ចុងក្រោយបង្អស់ ស្ថិតនៅតំបន់ សេដ្ឋកិច្ច Causeway Bay ។
ប៉ូលិសហុងកុងបានប្រកាសឱ្យដឹង ថា សកម្មភាពបោសសម្អាតក្រុមបាតុករ នៅទីតាំងខាងលើចាប់ផ្ដើមនៅវេលា ម៉ោង៩និង៣០នាទី ថ្ងៃទី១៥ ខែធ្នូ ។
ប៉ូលិសរាប់រយនាក់បានដាក់ពង្រាយ ក៏ ដូចជាទៅរុះរើជំរំបាតុករនៅទីនោះដើម្បី បើកផ្លូវឱ្យមធ្យោបាយធ្វើដំណើរនានា អាចចរាចរណ៍បានក្រោយរយៈពេលជា ច្រើនសបា្ដហ៍ជាប់គាំងដោយបាតុកម្ម ។
ប៉ូលិសបានអំពាវនាវដល់បាតុករស្ម័គ្រ ចិត្ដរៀបចំសម្ភារៈរបស់ខ្លួនហើយចាក ចេញពីនេះដើម្បីបញ្ចៀសការប្រឈម មុខដាក់គ្នា ។ ប៉ូលិសចាំបាច់ត្រូវតែ បោសសម្អាត ហើយបើបាតុករនៅតែ រឹងរូសនោះ អាចនឹងត្រូវចាប់ខ្លួន ។
កាលពីសបា្ដហ៍មុន ប៉ូលិសប្រមាណ ៧ពាន់នាក់ក៏បានទៅបោសសម្អាតទីតាំង ក្រុមបាតុករឈរជើងពីរកន្លែងផ្សេងគ្នា នៅតំបន់ម៉ុងកុក និងអែតមីរ៉ាល់ធី ដោយបានចាប់ខ្លួនបាតុករជាច្រើននាក់ ដែលនៅតែតវ៉ាជាមួយកម្លាំងប៉ូលិស មិនព្រមរើចេញ ។
សកម្មភាពខាងលើ របស់កម្លាំងប៉ូលិសគឺអនុវត្ដទៅតាម សាលដីការបស់តុលាការដែលត្រូវឱ្យ បោសសម្អាតក្រុមបាតុកររៀបចំ សណ្ដាប់ធ្នាប់ក្នុងក្រុងឡើងវិញ 9