សារព័ត៌មាន AFP បានដកស្រង់ សម្ដីមន្ដ្រីក្នុងប្រទេសសាធារណរដ្ឋកុង ហ្គោបានឱ្យដឹងថា យ៉ាងហោចណាស់ក៏ មានមនុស្ស១២៩នាក់បាត់បង់ជីវិតនៅ ក្នុងហេតុការណ៍លិចនាវាបណ្ដាលមកពី ខ្យល់ខ្លាំងស្ថិតនៅដងទន្លេTanganyika។
លោក Laurent Kahozi Sumba រដ្ឋមន្ដ្រីក្រសួងចរាចរណ៍ដឹកជញ្ជូនបាន ឱ្យដឹងថា ក្រុមជួយសង្គ្រោះបានរកឃើញ សាកសពអ្នកដំណើរ១២៩នាក់ស្លាប់ ដោយលង់ទឹក ក្នុងគ្រោះថ្នាក់លិចនាវា តាំងពីថ្ងៃទី១១ ខែធ្នូ ។ នៅពេលនោះ មន្ដ្រីខេត្ដខាងលើប្រកាសថា មានអ្នក ស្លាប់តែ២៦នាក់ប៉ុណ្ណោះ ប៉ុន្ដែមកដល់ ថ្ងៃទី១៥ ខែធ្នូ ក្រុមជួយសង្គ្រោះក៏បាន រកឃើញមានអ្នកស្លាប់កើនឡើងរហូត ដល់១២៩នាក់ ។ អ្នកស្លាប់ភាគច្រើន ជាស្ដ្រី និងកុមារ ។
រដ្ឋមន្ដ្រីក្រសួងចរាចរណ៍ ដឹកជញ្ជូន កុងហ្គោបានបញ្ជាក់ទៀតថា អ្នកដំណើរ ២៣២នាក់នៅរស់រានមានជីវិត ក្រោយ គ្រោះថ្នាក់នោះភាគច្រើនជាបុរស ។ ចំណែកស្ដ្រី និងកុមារមិនមានកម្លាំង ស៊ូទ្រាំនៅក្នុងទឹកនោះឡើយ ។ បុរសៗ ដែលគេចផុតពីក្ដីស្លាប់រង់ចាំរហូតដល់ ៤៨ម៉ោង រសាត់អណ្ដែតនៅលើផ្ទៃទន្លេ ទើបក្រុមជួយសង្គ្រោះមកដល់ ។
រដ្ឋមន្ដ្រីក្រសួងចរាចរណ៍បន្ដទៀតថា សកម្មភាពជួយសង្គ្រោះស្វែងរកអ្នកបាត់ ខ្លួននៅតែបន្ដទៅទៀត ។ ហេតុការណ៍ គ្រោះថ្នាក់ខាងលើនៅយប់ថ្ងៃទី១២ ខែ ធ្នូ ស្ថិតនៅខេត្ដកាតាន់ហ្គា ។ មូលហេតុជា ដំបូងបណ្ដាលឱ្យនាវាដឹកអ្នកដំណើរ ឈ្មោះ M/V Mutambala ក្រឡាប់លិច ដោយសារតែខ្យល់ខ្លាំង និងដឹកអ្នក ដំណើរលើសចំណុះ 9