ស្រុត​រោងចក្រ​អគ្គិសនី​ធំ​បំផុត​នៅ អេ​ខ្វ័​រ​ឌឺ​ស្លាប់​១៣​នាក់​

0

​តំបន់​ធ្វើ​គម្រោង​វា​រី​អគ្គិសនី​ធំ​បំផុត នៅ​អេ​ខ្វ័​រ​ឌឺ​ស្រាប់តែ​បាក់ស្រុត​បណ្ដាល ឱ្យ​មនុស្ស​១៣​នាក់​ស្លាប់ និង​រាប់សិប នាក់​រងរបួស​ពេល​កំពុងធ្វើការ ។​​សារព័ត៌មាន​AFP បាន​ដកស្រង់​សម្ដី ឯកអគ្គរដ្ឋទូត​ចិន​នៅ​ទីក្រុង​គីន​តូ​បញ្ជាក់ ថា កម្មករ​អេ​ខ្វ័​រ​ឌឺ​១០​នាក់ និង​ជនជាតិ ចិន​៣​នាក់​បាត់​បង់ជីវិត​នៅក្នុង​

គ្រោះ ថ្នាក់​កាលពី​ថ្ងៃទី​១០ ខែធ្នូ ពេល​កំពុង​ធ្វើ ការ​នៅ​ការដ្ឋាន​សាងសង់​រោងចក្រ​វា​រី អគ្គិសនី Coca Codo Sinclair ជា របស់​ក្រុមហ៊ុន​ចិន ។ គម្រោង​អគ្គិសនី នោះ​ត្រូវ​ចំណាយ​ប្រាក់​រហូតដល់​២​ពាន់ លាន​ដុល្លារ ។download (22)
​ក្នុងចំណោម​ជនរងគ្រោះ មាន​មនុស្ស ២​នាក់​ស្ថិតក្នុង​សភាព​គ្រោះថ្នាក់ សង្គ្រោះបន្ទាន់ ។ ក្រុមហ៊ុន​វា​រី​អគ្គិសនី Sinohydro របស់​ចិន ក៏បាន​បញ្ជូន ក្រុម​អ្នកឯកទេស ក៏ដូចជា​សម្ភារ​ជួយ សង្គ្រោះ​ទៅ​ស្រាវជ្រាវ និង​ជួយ​ជាបន្ទាន់ ដល់​កម្មករ​ដែលជា​ប់​គាំង​នៅ​ទីនោះ ។

នៅពេលនេះ​គេ​មិនទាន់​សន្និដ្ឋានបាន​ពី មូលហេតុ​បណ្ដាលឱ្យមាន​គ្រោះថ្នាក់ ខាងលើ​កើតឡើង​នៅឡើយ 9