បុរស់​ម្នាក់​ចត​រថយន្ត​ចោល​នៅ​ចិញ្ចើមផ្លូវ​រវល់​ទៅលេង​ផ្ទះ​មិត្តភក្តិ​ត្រូវ​រថយន្ត​មួយគ្រឿង​ទៀត​បុក​ធ្លាក់​ស្រះ​សំណាងល្អ​គ្មាន​មនុស្ស​ស្លាប់​

0

ខេត្តបន្ទាយមានជ័យ​
​បុរស​ម្នាក់​ចត​រថយន្ត​ចោល​នៅលើ​ចិញ្ចើមផ្លូវ​រវល់​ទៅលេង​ផ្ទះ​មិត្តភក្តិ​ត្រូវ​រថយន្ត​មួយគ្រឿង​ទៀត​បុក​ធ្លាក់ចូល​ស្រះ​ទឹក​សំណាងល្អ​មិន​ស្លាប់​រួច​បើកទ្វារ​រត់ចោល​រថយន្ត​បាត់ស្រមោល​គ្រោះថ្នាក់​ចរាចរ​នេះ​កើតឡើង​វេលា​ម៉ោង​៣.៣០​នាទី​ថ្ងៃទី​១៥​ធ្នូ​២០១៤​នៅលើ​ផ្លូវជាតិ​លេខ​៥​នៅ​ខាងលិច​សាលាបឋមសិក្សា​សាលា​ដែង​ស្ថិតនៅ​ភូមិ​សាលា​ដែង​ឃុំ​ឫស្សី​ក្រោក​ស្រុក​មង្គល​បូរី​ខេត្តបន្ទាយមានជ័យ​។​
​មន្ត្រី​នគ​បាល​ចរាចរ​ស្រុក​មង្គល​បូរី​បាន​ប្រាប់ថា​៖​នៅពេល​គ្រោះថ្នាក់​ចរាចរ​កើតឡើង​គឺ​រថយន្ត​ធុន​កាំ​ម៉ា​រី​សេរី​ឆ្នាំ​១៩៩៥​ពណ៌​ស​ដែល​ពាក់​ផ្លាក់លេខ​បន្ទាយមានជ័យ​2A.4506​បើកបរ​ដោយ​ឈ្មោះ ញ៉ឹក វិបុល ភេទ​ប្រុស​អាយុ​៤៦​ឆ្នាំ​រស់នៅ​ភូមិ​ព្រះ​ស្រែ​ឃុំ​តា​ឡំ​ស្រុក​មង្គល​បូរី​image (7)ខេត្តបន្ទាយមានជ័យ បាន​ជិះ​រថយន្ត​មក​ចត​ចោល​នៅ​ចិញ្ចើមផ្លូវ​ខាងត្បូង​មុខផ្ទះ​គេ​ជិត​ស្រះ​ទឹក​ហើយ​ដើរ​ទៅលេង​ផ្ទះ​មិត្តភក្តិ​ខាងក្រោយ​។​ស្រាប់តែ​ពេលនោះ​មាន​រថយន្ត​ធុន​កាំ​ម៉ា​រី​សេរី​ឆ្នាំ​១៩៩៣​ពណ៌​ស្លែរ​គ្មាន​ផ្លាក់លេខ​គ្មាន​ពន្ធ​ដែល​បើកបរ​ពី​ទឹ​សដៅ​ពី​លិច​មក​កើត​ទំនង​និយាយ​ទូរស័ព្ទ​រឺ​ស្រវឹងស្រា​បើក​ក្នុង​ល្បឿន​លឿន​បានមក​បុក​ពីក្រោយ​រថយន្ត​ចត​ចោល​បណ្តាល​ធ្លាក់ចូល​មាត់​ស្រះ​ខាងត្បូង​ផ្លូវ​ដែល​គ្មាន​ទឹកតែ​មិន​គ្រោះថ្នាក់​ដល់​អ្នក​ណាមួយ​ឡើយ​។​មន្ត្រី​នគ​បាលច​រាចរ​រូប​នោះបាន​បន្តថា​៖​ក្រោយពេល​ម្ចាស់​រថយន្ត​កាំ​ម៉ា​រី​ពណ៌​ស្លែ​បុក​ហើយក៏​បើកទ្វារ​image (6)គេចខ្លួនបាត់​ដោយ​យក​អីវ៉ាន់​មួយថង់​នៅក្នុង​រថយន្ត​ទៅជា​មួយ​ទៀតផង​ចំណែក​រថយន្ត​រងគ្រោះ​បណ្តាល​ខូច​កំពិត​គូដ​ខាងក្រោយ​និង​រថយន្ត​ដែល​បង្ក​កំពិត​មុខ​។​ក្រោយពេល​កើត​ហរ​តុ​រួច​នគ​បាល​យក​រថយន្តស្ទូច​ម​ក​ស្ទូ​រថយន្ត​ទាំងពីរ​យកទៅ​រក្សាទុក​នៅ​អធិការ​ស្រុក​មង្គល​បូរី​រងចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕​