុខ​នោះ​ដណ្តើមយក​ថង់​ខ្មៅ​ដាក់​លុយ​របស់គាត់​យក​ទៅ​បាត់​ក្នុងពេលនោះ​ទៅ​។​ស្ត្រី​រងគ្រោះ​ភ្លាមៗ​បាន​ស្រែក​ឆោឡោឡើង​ឲ្យ​អ្នកជិតខាង​ជូ​យ​ដែរ​ប៉ុន្តែរ​ជូ​យ​មិនទាន់​គឺ​បានត្រឹមតែ​ឈរ​ស្រែ​ទ្រហោយំ​សម្តែង​ពីរ​ភាព​សោកស្តាយ​ដោយ​ក្តី​អស់សង្ឃឹម​តែ​ប៉ុ​ណ្ណុះ​។​unnamed
.​តែ​ទោះបីជា​យ៉ាងណា​ក៍ដោយ​ជុំវិញ​បញ្ហារ​នេះ​សមត្ថកិច្ច​ប៉ូលីស​បានធ្វើការ​អះ​អា​ថា​កំពុងធ្វើការ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​ដើម្បី​រកមុខ​សញ្ញា​ជនល្មើស​យកមក​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​ហើយ​ជុំវិញ​អត្តសញ្ញាណ​ក្រុម​ជនល្មើស​អាច​និង​មាន​ពន្លឺ​ខ្លះៗ​ហើយ​។​.​គួរ​បញ្ជាក់ថា​ជុំវិញ​ករណី​ប្លន់​អ្នកលក់​មាស​ដូរ​លុយ​នេះ​សំរាប់​ខេត្ត​ព្រះសីហនុ​នេះ​មិនមែន​ទើបតែ​កើត​ឡើងជា​លើកទីមួយ​នោះទេ​គឺ​កើតឡើង​ច្រើនលើក​មកហើយ​និង​តែងតែបាន​សម្រេច​រហូត​ប៉ុន្តែរ​ក្រុម​ជនល្មើស​ដូចជា​មិនដែល​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លូន​បាន​ម្តងណា​នោះទេ​គឺ​ជនល្មើស​ចេះតែមាន​ឧកាស​រត់គេច​ខ្លូន​បាន​ដោយ​សុវត្ថិភាព​ជាដ​រា​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​សម្តែង​ការ​ព្រូ​យ​បារ​ម្ម​គ្រប់ពេលវេលា​៕​កោះពស់​(​រូបភាព​ជនរងគ្រោះ​)IMG-20141215-WA0002_resized