ភ្នំពេញ ៖ នារីពីរនាក់បានរងរបួសរលាត់ដៃរលាត់ជើងខណៈដែលគាត់បានជិះម៉ូតូត្រឡប់មកពី ផ្សារAEON មើលគុន ស្រាប់តែត្រូវក្រុមចោរ២នាក់ ជិះម៉ូតូមួយគ្រឿង បានធ្វើសកម្មភាពឆក់កាបូប បណ្តាលឲ្យស្ត្រីរងគ្រោះ ធ្លាក់ពីលើម៉ូតូដួលបោកក្បាលនឹងថ្នល់។ ហេតុការណ៍នេះបានកើតឡើង
កាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី១៥ ខែឆ្នូឆ្នាំ២០១៤ ស្ថិតនៅក្នុង សង្កាត់ស្រះចក ខណ្ឌដូនពេញ ។
បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថានារីរងគ្រោះបានដឹងថា មុនពេលកើតហេតុគេបានឃើញនារីពីរនាក់បាន ជិះម៉ូតូមួយគ្រឿងម៉ាក TO DAYពណ៌ ក្រហម លាយស បាន ជិះម៉ួតូ ត្រលប់មកពីផ្សារAEON មើលគុន ហើយជិះម៉ូតូបំណងត្រឡប់ទៅផ្ទះវិញខណៈពេលជិះ
មកដល់ចំណុចកើតហេតុ ស្រាប់តែមានក្រុមចោរ២នាក់ ជិះម៉ូតូម៉ាកស្កុបពី ពណ៌ស មួយគ្រឿង មិនចាំស្លាកលេខ បានធ្វើសកម្មភាពឆក់កាបូបពីនារីរងគ្រោះបានសម្រេចធ្វើឲ្យដូលម៉ូតូរងរបួសរលាតដៃ រលាតជើង ហើយចំណែកជនសង្ស័យក៏បានបើកម៉ូតូជិះគេចខ្លួនឆ្ពោះទៅទិសខាងលិចបាត់ស្រមោល សូន្យឈឹង។
បន្ទាប់ពីកើតហេតុ ជនរងគ្រោះត្រូវបានបងប្អូនដឹកបញ្ជូនទៅធ្វើការ សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យដោយមិនបានទៅដាក់ពាក្យបណ្តឹងឡើយ។ បើតាមការរៀបរាប់របស់នារីរងគ្រោះបានឲ្យដឹងថា នៅក្នុងកាបូបដែលចោរឆក់ទៅនោះ មានសម្ភារៈមានតម្លៃមួយចំនួន និងលុយជាង២០០ដុល្លារជាង និងទូរសព្ទ័ Iphone5 មួយគ្រឿង ផងដែរ ៕
M09



































