កំពង់ធំ=បុរសម្នាក់ត្រូវបានប្រជាពលរដ្នដាក់ងារអោយថា ជាមនុស្សចិត្ត តិរច្ឆាន ក្រោយពីររស់នៅជាមួយប្រពន្ធដើម បានកូនបីរនាក់ រួចមក ត្រូវបានឡើងតុលាការ លែងលះគ្នាដាច់ស្រលះអស់រយះពេលជិត១០ឆ្នាំមកហើយ ដោយសារតែប្រពន្ធដើម ឆ្អែតចិត្ត ឆ្អែតថ្លើមព្រោះប្ដីរូបនេះពុំដែលទទួលស្គាល់ការលំបាក ជុំវិញជីវភាពរស់នៅក្នុងក្រុមគ្រួសារនោះទេ មនុស្សចាស់ប្រុសស្រីក្នុងភូមិមើលឃើញពីគំរូអាក្រក់ របស់បុរសម្នាក់នេះថាជាមនុស្សប្រុសចោលម្សៀត ។
តាមប្រភពពត៍មានពីប្រជាពលរដ្ន បានអោយដឹងថាបុរសនេះមានឈ្មោះ ផ្លង់ សុខភី អាយុ ៤៥ឆ្នាំ រស់នៅភូមិស្ទឹងសែន ឃុំកំពង់ក្រប៉ៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ រាល់ថ្ងៃតែងតែ ស៊ីផឹកជាប្រចាំ ក្រោយមកបានលួងលោមប្រលមស្នេហ៍ ជាមួយ នារីកំព្រាឪពុកម្ដាយគ្មានទីពឹងតាំងពីតូច ដែលមានឈ្មោះ អេង នាង អាយុ៤២ ឆ្នាំ រស់នៅក្នុងភូមិ ឃុំ ជាមួយ ដោយសារតែស្ដ្រីរង់គ្រោះគិតថាអាចពឹងពាក់ប្ដីបាន ក៏សំរេចចិត្តទទួលយកបុរសពោះម៉ាយនេះមកធ្វើជាប្ដី ដោយរៀបចំសែនព្រេន យកគ្នាជាប្ដីប្រពន្ធអស់ រយះពេល ជាង៣ឆ្នាំមកហើយ រហូតមានកូនជាមួយគ្នា លុះគ្រប់ខែសម្រាលកូន ប្ដីម្នាក់នេះពុំដែលរវីរវល់ បំរើទឹកក្ដៅ ទឹកត្រជាក់ឬនាំប្រពន្ធទៅពេទ្យនោះទេគឺគាត់សម្រាលកូនតែម្នាក់ឯង ។
ស្ដ្រីរងគ្រោះ ឈ្មោះអេង នាង បាននិយាយប្រាប់អ្នកសារពត៍មានពីទុក្ខលំបាករបស់នាង ទាំងទឹកភ្នែកថា កាលពីរតូចក្រោយពីរឪពុកម្ដាយស្លាប់ចោល អស់ គាត់គ្មានទីពឹងទេ គ្មានសាច់ញាតិបងប្អូនបង្កើតទេ គឺរស់នៅតែម្នាក់ឯង ពឹងពាក់បងប្អូនអ្នកជិតខាង លុះបានប្ដីសង្ឃឹមថាប្ដីជួយ តែអកុសល ប្ដីគិតតែស៊ីផឹក ពុំរកស៊ី ពុំខ្វាយខ្វល់ពីជីវភាពក្នុងក្រុមគ្រួសារ មិនតែប៉ុណ្ណោះពេលសម្រាលកូន ពុំមានលុយ ទេ បានខ្ចីលុយអ្នកដ៏ទៃ៥០០០០០រៀល អោយថ្លៃពេទ្យ សំម្រាលកូនបាន១សប្ដាហ៍ ប្ដីរបស់គាត់បាន បណ្ដេញគាត់អោយចេញពីផ្ទះ ២ ,៣ ដង តែចុងក្រោយ គាត់សំរេចចិត្តចេញពីផ្ទះទាំងយប់កណ្ដាលអាត្រាត ដោយ បីកូនខ្ចីដែលមានអាយុទើបតែមួយសប្ដាហ៍មកជ្រកនៅតាមសំយ៉ាបផ្ទះអ្នកជិតខាង លុះព្រឹកឡើង ដោយក្ដីអាណិតអាសូរ ឃើញពីទុក្ខលំបាកវេទនាយ៉ាងខ្លាំងបែបនេះ អ្នកជិតខាងក្នុងភូមិ បានយកស្ដ្រីរងគ្រោះនេះមកស្នាក់នៅក្រោមផ្ទះរបស់ខ្លួនជាបណ្ដោះអាសន្ន ប្រជាពលរដ្នដែលបានដឹងមានចិត្តសទ្ធាជ្រះថ្លាជួយ ជាលុយ កាក់ អង្ករ ត្រីសាច់ បន្តិចបន្តួច ដើម្បីបានហូបចុក។
ប្រជាពលរដ្ន ដែលនៅជិតខាង បានសុំអំពាវនាវ ដល់អាជ្ញាធ័រខេត្ត ភូមិ ឃុំ ស្រុក អោយជួយរកយុត្តិធម៍ជូនគាត់ផង និងអំពាវនាវដល់សប្បុរសជន ឬ អង្គការ នានាសុំជួយដល់ស្ដ្រីដែលមានវិបត្តិ នេះផង។ប៊ុនរិទ្ធី




































