ក្រុម​ឧទ្ទាម​អ៊‌ិ​ស្លាម​ចាប់ជំរិត​ចំណាប់ ខ្មាំង​នៅ​អូស្ដ្រាលី​កក្រើក​ពិភពលោក​

0

​ទីក្រុង​ស៊ីដនី​ប្រទេស​អូស្ដ្រាលី​គឺជា ទីក្រុង​សេដ្ឋកិច្ច​ដ៏​ចម្បង​របស់​ប្រទេស នេះ​ត្រូវដាក់​ក្នុង​សភាព​មាន​អាសន្ន​ក្រោយ ពេល​ដែលមាន​ខ្មាន់កាំភ្លើង​មួយក្រុម ចាប់ជំរិត​ពលរដ្ឋ​នៅ​រោង​មហោស្រព Opera បង្ខំ​ឱ្យ​ប៉ូលិស​ជម្លៀស​ពលរដ្ឋ​ទៅ កាន់​តំបន់​មាន​សុវត្ថិភាព ។ ក្រោយ ហេតុការណ៍​

កើតឡើង​ភ្លាមៗ​ប៉ូលិស​ក៏ បាន​ទៅដល់​កន្លែងកើតហេតុ​ក្នុងពេល ដែល​ចំណាប់ខ្មាំង​ច្រើន​នាក់​ត្រូវ​ចាប់​ឃុំ ខ្លួន​នៅក្នុង​ហាង​កាហ្វេ​មួយ​ក្បែរ​នោះ​។download (33)
​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​របស់​អូស្ដ្រាលី បាន​ផ្សព្វផ្សាយ​ថា ពលរដ្ឋ​ដែល​ត្រូវ ខ្មាន់កាំភ្លើង​ចាប់​ជា​ចំណាប់ខ្មាំង​មាន​២០ -៣០​នាក់​ជា​បុគ្គលិក​និង​ភ្ញៀវ​ដែល​ចូល មក​បរិភោគ​អាហារ កាហ្វេ នៅ​ហាង Cafe Lindt Chocolat ។ នៅ​ទីនោះ​ក៏ មាន​វត្ដ​មាន​ទង់ជាតិ​ពណ៌​ខ្មៅ​មាន​អក្សរ អារ៉ាប់​ពណ៌​ស​មើលទៅ​ដូចជា​ទង់ជាតិ របស់​ក្រុម​អ៊‌ិ​ស្លាម​បង្កើត​រដ្ឋ IS ។​download (32)
​សាក្សី​នៅ​កន្លែងកើតហេតុ​បានឮ សំឡេង​ផ្ទុះ​យ៉ាងខ្លាំង​ដូចជា​ស្នូរ​កាំភ្លើង ហើយក៏​បាន​មើល​ចំណាប់ខ្មាំង​មួយចំនួន បក់ដៃ​នៅតាម​មាត់​បង្អួច​ដូចជា​ការ អំពាវនាវ​សុំឱ្យ​ជួយ ។
​សារព័ត៌មាន Sydney Morning Herald បាន​ផ្សព្វផ្សាយ​ថា មាន​ខ្មាន់ កាំភ្លើង​ម្នាក់​គ្រប់គ្រង​ហាង​កាហ្វេ​ខាង លើ​ប៉ុន្ដែ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​តំបន់​បាន ជឿជាក់ថា មាន​ខ្មាន់កាំភ្លើង​ជាច្រើន​នាក់ នៅ​ជាមួយ​។ ប៉ូលិស​និង​ក្រុម​សន្ដិសុខ ជាង​១.០០០​នាក់​បាន​ឡោមព័ទ្ធ​កន្លែង កើតហេតុ​និង​ទីតាំង​សំខាន់ៗ​ដូចជា​ធនាគារ​និង​អគារ​រដ្ឋសភា​នៅ​រដ្ឋ​ញូ​វសា​វ៉ែល​។​
​នា​រក​រដ្ឋមន្ដ្រី​អូស្ដ្រាលី​លោក​តូ​នី​អា​បុ​ត​បាន​សន្យា​ជួយ​ដល់​ប្រជាពលរដ្ឋ​ក៏ ដូចជា​ធានា​សុវត្ថិភាព ។ នៅ​ព្រឹក​ថ្ងៃទី ១៥​ធ្នូ គណៈកម្មាធិការ​សន្ដិសុខ​ជាតិ​បាន ជួបប្រជុំ​ជាបន្ទាន់​នៅ​ការិយាល័យ​នាយក រដ្ឋមន្ដ្រី​ដើម្បី​រក​វិធីសាស្ដ្រ​ទប់ទល់​នឹង ហេតុការណ៍​អាក្រក់​នៅពេលនេះ​និង​ពេល អនាគត ។​
​នេះ​ជា​ចន្លោះប្រហោង​របស់​ក្រុម សន្ដិសុខ​អូស្ដ្រាលី​ដែល​ទុក​ឱ្យមាន​ហេតុ ការណ៍​អាក្រក់​បែបនេះ​កើតឡើង​នៅ​ទី ក្រុង​ស៊ីដនី​បើទោះជា​ដឹងថា មាន​ពលរដ្ឋ អូស្ដ្រាលី​ជាច្រើន​នាក់​បាន​ចូលរួម​ជាមួយ ក្រុម​IS​ហើយ​បាន​ប្រកាសឡើង​គម្រោង វាយប្រហារ​អូស្ដ្រាលី​ក៏ដោយ ។ នៅពេល នេះ​មាន​ទង់ជាតិ​ក្រុម IS បង្ហាញខ្លួន​នៅ អូស្ដ្រាលី​បង្ក​ការព្រួយបារម្ភ​យ៉ាងខ្លាំង ដល់​ប្រជាពលរដ្ឋ ។ អូស្ដ្រាលី​ជា​ប្រទេស ចូលរួម​សកម្ម​មួយ​ក្នុងការ​វាយប្រហារ ទៅលើ​ក្រុម​IS ដឹកនាំ​ដោយ​អាមេរិក​ទាំង នោះ​ហើយ​ដែល​អាចធ្វើឱ្យ​ក្រុម​នេះ​វាយ ប្រហារ​សងសឹក​នៅក្នុង​ប្រទេស​របស់ខ្លួន​។រដ្ឋាភិបាល​អូស្ដ្រាលី​បាន​រឹតបន្ដឹង សន្ដិសុខ​នៅតាម​ទីតាំង​សំខាន់ៗ​ដូចជា ស្ថានីយ​រថភ្លើង រថយន្ដក្រុង ដែលជា មធ្យោបាយ​ធ្វើដំណើរ​ដ៏​សំខាន់​នៅក្នុង ទីក្រុង​ស៊ីដនី​ខ្លាច​ក្រុម​នេះ​វាយប្រហារ នៅ​ទីប្រជុំជន ។​
​កាលពី​ខែកញ្ញា​កន្លងមក​ប៉ូលិស ប្រឆាំង​ភេរវកម្ម​អូស្ដ្រាលី​បាន​បំផ្លាញ ការប៉ុនប៉ង​កាត់​ក្បាល​នៅ​ទីសាធារណៈ ។ ប៉ុន្មាន​ថ្ងៃ​ក្រោយមក​ប៉ូលិស​នៅ​មែ​ល បួន​ក៏បាន​បាញ់​យុវជន​អ៊‌ិ​ស្លាម​ម្នាក់​ដែល កាន់​កាំបិត​វាយប្រហារ​ទៅលើ​កម្លាំង ប៉ូលិស ។​download (34)
​នេះ​ជា​សកម្មភាព​វាយប្រហារ​នៅ អូស្ដ្រាលី​លើក​ទី​១​ចាប់តាំងពី​រដ្ឋាភិបាល​របស់លោក​តូ​នី​អា​បុ​ត​សម្រេច​ចូលរួម ជាមួយ​អាមេរិក​វាយប្រហារ​ទៅលើ ក្រុម​អ៊‌ិ​ស្លាម​បង្កើត​រដ្ឋ ។ នាយករដ្ឋមន្ដ្រី បានស្នើ​ដល់​ក្រុម​សន្ដិសុខ​ធ្វើ​គ្រប់យ៉ាង ដើម្បី​ការពារ​សុវត្ថិភាព​ជូន​ប្រជា​ពល រដ្ឋ​ក៏ដូចជា​រំដោះ​ចំណាប់ខ្មាំង 9