អគ្គិភ័យ បានលេបត្របាក់ កន្លែងចតរថយន្ត នៅជាន់ក្រោមដី នៃអគារកប់ពពកកម្ពស់ ៥០ជាន់ ស្ថិតក្នុងទីក្រុងដាឡាស់ សហរដ្ឋអាម៉េរិក នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែធ្នូ ឆ្នាំ២០១៤ បានបណ្តាលឲ្យមនុស្ស ៣នាក់ស្លាប់ រាប់ សិបនាក់របួស ហើយមនុស្សរាប់ពាន់នាក់ផ្សេងទៀត ត្រូវក្រុម
សង្គ្រោះ ជម្លៀសចេញយ៉ាងប្រផាត់ប្រភីង ពីអគារ ពាណិជ្ជកម្ម កណ្តាលក្រុងមួយនេះ ។
ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយបន្តទៀតថា អគ្គិភ័យបានឆាបឆេះឡើង កត្តាសង្ស័យពីរ គឺទុសេខ្សែភ្លើង ឬបណ្តាលមកពីរថយន្តដែលឆាបឆេះ បណ្តាលមកពីបញ្ហាបច្ចេកទេស។ សរុប មនុស្សនៅក្នុងអគារ ៥០ជាន់នោះ មានចំនួនជាង ២.៨០០នាក់ ត្រូវបានគេជម្លៀសតាមជណ្តើរសុវត្ថិភាព ដើម្បីការ ពារគ្រោះថ្នាក់ដែលកើត ឡើងកាន់តែធ្ងន់ធ្ងរនោះ។
គួរបញ្ជាក់ថា ពេលទៅដល់កន្លែងកើតហេតុ ក្រុមសង្គ្រោះបានរកឃើញកម្មករបម្រើការងារ ក្នុងជាន់ផ្ទាល់ដីអគារ ចំនួន ៣រូបស្លាប់ ហើយកម្មករទាំងនោះត្រូវបានគេស្គាល់ថា ជាអ្នកធ្វើ ការក្រៅម៉ោង។
ដោយឡែកមនុស្ស ៣នាក់ផ្សេងទៀត ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់។ ការឆេះអគារ ដែលមានអាយុកាល ៣២ឆ្នាំនេះ ក៏បាន បណ្តាលឲ្យ ផ្លូវជាច្រើនក្នុងតំបន់ត្រូវផ្អាកចរាចរណ៍ផងដែរ ៕