ឯកឧត្តម​អ៊ុត សំអន នាំ​អំណោយ​មនុ​ស្សធ​ម៍ ជូន​ស្ដ្រី​កូនខ្ចី ឈ្មោះ ហេន​ស្រី​និ​ច ដែល​ប្ដី​បោះបង់ចោល​

0

កំពង់ធំ =​នៅ​ល្ងាច​ថ្ងៃទី​១៦ ខែ​ឆ្នូ ឆ្នាំ​២០១៤​ឯកឧត្តម​អ៊ុត សំអន អភិបាលខេត្ត​កំពង់ធំ និង​ជា​ប្រធាន គ​ណះ​ក​ម្មា​ធិ​ការ សាខា កាកបាទក្រហម​ខេត្ត បាន​នាំ​អំណោយ​មនុស្ស​ធ​ម៍ ជូន​ស្ដ្រី​ដែលមាន​វិបត្តិ ប្ដី​បាន​បោះបង់ចោល ក្រោយពី​សម្រាលកូន​បាន​រយះពេល​១​សប្ដាហ៍ ក្នុងការ​ចុះសួរសុខទុក្ខ​និង​ជូនអំណោយ​នេះ មានការ​ចូលរួម ពី​លោក ហុក​រិ​ន អភិបាលក្រុង​ស្ទឹងសែន លោ​កញែម​ឈុនលី​អធិការ​ក្រុង​ស្ទឹងសែន អ្នកស្រី ឌុ​ក ស៊ី​ដា នាយក​ប្រតិបត្តិ​សាខា​កាកបាទក្រហម​ខេត្ត អ្នកស្រី​ខ្លូត វណ្ណា​រ៉ា អភិបាលរងក្រុង និង​ជា​ប្រធាន​បណ្ដាញ​អង្គ​ការជួយ​ស្ដ្រី​មាន​វិបត្តិ មន្ដ្រី​សាលាក្រុង មន្ដ្រី​កាក់បាទក្រហម មន្ទីរ​កិច្ចការនារី សមាជិក​ក្រុមប្រឹក្សា​សង្កាត់ និង​មេភូមិ មេឃុំ ប្រជា​ពល​រដ្ន​ជាច្រើន​នាក់​ផងដែរ​។​20141216_165356
​ក្នុងការ​ជូនអំណោយ​នេះ មានការ សារ​ទ​យ៉ាងខ្លាំង​ពី​សំណាក់​ប្រជា​ពល​រដ្ន​ដែល​រស់នៅ​ជិតខាង ក្នុងការ​យកចិត្តទុកដាក់​របស់​ឯកឧត្តម​អភិបាលខេត្ត ព្រមទាំង​មន្ដ្រី​ជុំវិញ​ខេត្ត​ដែល​បាន​យកចិត្តទុកដាក់​ចំពោះ​ប្រជា​ពល​រដ្ន​របស់ខ្លួន​នៅពេល ជួប​និង​វិបត្តិ ក្នុងនោះ​ឯកឧត្តម អ៊ុត​សំអន បាន​ពាំនាំ​អំណោយ មាន​អង្ករ​២៥​គីឡូក្រាម មី​២​កេះ ត្រីខ​១​យួរ មុង​ភួយ សារុង ក្រមា ព្រមទាំង​ថវិការ ១០០០០០​រៀល​, ឯកឧត្តម​គង់​វិមាន​អភិបាលរង​ខេត្ត អង្ករ ២៥​គីឡូក្រាម លោក អ៊ិត សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ១០០​ដុលា និង​សប្បុរសជន​តាម​មន្ទីរ​នានា សរុប ថវិការ ១២០​ដុលា និង​៣០០០០០​រៀល​។​20141216_165521
​ស្ដ្រី​រងគ្រោះ ឈ្មោះ​ហេន ស្រី​និ​ច បាន​លើកដៃ​ថ្លែងអំណរគុណ​ចំពោះ​ឯកឧត្តម និង​សប្បុរសជន ទាំង​ទឹកភ្នែក​និង​សំលេង​យំ​យ៉ាង​ក្ដុកក្ដួល​ក្នុង​ចិត្ត​ដោយ​មិន​នឹកស្មានថា​ខ្សែជីវិត​របស់ខ្លួន​បាន​ជួប​និង​បាន​ឆ្លងកាត់​នូវ​រឿងរ៉ាវ​សោកសៅ អស់សង្ឃឹម តាំងតែ​ពី​តូច​រហូត​មកជួប​និង​ប្ដី​ជាម​នុស្ស​ចោលម្សៀត ចិត្ត​តិរច្ឆាន​ដូច្នេះ​សោះ​។​
ឯកឧត្តម​អ៊ុត សំអន បាន​សំណូមពរ​អោយ​ប្រជា​ពល​រដ្ន​រស់នៅ​ជិតខាង ជួយ​មើល​ការខុសត្រូវ និង​បាន​ផ្ដាំផ្ញើរ​អោយ​ស្ដ្រី​រងគ្រោះ​ខិតខំ​ប្រមូល​អារម្មណ៍ តាំងចិត្ត​អោយ​នឹងន៎ កុំ​ភ័យ ខ្លាច​អ្វី​ទាំងអស់ ត្រូវ​គិតពី​អនាគត​ន៍​ខ្លួន​និង​កូន ព្រោះ​មាន​យើង និង​អង្គការ ជា​អ្នក ជួយ​ជ្រុម​ជ្រែង និង​បណ្ដុះបណ្ដាល​៕​ប៊ុន​រិទ្ធី  20141216_165339