ក្រុមអ្នកតាមដានសង្គ្រាម និង ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា ទាហានរដ្ឋាភិបាលស៊ីរីបានគ្រប់គ្រង តំបន់ភាគខាងជើងទីក្រុងអាឡែប៊ូកាល ពីថ្ងៃអាទិត្យ ក្រោយពីមានការបាញ់ ប្រហារគ្នាទៅវិញទៅមកជាមួយក្រុម ឧទ្ទាមស្ថិតនៅលើតំបន់យុទ្ធសាស្ដ្រនេះ។
តំបន់ខាងលើនេះជាទីតាំងកំពុងស្ថិត ក្រោមការគ្រប់គ្រងរបស់ក្រុមឧទ្ទាម ហើយជាសមរភូមិទី២ដែលកំពុងស្ថិត ក្រោមការប្រយុទ្ធយ៉ាងខ្លាំងក្លារវាងកង កម្លាំងរដ្ឋាភិបាលស៊ីរី នឹងក្រុមឧទ្ទាម ដែលក្នុងនោះមានក្រុមអាល់កៃដាសាខា នៅស៊ីរី ក្រុមអ៊ិស្លាមជ្រុលនិយម និង ក្រុមសកម្មប្រយុទ្ធដែលទទួលបានការ គាំទ្រពីលោកខាងលិចផងដែរ ។
ប្រតិភូពិសេសអង្គការសហប្រជា ជាតិប្រចាំនៅស៊ីរី លោក Staffan de Mistura បានកំពុងស្វែងរកកិច្ចព្រម ព្រៀងឈប់បាញ់នៅទីក្រុងអាឡែប៊ូដើម្បី ផ្ដល់ឱកាសជួយជនរងគ្រោះដែលត្រូវ ការជំនួយមនុស្សធម៌ជាខ្លាំង ហើយដែល ស្ថិតនៅតំបន់បែងចែងភាគខាងជើង ទីក្រុងនោះ ។
ក្រុមឧទ្ទាមបានគ្រប់គ្រងបណ្ដាស្រុក មួយចំនួនប៉ុន្ដែទទួលរងការវាយប្រហារ ពីកងម្លាំងយោធារដ្ឋាភិបាល ដោយក្នុង នោះមានការទម្លាក់គ្រាប់ ការប្រើកាំ- ភ្លើងត្បាល់វាយប្រហារធ្វើឱ្យក្រុមឧទ្ទាម មិនអាចស៊ូទ្រាំបាននោះឡើយ ។
ក្រុមសង្កេតការសិទ្ធិមនុស្សស៊ីរីមាន មូលដ្ឋាននៅអង់គ្លេសបានបញ្ជាក់ថា កម្លាំងគាំទ្ររដ្ឋាភិបាលស៊ីរីបានចូលគ្រប់ គ្រងតំបន់ភាគខាងកើត al Malah ខាងក្រៅទីក្រុងអាឡែប៊ូ ហើយនាពេល បច្ចុប្បន្ននេះកំពុងធ្វើសកម្មភាពឆ្ពោះ ទៅរកការរំដោះតំបន់ភាគខាងលិច ដើម្បីផ្ដាច់បង់ផ្លូវផ្គត់ផ្គង់ដ៏សំខាន់របស់ ក្រុមឧទ្ទាម ។
ប្រភពនេះបន្ដថា ក្រុមសកម្មប្រយុទ្ធ អ៊ិស្លាមជ្រុលនិយម៣៤នាក់ ដោយក្នុង នោះរួមមានទាំងក្រុង រណសិរ្សណូស្រា អាល់កៃដាផងដែរត្រូវបាត់បង់ជីវិត អំឡុងពេលបាញ់ប្រហារនេះ 9