ប៉ូលិសទួរគីបានបិទប្រព័ន្ធផ្សព្វផ្សាយ នានារបស់ក្រុមប្រឆាំងទៅនឹងប្រធានា ធិបតី Tayyip Erdogan និងចាប់ខ្លួន មនុស្ស២៤នាក់ ដែលរារាំងសកម្មភាព របស់ប៉ូលិស ។ក្នុងចំណោមមនុស្ស២៤នាក់ដែលរង ការចាប់ខ្លួនមានអ្នកសារព័ត៌មានមកពី បណ្ដាញព័ត៌មានយ៉ាម៉ាន និងបណ្ដាញ
ទូរទស្សន៍សាម៉ាយ៉លូ កាលពីថ្ងៃអាទិត្យ ទី១៤ ខែធ្នូ ។ ប្រព័ន្ធផ្សព្វផ្សាយពីរខាង លើបានគាំទ្រដល់សកម្មជនក្រុមប្រឆាំង រដ្ឋាភិបាលដែលធ្វើសកម្មភាពនៅ អាមេរិក ។
សារព័ត៌មានរ៉យទ័របានផ្សព្វផ្សាយ អ្នកដែលត្រូវចាប់ខ្លួនជាអ្នកសារព័ត៌ មាន និងអ្នកនិពន្ធ ព្រមទាំងអតីតមន្ដ្រី ប៉ូលិស២នាក់ទៀតផង ។ ក្រុមប្រឆាំង បាននាំគ្នាប្រមូលផ្ដុំនៅមុខទីស្នាក់ការ សារព័ត៌មានយ៉ាម៉ាន ដោយលើកបដា ធំៗដោយបញ្ជាក់ថា យើងខ្ញុំមិនខ្លាច នោះឡើយ យើងមិនបានធ្វើខុស អ្នក ដែលធ្វើខុស ទើបភ័យខ្លាច ។
សារព័ត៌មានយ៉ាម៉ានបានដកស្រង់ សម្ដីលោក ការ៉ាកា អ្នកយកព័ត៌មានដ៏ ល្បីល្បាញបញ្ជាក់ថា ពិតជាគួរឱ្យសោក ស្ដាយដោយនៅក្នុងសតវត្សរីទី២១ បែរ ជាមានសកម្មភាពបែបនេះកើតឡើង ចំពោះប្រព័ន្ធផ្សព្វផ្សាយសាធារណៈ ។
ក្រោយហេតុការណ៍ខាងលើកើត ឡើងសហគមន៍អាមេរិក និងអាមេរិក បានថ្កោលទោសយ៉ាងខ្លាំងដល់ប្រធានា ធិបតីTayyip Erdogan ។ សកម្មភាព ខាងលើបានបំផ្លាញតម្លៃសហគមន៍ ។ អាមេរិកក៏បានជំរុញឱ្យរដ្ឋាភិបាល ប្រទេសនេះត្រូវតែគោរពសិទ្ធិសេរីភាព សារព័ត៌មាន ។
កន្លងមក តុលាការទួរគីក៏បានហាម ប្រាមប្រព័ន្ធផ្សព្វផ្សាយទួរគីដែលផ្សាយ អត្ថបទពាក់ព័ន្ធនឹងការស៊ើបអង្កេតរឿង ពុករលួយរបស់រដ្ឋមន្ដ្រីសំខាន់ៗ៤រូប ក្នុងជួររដ្ឋាភិបាល ។ ភាពតានតឹងបាន កើតឡើងក្រោយពេលប្រធានាធិបតី Tayyip Erdogan ប្រកាសបើកយុទ្ធនា ការប្រឆាំងអំពើពុករលួយ ទាំងនោះ ហើយបានធ្វើឱ្យកិត្ដិយសប្រធានាធិបតី ធ្លាក់ចុះដោយសារតែការប្រព្រឹត្ដអំពើ ពុករលួយក្នុងជួររដ្ឋាភិបាលរបស់ លោក9