លោក ស៊ី ទទូច​ឱ្យ​ជប៉ុន ទទួលខុសត្រូវ វិនាសកម្ម នៅ​ណាន​ជី​ង​

0

​ប្រធានាធិបតី​ចិន លោក ស៊ី ជីន​ពីង នៅ​ថ្លែង​ការអំពាវនាវ​យ៉ាង​ទ​ទួ​ច​ឱ្យ​មេដឹកនាំ​ជប៉ុន ទទួលខុស ត្រូវ ចំពោះ​វិនាសកម្ម​ដែល​បង្កឡើង​ដោយ​ជន​ជប៉ុន នៅក្នុង​ទីក្រុង​ណាន​ជី​ង នា​ឆ្នាំ​១៩៣៧ ជាមួយនឹង​ការ គូសបញ្ជាក់ថា ការទទួលស្គាល់​ណាមួយ​នូវ​សច្ចធម៌​ប្រវត្តិសាស្ត្រ​រវាង​ប្រទេស​ទាំងពីរ

នា​អតីតកាល គឺមាន សារៈប្រយោជន៍​ក្រៃណា ក្នុងការ​ធ្វើឱ្យ​ប្រសើរ​នូវ​ទំនាក់ទំនង​នឹង​គ្នា​។​
​ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ិន​ហួ រាយការណ៍​នៅ​ថ្ងៃ​សៅរ៍​ម្សិលមិញ​ថា លោក ស៊ី បាន​ថ្លែង​នៅក្នុង​ពិធី​រឭក​ខួប​លើក ទី​៧៧​នៃ​វិនាសកម្ម​ទីក្រុង​ណាន​ជី​ង​បង្កឡើង​ដោយ​យោធា​ចក្រភព​ជប៉ុន​ថា “​ការ​បំភ្លេច​សច្ចធម៌​ប្រវត្តិសាស្ត្រ មានន័យថា​ក្បត់ជាតិ​។download (11)

ការបដិសេធ​មិន​ទទួលខុសត្រូវ​លើ​អំពើ​ឧក្រិដ្ឋកម្ម មានន័យថា ចង់ឱ្យ​វា​ជាន់​ដាន ឡើងវិញ​ហើយ​”​។​​សៀវភៅ​ប្រវត្តិសាស្ត្រ​ជប៉ុន​ប៉ាន់ប្រមាណ​ថា ចំនួន​អ្នកស្លាប់​សរុប​នៅ​ណាន​ជី​ង នាពេល​មាន​ប្រហាក់ប្រហែល តែ​ចន្លោះ​ពី​១០​ម៉ឺន​ទៅ​២០​ម៉ឺន​នាក់​តែប៉ុណ្ណោះ​។​
​ប្រតិកម្ម​ទៅនឹង​ភស្តុតាង​របស់​ជប៉ុន​នោះ លោក ស៊ី បាន​ថ្លែងថា មន្ត្រី​ចិន​ប៉ាន់​ស្មានថា មាន​ជាង​៣០​ម៉ឺន​នាក់ ដោយពេល​សង្គ្រាម​៦​សប្តាហ៍​។​download (10)
​លោក បន្ថែមថា “​ប្រវត្តិសាស្ត្រ​នឹងមិន​គាំទ្រ​ជាមួយ​អ្នក​ទាំងឡាយណា​ដែល​បំភ្លៃ​ការពិត ចំពោះ​សោកនាដកម្ម ណាន​ជី​ង ជាដាច់ខាត​។ វិញ្ញាណក្ខន្ធ​ជនស្លូតត្រង់​៣០​ម៉ឺន​នាក់ នឹងមិន​ឯកភាព ហើយ​ពលរដ្ឋ​ចិន​ជាង ១​ពាន់​៣​រយ​លាន​នាក់​ដែល​កំពុង​រស់នៅ ក៏​មិន​ឯកភាព​ដូចគ្នា​ផងដែរ​”​។​
“​ប្រវត្តិសាស្ត្រ​” លោក​បន្ថែមថា “​ប្រាប់​យើង​អំពី​អ្វី ដែល​យើង​ត្រូវការពារ​សន្តិភាព​”​។​download (9)
​គួរបញ្ជាក់​ផងដែ​ថា លោក អា​បេ នាយករដ្ឋមន្ត្រី​ជប៉ុន បាន​ខឹង​ត្រ​ឡោ​ច​តោតតូង​ដាក់​ចិន កាលពី​ចុងខែ​ធ្នូ​ឆ្នាំមុន ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក ទៅកាន់​ទី​សា​ក្កា​រៈ Yasukuni នាទី​ក្រុង​តូ​ក្យូ​៕download (12)