អាម៉េរិក ចំណាយ ៥៨៥​ពាន់​លាន​ដុល្លារ លើ​វិស័យ​ការពារជាតិ ២០១៥

0

​ព្រឹទ្ធសភា​អាម៉េរិក​នៅ​ថ្ងៃ​សុក្រ ទី​១៣ ខែធ្នូ បានសម្រេច ចេញ​នូវ​ថវិកាជាតិ ៥៨៥ ពាន់​លាន​ដុល្លារ សម្រាប់​ផ្គត់ផ្គង់​វិស័យ​ការពារជាតិ ដែល​មន្ទីរ​ប៉ង់​តា​ហ្គោ​ន ជា​អ្នក ប្រើប្រាស់​សម្រាប់ នយោបាយ និង សកម្មភាព​នានា​នៅ​ឆ្នាំ ២០១៥ ខាងមុខ ។ នេះ​ជាការ បន្ថែម ចំណាយ​មួយ ដើម្បី​គាំទ្រ​

ដល់​នយោបាយ លោក អូ​បា​ម៉ា ក្នុងការ​តាម​កម្ចាត់​ក្រុម ឧទ្ទាម​រដ្ឋ​ឥស្លាម ISIS ដែល​កំពុង​បង្ក​ការ គម្រាមកំហែង​យ៉ាងខ្លាំង ដល់​សន្តិសុខ សកលលោក ។​download (15)
​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ិន​ហួ ចេញផ្សាយ​បន្តទៀតថា ថវិកា​ខាងលើនេះ បានមកពី​ការ សម្រេច​ដោយ សម្លេងគាំទ្រ ៨៩ លើ ១១ ក្នុង​ព្រឹទ្ធសភា ហើយ​វា​នៅ​រង់ចាំ តែ​ការសម្រេច​ចុង ក្រោយពី​លោក​ប្រ​ធានា​ធីប​តី បា​រ៉ា​ក់ អូ​បា​ម៉ា ប៉ុណ្ណោះ ដើម្បី​សម្រេច​ចេញ ទុក​ប្រើប្រាស់​ឲ្យ សមស្រប​ទៅតាម​ច្បាប់ ។download (13)

ចំពោះ​ថវិកា ៥៨៥ ពាន់​លាន​ដុល្លារ​នេះ គឺ ៥២១,៣ ពាន់​លាន នឹងត្រូវ​ប្រើប្រាស់​នៅក្នុង ប្រតិបត្តិការ​នានា ដោយ​មន្ទីរ​ប៉ង់​តា​ហ្គោ​ន និង ៦៣,៧ ពាន់​លាន ដុល្លារ​សម្រាប់ ប្រតិបត្តិការ​យោធា​អាម៉េរិក នៅ​ប្រទេស អា​ហ្វ​ហ្គា​នី​ស្ថាន និង អ៊ីរ៉ាក់ ។​download (14)
​ដោយឡែក​ថវិកា ៥​ពាន់​លាន​ដុល្លារ​ទៀត នឹងត្រូវ​ប្រើប្រាស់​សម្រាប់ ប្រយុទ្ធប្រឆាំង និង ក្រុម​ឧទ្ទាម​រដ្ឋ​ឥស្លាម ISIS ៕download (16)