នាយករដ្ឋមន្ដ្រី​ហៃ​ទី​លាលែង​ពី តំណែង​

0

​កាលពី​ថ្ងៃទី​១៤ ខែធ្នូ នាយករដ្ឋមន្ដ្រី ហៃ​ទី លោក Laurent Lamothe បាន ប្រកាស​លាលែង​ពី​តំណែង​ក្នុងពេល ដែល​ហៃ​ទី​កំពុង​ប្រឈម​នឹង​វិបត្ដិ បណ្ដាលឱ្យមាន​បាតុកម្ម​ប្រឆាំង​រដ្ឋា​ភិ បាល​ជាច្រើន​កើតឡើង ។​​សារព័ត៌មាន​AFP បាន​ដកស្រង់​សម្ដី នាយករដ្ឋមន្ដ្រី Laurent Lamothe ប្រកាស​

តាម​កញ្ចក់​ទូរទស្សន៍​ថា “​ខ្ញុំ ចាក​ចេញពី​តំណែង​នាយករដ្ឋមន្ដ្រី ដោយមាន​អារម្មណ៍​ថា ខ្ញុំ​បាន​បំពេញ ភារកិច្ច​រួចរាល់ មិន​បោះបង់ចោល​ពាក់ កណ្ដាល​នោះឡើយ​” ។​download (23)
​ការដែល​លោក​លាលែង​ពី​តំណែង ក្រោយពេល​គណៈកម្មាធិកា​រ​ប្រឹក្សា និង ក្រុម​ជិតស្និទ្ធ​ជាមួយ​លោក​បានសម្រេច សុំឱ្យ​លោក​លាលែង​ពី​តំណែង​ដើម្បី បញ្ចប់វិបត្ដិ​កើតឡើង​នៅក្នុង​ប្រទេស​។​

ប្រធានាធិបតី Michel Martelly ធ្លាប់បាន​ប្រកាសថា នាយករដ្ឋមន្ដ្រី Laurent Lamothe បាន​ត្រៀមលក្ខណៈ ចាក​ចេញពី​តំណែង​ជា​យូរណាស់​មក ហើយ​ក្នុង​ការបញ្ចប់​វិបត្ដិនយោបាយ​។​
​បុរស​ម្នាក់​ដែល​រង​ការបាញ់សម្លាប់ ពេល​ចូលរួម​ធ្វើបាតុកម្ម​កាលពី​ថ្ងៃទី ១៣ ខែធ្នូ ទាមទារ​ប្រធានាធិបតី និង នាយករដ្ឋមន្ដ្រី​លាលែង​ពី​តំណែង ។ បុរស​រូបនោះ​ត្រូវ​ប៉ូលិស​បាញ់សម្លាប់ ពេល​ព្យាយាម​ផ្លោះ​របង​ប៉ូលិស​ចូលទៅ កាន់​វិមាន​ប្រធានាធិបតី ។​
​ហៃ​ទី​ជា​ប្រទេស​ក្រីក្រ និង​ប្រឈម​នឹង វិបត្ដិនយោបាយ​យ៉ាងខ្លាំង ក្រោម​ការ ដឹកនាំ​របស់​នាយករ​ដ្ឋ​មន្ដ្រី Laurent Lamothe ។ ប្រទេស​នេះ​រង​ការរញ្ជួយ​ដី ជាច្រើន​ឆ្នាំ​កន្លងមកហើយ ប៉ុន្ដែ​នៅ មាន​ពលរដ្ឋ​ជាច្រើន​មិនទាន់មាន​កន្លែង ស្នាក់នៅ​ត្រឹមត្រូវ​នៅឡើយ ដោយ​ស្នាក់ នៅក្នុង​ជំរំ​តង់​ដដែល 9