លទ្ធផលជាបណ្ដោះអាសន្នក្នុងការ បោះឆ្នោតសភាជប៉ុនកាលពីថ្ងៃទី១៤ធ្នូ បង្ហាញឱ្យឃើញថា សម្ពន្ធមិត្ដរបស់ នាយករដ្ឋមន្ដ្រីជប៉ុនស៊ីនហ្សូអាបេទទួល បានជ័យជម្នះក្នុងការបោះឆ្នោតសភា មុនកំណត់ដែលប្រព្រឹត្ដឡើងកាលពីចុងសប្ដាហ៍កន្លងមក ។ ប៉ុន្ដែចំនួនពលរដ្ឋ ចូលរួមបោះឆ្នោតបាន
ថយចុះជាប្រវត្ដិសាស្ដ្រ ។គណបក្សកាន់អំណាចរបស់នាយក រដ្ឋមន្ដ្រីស៊ីន ហ្សូអាបេ ទទួលបានសំឡេង គាំទ្ររហូតដល់២ភាគ៣ស្មើនឹង៣១៧ អាសនៈ ក្នុងចំណោម៤៧៥អាសនៈ ក្នុង រដ្ឋសភា ។ ជាមួយនឹងជ័យជម្នះខាងលើ លោកស៊ីន ហ្សូអាបេ មានពេលវេលា គ្រប់គ្រាន់សម្រាប់អនុវត្ដគោនយោ បាយសេដ្ឋកិច្ច ដែលមានឈ្មោះថា Abe-nomice ។
ជ័យជម្នះមិនត្រឹមតែជួយ រក្សាតំណែងលោកអាបេបន្ដដឹកនាំរយៈ ពេល៤ឆ្នាំខាងមុខទៀតនោះឡើយ ថែម ទាំងជួយពង្រឹងសិទ្ធិអំណាចរបស់លោកក្នុង ការដឹកនាំប្រកបដោយប្រសិទ្ធភាពបង្កើន ទំនុកចិត្ដនៅក្នុងសភា ។
ឆ្លើយតបនឹងបទសម្ភាសន៍ជាមួយ បណ្ដាញទូរទស្សន៍លោកស៊ីន ហ្សូអាបេ បញ្ជាក់ថា “ខ្ញុំជឿជាក់ថា ប្រជាជន ជប៉ុនទាំងមូលបានគាំទ្រលោករយៈពេល២ឆ្នាំកន្លងមកក្នុងការអនុវត្ដគោល នយោបាយសេដ្ឋកិច្ចAbenomice ហើយ ពេលនេះប្រជារាស្ដ្រជប៉ុននៅតែបន្ដគាំ ទ្រតាមរយៈការបោះឆ្នោតនាពេលនេះ”។
ក្នុងពេលជាមួយគ្នានោះដែរម្ចាស់ ឆ្នោតមួយចំនួនមិនជឿជាក់ថា គោល នយោបាយ Abenomice របស់លោក អាបេអាចនឹងបញ្ចប់វិបត្ដិសេដ្ឋកិច្ចដោយ ជំរុញឱ្យមានកំណើនសេដ្ឋកិច្ចខ្ពស់នោះ ទេ ហើយប្រជាជនក៏ជឿជាក់លើគណ បក្សប្រឆាំងដែលអាចធ្វើបានល្អជាងនេះផងដែរទាំងនោះហើយបានធ្វើឱ្យពលរដ្ឋជប៉ុនភាគច្រើនមិនទៅបោះឆ្នោត ។
ប្រព័ន្ធផ្សព្វផ្សាយនានារបស់ជប៉ុនបាន ផ្សព្វផ្សាយថា មានពលរដ្ឋតែ៥២,៤ ភាគរយប៉ុណ្ណោះដែលបានទៅចូលរួម បោះឆ្នោតគឺតិចជាងកាលពីឆ្នាំ២០១២ ដែលលោកស៊ីន ហ្សូអាបេ ជាប់ឆ្នោត មានពលរដ្ឋដល់ទៅ៥៩,២ភាគរយចូល រួមបោះឆ្នោត ។
ក្រុមអ្នកឯកទេសវីភាគនយោបាយ បានបញ្ជាក់ថា ជាមួយនឹងលទ្ធផលទាំង នេះនឹងជះឥទ្ធិពលផ្ទាល់ដល់ទីផ្សារមូល បត្រក៏ដូចជាតម្លៃប្រាក់យ៉េន។ ក្នុងពេល ជាមួយគ្នានោះលោកអាបេក៏ទទួលរង ការមានមន្ទិលសង្ស័យពីមហាជនអំពី លទ្ធភាពបាញ់ព្រួញមួយគ្រាប់ចំគោល ដៅ៣អំពីការកែទម្រង់សេដ្ឋកិច្ចរបស់ លោកក្នុងនោះមានការធ្វើឱ្យតម្លៃប្រាក់ ជប៉ុនកើនឡើង បង្កើនការចំណាយសម្រាប់ រដ្ឋាភិបាលនិងពង្រឹងសេដ្ឋកិច្ចជាតិ ។
លោកក៏មានគម្រោងកែទម្រង់ប្រព័ន្ធ សេដ្ឋកិច្ចដោយលុបចោលច្បាប់នៅក្នុង ទីផ្សារពលកម្មក៏ដូចជាកែទង្រង់វិស័យ ឧស្សាហកម្មដែលទទួលបានការការពារ ពីរដ្ឋាភិបាល9