យោងតាមការសិក្សាមួយចេញផ្សាយកាលពីថ្ងៃ ទី១៣ ធ្នូ ដោយ BBC ថា អំពើហិង្សារបស់ពួកជីហាដ សម្លាប់មនុស្សដល់ជាង៥ពាន់នាក់ក្នុងខែវិច្ឆិកា ។ធ្វើឡើង ដោយទូរទស្សន៍អង់គ្លេសនេះ រួមជាមួយមជ្ឈមណ្ឌលអន្តរជាតិសិក្សាលើលទ្ធិរ៉ាឌីកាល់និយម ICSR ការសិក្សានេះផ្អែកលើ
ព័ត៌មានទាំងឡាយផ្តល់ឱ្យដោយបណ្តាអ្នកកាសែត របស់ BBC បណ្តាសារព័ត៌មានក្នុងស្រុក និង Blogs ពិសេសទាំងឡាយ រួមជាមួយតួលេខផ្តល់ឱ្យដោយបណ្តាអង្គការក្រៅរដ្ឋាភិបាល និងអង្គការផ្សេងៗទៀត ។
ការសិក្សានេះផ្តោតលើអំពើហិង្សា របស់ពួកជីហាដ ត្រឹមតែក្នុងមួយខែវិច្ឆិកានេះ ។ ការសិក្សាបង្ហាញថា រយៈពេលតែ៣០ថ្ងៃ មនុស្សដល់ទៅ៥.០៤២នាក់ ត្រូវសម្លាប់ក្នុងប្រទេសចំនួន១៤ តាមរយៈការវាយប្រហារចំនួន៦៦៤លើក ដោយបណ្តាក្រុមដែលអះអាងថាជាពួកជីហាដអ៊ិស្លាម ។
ប្រទេស៤ ក្នុងចំណោមប្រទេសទាំងនោះ មានមនុស្សស្លាប់ច្រើនជាងគេដល់ទៅ៨០% ។ ប្រទេសអុីរ៉ាក់មានមនុស្សស្លាប់ច្រើនជាងគេដល់ទៅ១.៧៧០នាក់ ក្នុងការវាយប្រហារ២៣៣លើក ។ បន្ទាប់មកគឺប្រទេសនីហ្សេរីយ៉ា ដែលមានមនុស្សស្លាប់៧៨៦នាក់, អាហ្វហ្គានីស្ថាន៧៨២នាក់ និងស៊ីរី៦៩៣នាក់។
ក្នុងចំណោមអ្នកស្លាប់៤១% ជាជនស៊ីវិល ។ ក្រុមជីហាដនៃអង្គការរដ្ឋអ៊ិស្លាម សម្លាប់មនុស្សច្រើនជាងគេ បន្ទាប់មកគឺក្រុមបូកូហារ៉ាម និងពួកតាលីបង់